សង្សារចាស់ អ្នកណាខ្លះធ្លាប់មានសង្សារចាស់ ហើយបែកគ្នាដោយសារតែអ្វី?

៤
ការផ្សាយពាណិជ្ជកម្ម
– កាលនោះ បើយើងថយម្នាក់មួយជំហាន ប្រហែលយើងមិនបែកគ្នាទេ។

– កាលនោះ បើយើងចេះស្ដាប់ហេតុផល និងយោគយល់ដល់គ្នា ប្រហែលយើងមិនបែកគ្នាទេ។

– កាលនោះ បើយើងបើកចិត្តនិយាយការពិតជាមួយគ្នា សួរនាំគ្នា ម្នាក់សួរ ម្នាក់បកស្រាយ ប្រហែលយើងមិនយល់ច្រឡំ ហើយបែកគ្នាទេ។

ការផ្សាយពាណិជ្ជកម្ម

– កាលនោះ បើយើងស្មោះចំពោះគ្នា យកចិត្តទុកដាក់ ចេះថែរក្សាគ្នា ប្រហែលយើងមិនបែកគ្នាទេ។

– កាលនោះ បើយើងចេះខ្វល់ខ្វាយពីគ្នា កុំព្រងើយកន្តើយដាក់គ្នា មិនអាចឱ្យអ្នកផ្សេងជ្រែកចូលមកបំបែកទំនាក់ទំនងយើងទាំងពីរ ប្រហែលយើងមិនបែកគ្នាទេ។

ការផ្សាយពាណិជ្ជកម្ម

– កាលនោះ បើយើងចេះជឿជាក់ ទុកចិត្ត និងផ្ដល់តម្លៃដល់គ្នា ប្រហែលយើងមិនបែកគ្នាទេ។

– កាលនោះ បើយើងចេះអត់ធ្មត់ ចិត្តធ្ងន់ កុំឆេវឆាវ ចេះគិត ចិត្តគំនិត ចរិតចាស់ទុំដូចពេលនេះ ប្រហែលយើងមិនបែកគ្នាទេ … ។

ការផ្សាយពាណិជ្ជកម្ម
83418699_120205899722410_4412628418113174234_n
ប្រហែលជាកាលនោះ ពួកយើងនៅក្មេងខ្ចីពេក ទើបមិនដឹងថា ការស្រឡាញ់គ្នារវាងមនុស្សពីរនាក់គួរបំពេញតួនាទីបែបណា កាលនោះមកពីយើង ដែលគ្រាន់តែចង់បានស្នេហាតាមតែអារម្មណ៍មួយឆាវ ទើបភ្លេចគិតថា តទៅថ្ងៃមុខ ត្រូវជួប និងប្រឈមមុខជាមួយនឹងអ្វីខ្លះ ទើបពួកយើងត្រូវចាប់ផ្ដើម ហើយក៏បញ្ចប់ទៅវិញដូចពេលនេះ … ។

មកដល់ពេលនេះទើបដឹងច្បាស់ថា កាលពីមុនពួកយើងចាប់ផ្ដើមលឿនពេក ទើបត្រូវបែកបាក់ឆាប់រហ័សបែបនេះ តេមកដល់ពេលនេះ បើសិនជាអាច គឺចង់ចាប់ផ្ដើមជាថ្មី ចង់ឱ្យពួកយើងត្រឡប់មកផ្ដើមម្ដងទៀត ហើយនឹងថែរក្សាចំណងមួយនេះឱ្យនៅគង់វង្ស មិនឱ្យបែកបាក់ និងបាត់បង់ដូចពេលនេះឡើយ … ប៉ុន្តែពេលនេះ ក៏មិនមានឱកាសណាមួយ អាចឱ្យយើងចាប់ផ្ដើមជាមួយគ្នាទៀតនោះដែរ គឺមានតែអរគុណពេលវេលាកន្លង អរគុណ ដេលធ្លាប់ចាប់ផ្ដើមមកជាមួយគ្នា ទោះល្អ ឬក៏អាក្រក់ ក៏អរគុណ ដែលយើងធ្លាប់បានក្លាយជាសង្សារនឹងគ្នា អរគុណ ដែលធ្លាប់ធ្វើជាចំណែកនៅក្នុងជីវិតខ្ញុំ ហើយក្លាយជាការចងចាំមួយនៅក្នុងជីវិតខ្ញុំរហូតទៅ៕

103585658_105532041208394_4547303189069585742_o

ការផ្សាយពាណិជ្ជកម្ម

104169054_120205946389072_4120375897482791522_o

105297365_938773186563379_6582992470666349280_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម