កាន់តែក្តៅ ជុំវិញករណីរថយន្តស៊េរីទំនើប ២គ្រឿងពាក់ស្លាកលេខតែមួយ (នប 2-7715)

កាន់តែក្តៅ ជុំវិញករណីរថយន្តស៊េរីទំនើប ២គ្រឿងពាក់ស្លាកលេខតែមួយ (នប 2-7715)
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ៖ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ បញ្ជាអោយតាមឃាត់រថយន្ត​ Roll Roys និង​ រថយន្ត​ Mercedes Maybach ពាក់ស្លាកលេខ​ នប​២-៧៧១៥​ ក្លែង​ក្លាយ ។ នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានសរសេរថា៖ PVN News បានទទួលដំណឹងតាមរយៈតេឡេក្រាមពី ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឺម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិនៅរសៀលថ្ងៃនេះថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជាទៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ តាមស្រាវជ្រាវ​ឃាត់​រថយន្ត​ទំនើប​ម៉ាក ​Roll Roys និង​ រថយន្ត​ម៉ាក Mercedes Maybach ពាក់ស្លាកលេខ​ នប២​-​ ៧៧១៥​ ដេីម្បី​យកមកចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ​ បានអោយដឹងថា: ស្លាកលេខ​ នប២-៧៧១៥​ នោះ​ គឺ​បំពាក់​នៅរថយន្ត​ម៉ាក​ ហ្វត​ ពណ៌​ស​ តាំងពីឆ្នាំ​ ២០១៦​ របស់​ នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ ។ ដូច្នេះ​រថយន្ត​ Rolls Roys និ​ រថយន្ដ​ Mercedes Maybach យកលេខនោះទៅបំពាក់គឺ​ខុសច្បាប់​ ៕

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 06 04 At 2.35.02 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងករណីនេះផងដែរ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្តម​ខៀវ​ កាញារីទ្ធ​ ក៏បានរិះគន់​ដល់រថយន្តម៉ាក ​Roll Roys មួយគ្រឿង​ដែលពាក់ស្លាក លេខរដ្ឋ​។

ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ !

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 06 04 At 2.48.32 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101855264_618840922314783_3715487628364087296_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101746939_618836922315183_7390494455523966976_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101198776_618836968981845_7831350566168035328_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Peng Vannak News

ដកស្រង់ដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម