“ រាល់ថ្ងៃគឺជាគណនីធនាគារហើយពេលវេលាជារូបិយប័ណ្ណរបស់យើង។ គ្មាននរណាម្នាក់ជាអ្នកមានទេហើយក៏មិនមែនជាអ្នកក្រដែរយើងរាល់គ្នាមានពេល ២៤ ម៉ោងដូចតែគ្នា។ ”​ ― Christopher Rice

Knongsrok
ការផ្សាយពាណិជ្ជកម្ម

តើនៅពេលធំឡើងចង់ក្លាយជាអ្វី? កំណត់ គោលដៅ និងគោលបំណង ច្បាស់ឬនៅ? !!!

ជោគជ័យ គឺជាអ្វីដែលច្រើនលើសពី ការទទួលបានតំណែង និងការឡើងប្រាក់ខែទៅទៀត។ ដូចជាការផែនការនៃ ការធ្វើដំណើរអញ្ចឹង អ្នកត្រូវតែកំណត់ពី ចំណុចចាប់ផ្ដើម ទិសដៅ និង មធ្យោបាយធ្វើដំណើរ ប្រេងឥន្ធនៈ ឥវ៉ាន់ ផ្លូវធ្វើដំណើរ ជាដើម។

ការផ្សាយពាណិជ្ជកម្ម

ចំនុចចាប់ផ្ដើមៈ តើអ្នកជានរណា?

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រប់ការធ្វើដំណើរត្រូវ តែមានចំណុចចាប់ផ្ដើម។ អ្នកត្រូវតែ ចាប់ផ្ដើមជាមួយនឹងការដឹងថា អ្នកជានរណានៅពេលឥឡូវនេះ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកសួរគេថា “តើអ្នកជានរណា?” ក្នុងករណីភាគច្រើន អ្នកអាចស្គាល់ពីឈ្មោះរបស់នាង ឬគាត់ មុខដំណែងតួនាទី ឬការងារដែលគេធ្វើនៅពេលបច្ចុប្បន្ន។

យើងមមាញឹកជាមួយ នឹងសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងគិតអំពីខ្លួនឯង តិចជាងការងារ។

ការផ្សាយពាណិជ្ជកម្ម

ចូរចំណាយ ពេលដើម្បីមើលពីខ្លួនឯង ជំនឿ តម្លៃ និងបទពិសោធន៍។ ត្រូវស្វែងយល់ពីគុណភាព ជំនាញ និង ចំណេះដឹង។

ទិសដៅៈ តើអ្នកចង់ក្លាយជានរណា

ការផ្សាយពាណិជ្ជកម្ម

កាលពីយើងនៅពីក្មេង យើងតែងតែត្រូវបានគេសួរថា “ តើនៅពេលធំឡើងចង់ក្លាយជាអ្វី? ” ទិសដៅរបស់អ្នកគួរតែជាអ្វី ដែលគ្របដណ្ដប់គ្រប់ផ្នែកនៃអ្វីដែលលេច ចេញនិងគ្រប់គំនិតនៃជីវិត។

ធ្វើការស្ទង់ស្ទាបទៅលើអ្វីដែលអ្នក ត្រូវតែផ្លាស់ប្ដូរខ្លួនឯងទៅរក បទពិសោធន៍គ្រប់ប្រភេទ នៃជោគជ័យដែល អ្នកចង់បាន។

ការផ្សាយពាណិជ្ជកម្ម

អ្នកអាចចាប់ផ្ដើមដោយ ការមើលទៅអ្នកជោគជ័យ ដែលអ្នកស្ងើចសរសើរ ហើយកំណត់ អនាគតរបស់ខ្លួនឯងដោយផ្អែក ទៅលើថាតើគេគឺ ជាអ្វីហើយគេគឺជានរណា ។

មធ្យោបាយនៃការធ្វើដំណើរ ៖ គោលដៅជីវិត

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មធ្យោបាយធ្វើដំណើរ គឺជាវិធីសាស្ត្រដែលនឹងធ្វើឲ្យអ្នកផ្លាស់ទីពី កន្លែងដែលអ្នកចាប់ ទៅកាន់ទិសដៅ។ ក្នុង មធ្យោបាយធ្វើដំណើរធម្មតាមួយ អ្នកប្រហែលជាជ្រើសរើសយករថយន្ត យន្តហោះ កប៉ាល់ កង់ និងមានអ្វីច្រើនជាងនេះទៀត។

ចំពោះការធ្វើដំណើរទៅ រកជោគជ័យរបស់អ្នក អ្នកត្រូវតែស្វែងយល់ ពីគោល បំណងនៃជីវិត។ វានឹងអាស្រ័យលើថា តើអ្នកស្គាល់ខ្លួនឯងបានច្បាស់ប៉ុណ្ណា។

ការផ្សាយពាណិជ្ជកម្ម

លទ្ធផលនៃជំហានដំបូង គឺជាការធ្វើការវាយតម្លៃទៅលើ តើអ្នកជានរណានៅ ពេលឥឡូវនេះ នឹងធ្វើឲ្យមានភាពខុសគ្នារវាង ការជ្រើសរើស យកកង់និងយន្តហោះ។

ជ្រើរើសយកគោលដៅជីវិត ដោយផ្អែកលើថាតើ អ្នកជានរណា អ្វីខ្លះជាចំណុចខ្លាំងរបស់អ្នក ហើយតើអ្វីជាទេពកោសល្យរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ប្រេងឥន្ធនៈ ៖ តម្លៃ និង ជំនឿ

គ្រប់យានយន្តទាំងអស់ត្រូវការ ប្រេងឥន្ធនៈទោះបីជាអ្នកជ្រើសរើសយកកង់ ក៏ដោយអ្នកក៏ត្រូវការអាហារខ្លះៗ ដើម្បីទទួលបានថាមពលក្នុង ការប្រើប្រាស់កង់នោះដែរ។

អាស្រ័យលើគោលដៅនៃជីវិត អ្នកត្រូវតែចេះប៉ាន់ស្មានតម្លៃ និងជំនឿរបស់ខ្លួន។ តម្លៃគឺជាសេចក្ដីណែនាំទៅកាន់ការធ្វើដំណើរ។តម្លៃរបស់អ្នកជាភ្លើង បំភ្លឺរថយន្តនៅពេលយប់។

ជំនឿនឹងផ្ដល់ឲ្យអ្នកនូវសេចក្ដីជឿទុកចិត្តលើខ្លួនឯងនិងសមត្ថភាព ដើម្បីសម្រេចទិសដៅ។ត្រូវធានាថាអ្នកបានធ្វើឲ្យខ្លួនឯងមានជំនឿ កាន់តែខ្លាំងឡើង។

ឥវ៉ាន់ ៖ ជំនាញ​ សមត្ថភាព សម្បទានិង អាកប្បកិរិយា

ការចេញដំណើរទាមទារឲ្យមានឥវ៉ាន់ អ្នកត្រូវការសម្លៀកបំពាក់ អាហារ សម្ភារៈផ្គត់ផ្គង់ ថ្នាំ និងអ្វីដែលសំខាន់ៗ ផ្សេងៗទៀត។ ត្រូវចាំថាការធ្វើដំណើរទៅ រកជោគជ័យក៏ដូចគ្នាអញ្ចឹងដែរ។

ដើម្បីក្លាយជាមនុស្សដែលប្រសើរម្នាក់ អ្នកត្រូវតែអភិវឌ្ឍជំនាញថ្មីៗ រៀនពីព័ត៌មានថ្មីៗ អភិវឌ្ឍសមត្ថភាព និង សម្បទារ។

អ្វីៗត្រូវតែមានការគាំទ្រ ពីអាកប្បកិរិយាត្រឹមត្រូវ។ អាកប្បកិរិយា គឺជាវ៉ាលីដាក់រាល់សម្ភារៈ ផ្គត់ផ្គងរបស់អ្នក។ ផ្លូវធ្វើដំណើរ និងការត្រួតពិនិត្យ ៖ គោលដៅ និង គោលបំណងនៅពេលដែលអ្នកចាប់ផ្ដើម ចេញដំណើរអ្នកចាំបាច់ត្រូវការផ្លូវ។ អ្នកត្រូវតែដឹងថាអ្នកត្រូវទៅ តាមផ្លូវណាហើយផ្លូវណា ដែលអ្នកត្រូវ ការឆ្លងកាត់។ វាប្រាកដជាមានជម្រើសខ្លះៗ ក្នុងការធ្វើដំណើរ។ បើសិនជាគ្មានផ្លូវ អ្នកប្រាកដជា ជួបបញ្ហា ។

ការត្រួតពិនិត្យ គឺពិតជាសំខាន់ ក្នុងការវាស់វែងការធ្វើដំណើររបស់អ្នក។ អ្នកត្រូវតែជ្រើសរើសគោលដៅ និងគោលបំណងត្រឹមត្រូវដើម្បី ធានាថាអ្នកនៅតាមផ្លូវដែលជោគជ័យ។

ការកំណត់ គោលដៅ និងគោលបំណង ច្បាស់ និងអាចវាស់វែងបាន និងឃ្លាំមើលការកែប្រែ នោះអ្នកនឹងទៅដល់ ទិសដៅ នោះបានកាន់តែឆាប់ និងរលូន។ ឥឡូវនេះ អ្វីៗបានត្រៀមរួចរាល់ហើយ អ្នកអាចធ្វើដំណើរទៅ រកជោគជ័យបានហើយ!

ប្រភពរូបភាព៖ pinterest.com

ការផ្សាយពាណិជ្ជកម្ម