ដើម្បីទទួលបាននូវសុខភាពល្អយើងមិនត្រឹមតែអនុវត្តតាមច្បាប់អនាម័យប៉ុណ្ណោះទេប៉ុន្តែយើងគួរតែធ្វើវាឱ្យបានត្រឹមត្រូវបំផុត។ បើមិនដូច្នោះទេផលប៉ះពាល់នឹងមិនដូចគ្នាទេ។ សម្រាប់មនុស្សជាច្រើនវាអាចជាការភ្ញាក់ផ្អើលមួយដែលពួកគេបានធ្វើខុសពេញមួយជីវិតរបស់ពួកគេសូម្បីតែមនុស្សដែលមានទម្លាប់ល្អច្រើនបំផុតក៏ដោយ។
យោងតាមគេហទំព័រ Brightside ដែលបានចេញផ្សាយកន្លងមកបានសិក្សាដោយយកចិត្តទុកដាក់ពីរបៀបដែលមនុស្សជាមធ្យមបានធ្វើតាមច្បាប់អនាម័យហើយបានបង្ហាញពីកំហុសទូទៅបំផុត។ យើងសូមបង្ហាញជូនប្រិយមិត្តពីទំលាប់របស់ពួកគេហើយថែរក្សាខ្លួនអ្នកឱ្យបានត្រឹមត្រូវ។
1. យើងតែងតែងូតទឹកញឹកញាប់

© shutterstock.com © shutterstock.com
វាអាចស្តាប់ទៅចម្លែកបន្តិចប៉ុន្តែការងូតទឹកញឹកញាប់ពេកគឺមិនបានផ្តល់ផលល្អទែ។ យោងតាមក្រុមអ្នកជំនាញជំងឺឆ្លងមកពីសាកលវិទ្យាល័យកូឡុំបៀបានអោយដឹងថាការងូតទឹកផ្កាឈូកច្រើនពេកធ្វើអោយស្បែករបស់អ្នកស្ងួតនិងប្រេះដែលជាហេតុនាំអោយមេរោគអាចជ្រាបចូលក្នុងខ្លួនអ្នកបានយ៉ាងងាយស្រួលតាមរយៈស្នាមរបួសទាំងនេះ។ អ្នកជំនាញណែនាំឱ្យងូតទឹកផ្កាឈូកមិនលើសពីម្តងក្នុងមួយថ្ងៃ។
2. យើងមិនលាងដៃមុនពេលចូលបង្គន់

© depositphotos.com © depositphotos.com
អ្នកអាចរកឃើញបាក់តេរីមិនត្រឹមតែនៅក្នុងបង្គន់ប៉ុណ្ណោះទេប៉ុន្តែនៅជុំវិញផ្ទះទាំងមូល។ នេះមានន័យថាប្រសិនបើអ្នកមិនបានលាងដៃអំឡុងពេលជាយូរបាក់តេរីក៏ប្រហែលជាមានវត្តមានលើដៃរបស់អ្នកដែរ។ នៅពេលចូលបន្ទប់សំរាកអ្នកប៉ះផ្នែកឯកជនដែលអតិសុខុមប្រាណមានគ្រោះថ្នាក់ជាពិសេស។ ដូច្នេះការលាងដៃមុនពេលចូលបង្គន់គឺសំខាន់ជាងក្រោយចេញពីបង្គន់។
3. ចុចទឹកបង្គន់ដោយប្រើម្រាមដៃ

បង្គន់ប្រហែលជាកន្លែងដែលកខ្វក់បំផុតនៅក្នុងផ្ទះ។ តាមការកត់សំគាល់បង្ហាញថាសូម្បីតែ ៩០ នាទីបន្ទាប់ពីការចុចបង្ហូរទឹកចេញក៏ដោយដំណក់ទឹករាប់សិបដំណក់ជាមួយបាក់តេរីនៅតែមាននៅលើផ្ទៃដដែល។ ហេតុដូច្នេះហើយចូរព្យាយាមចុចទឹកដោយមិនប្រើចុងម្រាមដៃរបស់អ្នកប៉ុន្តែអ្នកអាចប្រើកែងម្រាមដៃរបស់អ្នកបាន។ នេះអាចជួយបានច្រើនក្នុងករណីអ្នកភ្លេចនិងប៉ះអ្វីមួយមុនពេលលាងដៃ – អ្នកនឹងមិនរាលដាលបាក់តេរីនៅជុំវិញទេ។
4. គេងនៅលើខ្នើយដដែលរយៈពេលយូរ

© depositphotos.com © depositphotos.com
ខ្នើយគឺជាឋានសួគ៌សម្រាប់ធូលីឬផ្សិត។ យូរ ៗ ទៅពួកវាអាចបង្កផលប៉ះពាល់ដល់ស្បែកផ្ទៃមុខ។ នេះគឺជាបុព្វហេតុទូទៅមួយទៀតនៃបញ្ហាស្បែក។ ការសិក្សាមួយនិយាយថាលំអងធូលីអាចបង្កឱ្យមានអាឡែរហ្សីដែលបណ្តាលអោយកកស្ទះច្រមុះ ហើម និងរលាកផ្លូវដង្ហើម។ សូមណែនាំផងដែរថាអ្នកត្រូវសម្អាតខ្នើយរៀងរាល់សប្តាហ៍ជាមួយទឹកដែលមានសីតុណ្ហភាពយ៉ាងតិច ៥៤ អង្សាសេ។
5. គេងជាមួយសត្វចិញ្ចឹម

យើងសូមផ្តល់ជាដំបូន្មានថាអ្នកមិនគួរឲ្យសត្វចិញ្ចឹមដូចជាឆ្មានិងឆ្កែដេកនៅលើគ្រែជាមួយអ្នកទេ។ រោមរបស់សត្វចិញ្ចឹមអាចមានបាក់តេរីជាច្រើន។
6. លាងសម្អាតមុខជាមួយសាប៊ូ

© depositphotos.com © depositphotos.com
អ្នកខ្លះយើងគិតខុសថាលាងមុខជាមួយសាប៊ូ ២ ដងក្នុងមួយថ្ងៃវានឹងសម្អាតមុខបានស្អាតហើយពួកគេនឹងជៀសវាងការឡើងមុន។ តាមពិតសាប៊ូធ្វើឱ្យស្ទះរន្ធញើសនិងបង្កឱ្យមានផលប៉ះពាល់ដល់ស្បែកមុខ។ គ្រូពេទ្យជំនាញខាងសើស្បែកសង្កត់ធ្ងន់ថាសាប៊ូមិនមែនមានគោលបំណងសម្រាប់មុខទេ។ នៅពេលប្រើវាអ្នកបំផ្លាញរបាំងការពារនិងរំខានដល់កំរិត pH នៃស្បែករបស់អ្នក៕
ប្រភព ៖ Brightside | អត្ថបទដោយ ៖ វីរៈ

