Hot: ធ្ងន់ហើយក្នុងរយៈពេលតែមួយថ្ងៃ ម៉ាឡេស៊ីមានចំនួនអ្នកឆ្លង COVID-19 ថ្មី ១៩០ ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ៤២៨ ករណី

Hot: ធ្ងន់ហើយក្នុងរយៈពេលតែមួយថ្ងៃ ម៉ាឡេស៊ីមានចំនួនអ្នកឆ្លង COVID-19 ថ្មី ១៩០ ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ៤២៨ ករណី
ការផ្សាយពាណិជ្ជកម្ម

ម៉ាឡេស៊ី ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីទើបតែប្រកាសនៅលើគណនីធ្វីតធ័រផ្លូវការថាមានករណីថ្មីនៃ Covid-19 ចំនួន ១៩០ ករណីគិតត្រឹមថ្ងៃនេះ (១៥ មីនា) ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៤២៨ ។

សេចក្តីបញ្ជាក់នៅលើធ្វីសធ័រពន្យល់ផងដែរថាភាគច្រើននៃករណីថ្មីគឺទាក់ទងទៅនឹងការប្រមូលផ្តុំគ្នានៅឯតំបន់ Masjid Sri Petaling។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 03 15 At 5.06.52 PM

ពួកគេក៏បានលើកឡើងផងដែរថាមាន ៩ ករណីកំពុងត្រូវបានព្យាបាលនៅឯអង្គភាពសង្គ្រោះបន្ទាន់ (ICU) ហើយមនុស្សចំនួន ៤២ នាក់បានជាសះស្បើយឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ជាផ្លូវការដែលចេញផ្សាយដោយក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថាការស៊ើបអង្កេតនិងការតាមរកអ្នកចូលរួមនៅឯការជួបជុំគ្នានៅតែកំពុងដំណើរការ។ ក្រសួងជំរុញឱ្យអ្នកចូលរួមដែលបានចូលរួមព្រឹត្តិការណ៍នេះត្រូវទាក់ទងភ្លាមៗទៅកាន់ការិយាល័យសុខាភិបាលដែលនៅជិតបំផុត។ អ្នកដែលបានចូលរួមព្រឹត្តិការណ៍នោះគឺនឹងត្រូវដាក់ដោយឡែកពីគេដើម្បីតាមដានសម្រាប់រយៈពេល 14 ថ្ងៃដោយចាប់ផ្តើមពីថ្ងៃចុងក្រោយដែលពួកគេបានចូលរួម ព្រឹត្តិការណ៍។

ទង្វើនេះក៏មានប្រសិទ្ធិភាពផងដែរសម្រាប់ការស៊ើបអង្កេតអ្នកជម្ងឺ (PUI) ដែលមិនបានអនុវត្តតាមលក្ខណៈវិនិច្ឆ័យដើម្បីឱ្យពួកគេចូលមន្ទីរពេទ្យ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ ​Worldofbuzz

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម