ផ្លែចេកបានក្លាយជារឿងធម្មតានៅក្នុងបញ្ជីរាយមុខម្ហូបអាហារពេលព្រឹក និង ការញ៉ាំជាអាហារសម្រន់ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកដោយសារវាមានជាតិសរសៃ និង ជាតិក្រែម ហើយវាក៏មានផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលជួយលុបបំបាត់បញ្ហាសុខភាពផ្សេងៗ និងជាប្រភេទផ្លែឈើមួយដែលមានរស់ជាតិផ្អែមផងដែរ។
ដូច្នេះយើងនិងលើកយកមកធ្វើការបង្ហាញពីអត្ថប្រយោជន៍របស់ផ្លែចេកដូចខាងក្រោម៖
- ចេកសំបូរទៅដោយជាតិជាតិប៉ូតាស្យូមដែលជាសារធាតុអេឡិចត្រូលីត្រដ៏សំខាន់នៅក្នុងរាងកាយ
- ជួយដល់មុខងាររបស់បេះដូងនិងតុល្យភាពវត្ថុរាវ
- វាជួយបង្កើនមុខងារតម្រង់នោម
- ជួយដល់សុខភាពឆ្អឹង
- ផ្ដល់នៅថាមពលសម្រាប់រាងកាយ
- ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញថាចេកផ្ទុកជាតិ Dopamine ដែលជួយបន្ថយនៅសម្ពាធឈាម និង ការពារជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូង (ជំងឺខ្សោយបេះដូង)
- ជួយសម្រួលដល់ការរំលាយអាហារ រំលាយកូឡេស្តេរ៉ុល (ជាតិខ្លាញ់) និង បន្ថយចលនារបស់ពោះវៀន
- ចេកអាចជួយក្នុងការបញ្ចុះទំងន់ ដោយសារតែវាមានសារជាតិ Pectin ដែលវាជួយឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និង កាត់បន្ថយនៅចំណងអាហារ
- អាចព្យាបាលជំងឺឬសដូងបាត៖ ឬសដូងបាតជាជំងឺមួយដែលធ្វើអោយពិបាកក្នុងការបន្ទោរបង់ ហើយឈានដល់មានការហូរឈាមទៀតផង។
- ចេកត្រូវបានគេជឿថាវាមានប្រសិទ្ធភាពក្នុងការព្យាបាលឬសដូងបាត ដោយសារចេកមានជាតិសរសៃជួយជម្រុញអោយបន្ទោរបង់បានស្រួល និង ជួយសម្រួលដល់ចលនាពោះវៀន។
- ជួយក្នុងការព្យាបាលបញ្ហាស្បែក ដូចជា មុន និង បំបាត់ស្នាមដែលមាននៅលើស្បែក
កាត់បន្ថយនៅភាពតានតឹង ដោយសារវាមានសារជាតិម្យ៉ាងជួយសម្រួលក្នុងការគេង និង ភាពតានតឹងគឺ Tryptophan។
ប្រភព៖ Healthbenfits