ជាទូទៅមនុស្សមួយចំនួនធំគឺពិបាកចិត្តក្នុងការបញ្ចុះគីឡូ ដោយព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានទំងន់សមស្រប និង មិនប៉ះពាល់ដល់សុខភាព។ ប៉ុន្តែអ្នកទាំងអស់គ្នាក៏ប្រហែលភ្លេចគិតថា នៅមានអ្នកស្គមមូយចំនួនទៀត ពួកគេបែជាពិបាកទៅវិញក្នុងការឡើងគីឡូ តែសូមកុំបារម្ភចំពោះការចង់ឡើងទំងន់គឺវាអាចទៅរួច ប្រសិនបើអ្នកសម្រេចចិត្ត។
ផ្នែកទី១ ការញ៉ាំដើម្បីឡើងទម្ងន់
១. បន្ថែមកាឡូរីទៅនឹងអាហារដែលអ្នកធ្វើ៖ នៅពេលអ្នករៀបចំម្ហូបអាហារចូលគិតពីវិធីដើម្បីបង្កើនចំនួនកាឡូរី
២.ស្តុកទុកនៅលើអាហារដែលមានជាតិខ្លាញ់ខ្ពស់៖ ជាតិខ្លាញ់គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់អ្នកហើយការទទួលទានវាអាចជាវិធីល្អមួយដើម្បីគ្រប់គ្រងទម្ងន់របស់អ្នក។ ញ៉ាំគ្រាប់ពូជនិងផឹកគ្រាប់ប៊េស សូមសាកល្បងឈីសនិងនំកែកឃឺរឬទឹកដោះគោស្ងួតនិងទឹកដោះគោយ៉ាអួ។
៣. ការផឹកទឹកដោះគោ និង ភេសជ្ជះផ្សេងៗដែលមានជាតិកាឡូរីខ្ពស់៖ ការផឹកជាតិទឹក វាពិតជាល្អសំរាប់អ្នក ប៉ុន្តែវាអាចប៉ះពាល់ដល់ចំណងអាហាររបស់អ្នក
៤. ការទទួលទានប្រូតេអ៊ីន៖ ប្រូតេអ៊ីនគឺសំខាន់ណាស់សម្រាប់ការឡើងទម្ងន់។ សាច់ក្រហម ត្រីសាម៉ុង ទឹកដោះគោយ៉ាអួ អាចជួយអ្នកឱ្យឡើងទំងន់ ជាពិសេសប្រសិនបើអ្នកកំពុងធ្វើការកសាងសាច់ដុំ។
- ត្រីខ្លាញ់ផ្សេងទៀតក៏អាចជួយឱ្យអ្នកឡើងទំងន់បានដែរ ដូចជា ត្រីសាឌីន និង ត្រីធូណា
- សណ្តែកគឺជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីនផងដែរ
៥. ការញ៉ាំបន្លែ និង ផ្លែឈើ៖
- ផ្លែប័រ ដែលមានជាតិខ្លាញ់
- ផ្លែឈើដូចជាផ្លែចេក ប៊ឺរីខៀវ និង ទំពាំងបាយជូ អាចផ្តល់កាឡូរីនិងជាតិសរសៃ។
៦. បន្លែដែលមានជាតិម្សៅ ដូចជា ដំឡូងបារាំងមានផ្ទុកជាតិកាបូហាយត្រាតដែលនឹងជួយជំរុញទម្ងន់ខ្លួនរបស់អ្នកឱ្យកើនឡើង។ អ្នកអាចចម្អិនវាដោយចៀន ឬក៏ដុត។សម្រាប់អ្នកដែលចូលចិត្តញ៉ាំដំឡូងបារាំងចំណិតឬដំឡូងបារាំងបំពងនឹងអាចឡើងទម្ងន់ឆាប់
៧ គ្រាប់ធញ្ញជាតិ៖បើអ្នកជាមនុស្សចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិមួយចំនួនដូចជាសណ្ដែកដី គ្រាប់អាល់មុន គ្រាប់ស្វាយចន្ទី គ្រាប់វល់ណាត់ ជាដើមនោះពួកវានឹងជួយអ្នកឱ្យឡើងគីឡូបានខ្លះៗដែរ
៨. អ្នកគួរញ៉ាំអាហារអោយបានច្រើនពេល៖ ប្រសិនបើអ្នកមានទម្ងន់ស្រាលអ្នកអាចបំពេញបានលឿន។ ព្យាយាមអោយបាន៥ ទៅ៦ដង ក្នុង១ថ្ងៃ កុំពឹងផ្អែកតែលើអាហារដែលយើងញ៉ាំបីពេល។
- បរិភោគអាហារមួយពេលឬអាហារសម្រន់មុនពេលគេងក៏អាចជួយអ្នកឱ្យឡើងទំងន់បានដែរ។
ផ្នែកទី២ ការហាត់ប្រាណ
១. ហាត់ប្រាណ៖វិធីហាត់ប្រាណដ៏ល្អសម្រាប់អ្នកស្គម ហើយចង់ធាត់ ដោយសារសាច់ដុំមានទំងន់ច្រើនជាងខ្លាញ់ដូច្នេះអ្នកនឹងទទួលបានទំងន់នៅពេលដែលអ្នកបង្កើតសាច់ដុំ។ ទទួលបានការហាត់សមយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ដែរដូចជា ការដើរលឿនៗ ជិះកង់ រាំ ឬក៏ហែលទឹក។

២.ញ៉ាំមុននិងក្រោយការហាត់ប្រាណរបស់អ្នក៖កាបូអ៊ីដ្រាតនឹងជួយដល់ភាពរឹងមាំរបស់អ្នកមុនពេលអ្នកធ្វើការហាត់ប្រាណខណៈដែលកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនជាមួយគ្នានឹងជួយឱ្យសាច់ដុំរបស់អ្នកមានភាពរឹងម៉ាំ បន្ទាប់ពីអ្នកធ្វើការហាត់ប្រាណរួច។ តែការញ៉ាំរអាហារសម្រន់យ៉ាងតិច១ម៉ោង ចំពោះអាហារពេលវិញគឺយ៉ាងហោចណាសចំន្លោះពី ៣ ទៅ៤ម៉ោងដែរ មុន និង បន្ទាប់ពីការហាត់ប្រាណរបស់អ្នក។
ផ្នែកទី៣ ការគេង និង បន្ថយភាពស្ត្រេស
១. ការគេងពេលថ្ងៃ៖ការគេងពេលថ្ងៃក៏វារួមចំណែកជួយអ្នកបានដែរ។ អ្នកគួរគេងថ្ងៃអោយបាន ៣៥នាទី ទៅ ១ ម៉ោង ជារៀងរាល់ថ្ងៃដើម្បីអោយការឡើងទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាសូមកុំគេងដោយមិនបានញ៉ាំអាហារ។
២. កាត់បន្ថយភាពស្រ្តេស ៖ ភាពស្រ្តេសក៏ជាផ្នែកមួយដ៏សំខាន់ដែលធ្វើការបង្អាក់នៅការឡើងទំងន់របស់អ្នកបានដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ស្លុកស្មាញអ្នកធ្វើការងារផ្សេងៗជំនួស ដូចជាការហាត់ប្រាណ ការហាត់យូហ្គា ការតាំងសមាធិ ឬ ស្ដាប់តន្រ្តី ដែលអាចធ្វើអោយអ្នកធូរស្បើយបាន។
ចំណុចដែលគួរចៀសវាង៖
- កុំញ៉ាំផ្លែឈើទាំងពោះទទេ ព្រោះវានឹងធ្វើឱ្យអ្នកស្រកទម្ងន់ទៅវិញទេ
- សូមកុំញ៉ាំអាហារលឿនពេក និង ឆ្អែតពេក ព្រោះអាចធ្វើអោយប្រពះរបស់អ្នកមានជំងឺបាន
- ចៀសវាងការញ៉ាំទឹក ឬភេសជ្ជៈមុនបាយថ្ងៃ ព្រោះវានឹងធ្វើឱ្យអ្នកលែងសូវឃ្លានបាយ
- កុំជក់បារី និង ពិសារគ្រឿងស្រវឹង
- បញ្ឈប់ការធ្វើការងារ ឬ ធ្វើលំហាត់ប្រាណណាដែលត្រូវប្រើកម្លាំងហួសកម្រិត៕