អ្វីដែលអ្នកមេម៉ាយ តែងតែគិត និងបារម្ភ មិនហ៊ានមានស្នេហា ឬសាងជីវិតគ្រួសារថ្មី ក៏ព្រោះតែ …

112
ការផ្សាយពាណិជ្ជកម្ម

មេម៉ាយចំណាយមាត់ញាតិ ជាអ្វីដែលមនុស្សស្រីគិត និងខ្វល់តាំងពីដើមមកម្ល៉េះ ហើយពាក្យថា មេម៉ាយ នេះហើយ ដែលធ្វើឱ្យអ្នកផង និយាយពីមាត់មួយទៅមាត់មួយ ដោយទាំងអ្នកខ្លះពន្លើសការពិតទៅទៀត វាក៏បានក្លាយទៅជាសម្ពាធមួយផ្នែក សម្រាប់មេម៉ាយៗគ្រប់រូប។

ជាការពិតណាស់ មិនមែនឱ្យតែមេម៉ាយ សុទ្ធតែជាមនុស្សស្រីមិនល្អ ទើបប្ដីលែងនោះទេ តែផ្ទុយទៅវីញ ភាគច្រើននៃមេម៉ាយ គឺនាងជាអ្នកលែងប្ដី ព្រោះតែប្ដីមិនល្អ ប្ដីមិនបានការ ប្ដីដែលបំផ្លាញគ្រួសារ ប្ដីធ្វើបាបនាង ទាំងផ្លូវកាយ និងចិត្ត សួរថា បើប្ដីបែបហ្នឹង តើឱ្យនាងទ្រាំ នាំឱ្យជិវិតកាន់តែវេទនាធ្វើអី? មនុស្សស្រីខ្លះ នាងតែគិតថា សុខចិត្តអត់ប្ដី ប្រសើរជាង ឱ្យនាងមានប្ដី ដែលមិនខ្វល់ មិនគិតពីប្រពន្ធកូន និងក្រុមគ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ មិនមែនឱ្យតែមនុស្សស្រីមេម៉ាយ នាងសប្បាយនឹងការសាងទំនាក់ទំនងស្នេហា ប្ដូរដៃគូពីមួយទៅមួយ ដោយមិនខ្វល់នោះទេ។ មនុស្សស្រីខ្លះ នាងខ្វល់ណាស់ នាងគិតណាស់ មិនមែនឱ្យតែថា មានអ្នកណាមកទាក់ទង យកចិត្ត នាងក៏ចិត្តទន់ ឱ្យដៃ ប្រលែងខ្លួនទោរទន់ឡើយ ហើយនាងក៏មិនអាចសម្រេចចិត្តយកប្ដីថ្មីឆាប់រហ័សនោះដែរ។

ក្រឡេកមកគិតសាជាថ្មី មនុស្សស្រីមេម៉ាយ នាងតែងតែខ្លាចរអា នូវចំណុចទាំងអស់នេះ ក្នុងការសាងស្នេហាថ្មី ឬបង្កើតគ្រួសារថ្មីម្ដងទៀត ៖

ការផ្សាយពាណិជ្ជកម្ម

– នាងខ្លាចប៉ះមនុស្សចរិតដដែល ធ្វើឱ្យនាងខូចចិត្តសាជាថ្មី
– នាងខ្លាចអ្នកថ្មី ចិត្តមិនបាន ជាមួយកូន ឬក្រុមគ្រួសារប៉ាម៉ាក់នាង
– នាងខ្លាចគេធ្វើបាបកូនៗរបស់នាង មិនស្រឡាញ់ដូចកូនបង្លើត
– នាងខ្លាចគេចូលមក សន្សំតែរឿងសាងតែបញ្ហាឱ្យជីវិតនាងម្ដងទៀត
– នាងខ្លាចគេចូលមកបំផ្លាញទំនុកចិត្ត និងទ្រព្យសម្បត្តិ ដែលនាងខំរកទាំងលំបាកវេទនា
– នាងខ្លាចគេប្រាន់រឿងចាស់ សើរើរឿងដែលនាងជាស្រីមេម៉ាយ ប្រកាន់រឿងអតីតកាលរបស់នាង … ។

ទាំងនេះហើយជាអ្វីដែលនាងគិតខ្វល់ ហើយខ្លាចបំផុត ក្នុងការជ្រើសយកស្នេហាថ្មី មិនមែនឱ្យតែមនុស្សស្រីមេម៉ាយ សុទ្ធតែចិត្តងាយនោះទេ៕

ការផ្សាយពាណិជ្ជកម្ម
64290950_670623836711650_1710746153294757888_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64319405_670622996711734_8834595750454231040_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64320342_670623190045048_5468122902639411200_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64380328_670622850045082_99036504122195968_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64387110_670623863378314_5089808933233623040_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64630392_670622733378427_2845639756014944256_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64668943_670623890044978_5041420135164805120_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64693748_670622946711739_350827132194127872_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64738956_670625093378191_8069266873620889600_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម