អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋដែលបង្ហោះខ្លែង សូមកុំបំពាក់ភ្លើងបន្ថែមជាប់នឹងខ្លែងនៅពេលយប់ ដើម្បីចៀសវាងការភាន់ច្រឡំ

Cover Copy
ការផ្សាយពាណិជ្ជកម្ម
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋដែលបង្ហោះខ្លែង សូមកុំបំពាក់ភ្លើងបន្ថែមជាប់នឹងខ្លែងនៅពេលយប់ ដើម្បីចៀសវាងការភាន់ច្រឡំ!
Cover Copy
រូបភាពដំណាង
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មេត្តាជ្រាបថា៖
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋដែលនិយមការលេងបង្ហោះខ្លែង បានបំពាក់បន្ថែមនូវភ្លើងបំភ្លឺជាប់ជាមួយខ្លែងដើម្បីបង្ហោះនៅពេលយប់។ សកម្មភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋផ្សេងទៀត រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន មានការភាន់ច្រឡំ និងសង្ស័យថាជាការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីស៊ើបយកការណ៍របស់ទាហានសៀម ដែលបង្កឱ្យមានការព្រួយបារម្ភ និងភ័យខ្លាច ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងរងនូវការឈ្លានពានដោយកម្រោលពីសំណាក់ទាហានសៀម។
ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលគាំទ្រ និងស្រឡាញ់ការលេងខ្លែងខ្មែរ សូមមេត្តាកុំបំពាក់ភ្លើងបន្ថែមជាប់នឹងខ្លែងក្នុងពេលបង្ហោះ ជាពិសេសនៅពេលយប់ ដើម្បីចៀសវាងការភាន់ច្រឡំថាជា ដ្រូន (Drone) របស់សត្រូវ។
600196427_868561185778152_5376085605510186248_n
រូបភាពដំណាង
ទន្ទឹមនឹងនេះ យើងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តជួយគាំទ្រ និងអភិរក្សខ្លែងខ្មែរ ដោយចូលរួមលេង ឬប្រឡងការបង្ហោះខ្លែងខ្មែរឱ្យបានច្រើន ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដូនតារបស់យើងឱ្យបានគង់វង្ស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងចូលរួមសហការ។
សូមអរគុណ!

ការផ្សាយពាណិជ្ជកម្ម