បន្ទាន់៖ សូមឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរព្រំដែន

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖​ លោក​ គួច​ វេងស្រុន​ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​

បានអំពាវនាវឱ្យឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរនឹងព្រំដែន ឬមានទំនាក់ទំនងនឹងសកម្មភាពទ័ព។ ដូចនេះម្ចាស់ជំនួយត្រូវផ្តល់សេចក្តីទុកចិត្តដល់អ្នកទទួលដែលខ្លួនប្រគល់អំណោយ ដើម្បីគាត់ចាត់ចែងដោយមិនចាំបាច់ត្រូវធ្វើវីដេអូ ថតបង្ហោះពេលនេះនោះទេ។

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

លោក​ គួច​ វេងស្រុន​ បានបញ្ជាក់ថា​ អ្វីៗអាចនឹងធ្វើបានក្រោយបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃចុះ សង្ឃឹមថាពលរដ្ឋម្ចាស់ជំនួយយោគយល់ តែសកម្មភាពប្រមូលស្បៀង អំណោយ និងការវេចខ្ចប់ផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលាយ ព្រោះនេះជាសកម្មភាពចលនាជាតិនិយមយ៉ាងធំធេង និងកម្លាំងចិត្តសម្រាប់កងទ័ព៕

1
រូបភាពដំណាង
2
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម