បើច្រមុះអ្នកចេញសញ្ញាព្រមាន ៣ នេះមក ត្រូវតែប្រយ័ត្ន ព្រោះសួតអ្នកកំពុងមានបញ្ហាហើយ
សួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ហើយប្រសិនអ្នកឃើញសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមកលើតំបន់ឬផ្នែកច្រមុះ នោះវាកំពុងបង្ហាញថា សួតរបស់អ្នកមានបញ្ហាហើយ។ សូមប្រញាប់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលទាន់ពេលវេលា។ កុំរង់ចាំរហូតដល់ស្ថានភាពកាន់តែធ្ងន់ធ្ងរ៖
១. លែងដឹងក្លិន
ប្រសិនអារម្មណ៍របស់អ្នកប្រាប់មកថា អ្នកលែងដឹងក្លិនសំខាន់ៗមួយចំនួន មិនថាតែការធុំក្លិនរបស់ជុំវិញខ្លួន ឬអាហារ ច្រមុះហិតអ្វីក៏មិនដឹងក្លិនដូចមុន ទាំងដែលមិនមានជំងឺផ្តសាយអ្វីផងនោះ វាក៏អាចមកពីបញ្ហាសួតផងដែរ ព្រោះមុខងារនៃការហិតក្លិន វាមានការផ្សារភ្ជាប់ទៅនឹងសួត។ នេះអាចជាសញ្ញាព្រមានថាសួតកំពុងមានបញ្ហា ដូចជារលាក ឬខូចខាតជាលិកាសួត។
២. ច្រមុះស្ងួត
ប្រសិនច្រមុះ រន្ធច្រមុះឡើងស្ងួត នោះបង្ហាញរាងកាយក្តៅចេញពខាងក្នុង ជាពិសេសពេលយើងខ្វះជាតិទឹក ក៏ងាយនឹងស្ងួតផ្នែកទាំងនោះដែរ។ លើសពីនេះវាក៏មានការជាប់ពាក់ព័ន្ធនឹងបញ្ហាសួត ទើបបណ្តាលឲ្យច្រមុះស្ងួតកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ងួតច្រមុះអាចបណ្តាលមកពីសួតមិនអាចរក្សាសំណើមបានល្អ ដែលនាំឱ្យមានការរលាកផ្លូវដង្ហើម។
៣. ច្រមុះឡើងក្រហម បែកញើស
ប្រសិនអ្នកតែងតែបែកញើសនៅតំបន់ច្រមុះ ដោយមិនដឹងមូលហេតុច្បាស់លាស់ ឬច្រមុះឡើងក្រហមខុសធម្មតា នេះអាចជាសញ្ញានៃបញ្ហាសួត ដែលបណ្តាលឱ្យចរាចរឈាមមិនល្អ ឬសួតមានការរលាកខ្លាំង។ សញ្ញានេះឧស្សាហ៍កើតឡើងនៅពេលសួតខ្សោយ ហើយរាងកាយព្យាយាមសម្រួលដង្ហើម។
សរុបមក បើអ្នកជួបសញ្ញាទាំងនេះឧស្សាហ៍ សូមកុំមើលរំលង។ ទៅពិនិត្យសុខភាពភ្លាមៗ ដើម្បីការពារគ្រោះថ្នាក់។ រក្សារបបអាហារល្អ ហាត់កីឡាទៀងទាត់ និងគ្រប់គ្រងស្ត្រេស ដើម្បីសុខភាពសួតរឹងមាំ។ ចងចាំថា ការការពារគឺល្អជាងការព្យាបាល។ (ព័ត៌មាននេះសម្រាប់ជាឯកសារយោងប៉ុណ្ណោះ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួន។)