សម្រាប់មនុស្សជាច្រើន សំបកស៊ុតត្រូវបានចាត់ទុកថាជាសំរាម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មានការប្រើប្រាស់ផ្សេងៗគ្នាជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។ នៅពេលចម្អិនម្ហូបដែលទាក់ទងនឹងស៊ុត អ្នកអាចរក្សាសំបកស៊ុតបាន។ គ្រឿងផ្សំនេះអាចជួយអ្នកដោះស្រាយបញ្ហាជាច្រើននៅក្នុងផ្ទះ។ ចូរយើងស្វែងយល់ពីការប្រើប្រាស់ពិសេសនៃសំបកស៊ុតទាំងអស់គ្នា៖

១.ការសម្អាតរបស់របរប្រើប្រាស់ក្នុងផ្ទះ
សំបកស៊ុតអាចក្លាយជាធាតុផ្សំសម្អាតធម្មជាតិ។ សំបកស៊ុតអាចប្រើជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជាយកវាទៅលាយជាមួយទឹកខ្មេះ ឬ ក្រូចឆ្មា ដើម្បីទៅដុះស្នាមប្រឡាក់លើវត្ថុផ្សេងៗ។ អ្នកក៏អាចប្រើសំបកស៊ុតដើម្បីសម្អាតសម្លៀកបំពាក់ផងដែរ។ គ្រាន់តែយកសំបកស៊ុតដែលលាងរួច បំបែកវាជាដុំតូចៗ ហើយដាក់ក្នុងថង់ក្រណាត់ ត្រាំវារួចយកវាទៅគក់ជាមួយសម្លៀកបំពាក់។ សំបកស៊ុតនឹងស្រូបយកស្នាមប្រឡាក់ ធ្វើឱ្យសម្លៀកបំពាក់ពណ៌ស និងមិនមានពណ៌ទៀតឡើយ។
២.ចិញ្ចឹមរុក្ខជាតិ
សំបកសុទ្ធគឺជារបស់ដ៏មានប្រយោជន៍សម្រាប់អ្នកដែលស្រលាញ់រុក្ខជាតិ និងថែសួន។ អ្នកអាចប្រើសំបកស៊ុតជាជីសរីរាង្គសម្រាប់រុក្ខជាតិដោយកប់សំបកស៊ុតដែលលាងរួចទៅក្នុងដី។ សំបកស៊ុតនឹងរលួយបន្តិចម្តងៗ ដែលផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ។ លើសពីនេះ អ្នកអាចធ្វើជីកំប៉ុសសំបកស៊ុតជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជាបន្លែ និងធ្វើជីកំប៉ុស។
អ្នកក៏អាចកិនសំបកពងមាន់ ហើយប្រោះវាជុំវិញគល់ដើមរុក្ខជាតិ ដើម្បីការពារខ្យងកុំឱ្យបំផ្លាញរុក្ខជាតិផងដែរ។ នៅពេលដែលពួកវាប៉ះផ្ទៃស្រួចនៃសំបកពង ខ្យងនឹងត្រូវបង្វិលក្បាលរបស់វា និងមិនហ៊ានមកជិតរុក្ខជាតិឡើយ។

អ្នកក៏អាចប្រើសំបកស៊ុតជាមធ្យោបាយលូតលាស់សម្រាប់រុក្ខជាតិដែលនៅតូចៗផងដែរ។ គ្រាន់តែលាងសម្បកពងមាន់ បន្ថែមដីបន្តិចហើយកប់គ្រាប់ខាងក្នុង រួចស្រោចទឹក។ ពេលគ្រាប់ដុះពន្លកហើយត្រូវកប់សំបកស៊ុតក្នុងដី។ សំបកស៊ុតនឹងរលួយបន្តិចម្តងៗ ហើយផ្តល់សារធាតុចិញ្ចឹមដល់កូនរុក្ខជាតិដែលកំពុងលូតលាស់។
៣.ជំនួយសុខភាព
សមាសធាតុសំខាន់នៃសំបកស៊ុតគឺកាល់ស្យូមកាបូណាត រួមជាមួយនឹងសារធាតុរ៉ែមួយចំនួនដូចជា ដែក ទង់ដែង ស័ង្កសី និងផូស្វ័រ។ ទាំងនេះគឺជាសារធាតុរ៉ែដែលនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។ ម្សៅស៊ុតអាចជួយព្យាបាលជំងឺពុកឆ្អឹង បង្កើនដង់ស៊ីតេឆ្អឹង និងកាត់បន្ថយការឈឺសន្លាក់។ ដើម្បីប្រើត្រូវលាងសំបកស៊ុត ចម្អិនឱ្យឆ្អិនប្រហែល១០នាទី ដើម្បីកម្ចាត់មេរោគ។ យកសំបកស៊ុតទៅសម្ងួតនៅសីតុណ្ហភាព 90-100°C។ កិនសំបកស៊ុតជាម្សៅឱ្យម៉ត់ល្អគឺជាការស្រេច។ អ្នកអាចបន្ថែមម្សៅសំបកស៊ុត ១ ស្លាបព្រាកាហ្វេទៅក្នុងអាហារដើម្បីបង្កើនជាតិកាល់ស្យូម។

៤.ការប្រើប្រាស់ឡើងវិញប្រកបដោយការច្នៃប្រឌិត
សំបកពងមាន់អាចប្រើសម្រាប់ធ្វើសិប្បកម្ម ការតុបតែង ផើងរុក្ខជាតិ អំពូលភ្លើងខ្នាតតូច អាស្រ័យលើការច្នៃប្រឌិតរបស់បុគ្គល។ របស់ទាំងនេះទាំងសន្សំសំចៃ ផ្តល់ពេលវេលាឱ្យអ្នកបង្ហាញភាពប៉ិនប្រសប់របស់អ្នក កាត់បន្ថយភាពតានតឹងបន្ទាប់ពីការងារ និងជួយកាត់បន្ថយការខ្ជះខ្ជាយ។ ដើម្បីធានាសុវត្ថិភាព សំបកស៊ុតត្រូវលាងសម្អាត ស្ងោរ ឬ សម្ងួតមុនពេលប្រើប្រាស់ទើបជាការ៕


