សត្វខ្មូតអាចលេចឡើងក្នុងធុងអង្ករ ដែលវាស៊ី និងកាត់បន្ថយគុណភាពអង្ករ។ អង្ករនៅតែអាចប្រើប្រាស់បាន ប៉ុន្តែរសជាតិរបស់អង្ករនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង មិនឆ្ងាញ់ដូចពីមុនទេ។ ដើម្បីការពារសត្វខ្មូតមិនឱ្យវាយប្រហារអង្ករ អ្នកអាចប្រើគន្លឹះមួយចំនួនខាងក្រោម៖

១.ម្រេចកម្ចាត់សត្វខ្មូត
អ្នកអាចប្រើម្រេចដើម្បីកម្ចាត់សត្វខ្មូត។ គ្រាន់តែដាក់ម្រេចស្ងួតក្នុងថង់ក្រណាត់តូច ឬ ក្រដាសរុំវាហើយដាក់ក្នុងធុងអង្ករ។ អាស្រ័យលើទំហំធុងដាក់អង្ករ អ្នកអាចដាក់ម្រេចពីរបីថង់ដើម្បីបង្កើនប្រសិទ្ធភាព (អ្នកអាចដាក់ 1 ថង់នៅបាតធុង 1 ថង់នៅកណ្តាលធុង 1 ថង់នៅលើផ្ទៃធុង) ។ ក្លិនម្រេចនឹងការពារមិនឱ្យសត្វខ្មូតមកបំផ្លាញអង្ករអ្នកឡើយ ។

២.ដាក់ខ្ទឹមសចូលក្នុងធុងអង្ករ ដើម្បីកម្ចាត់សត្វខ្មូត
បន្ថែមពីលើម្រេច អ្នកក៏អាចដាក់ខ្ទឹមសក្នុងធុងអង្ករផងដែរ។ ខ្ទឹមសមានក្លិនឈ្ងុយ និងមានប្រសិទ្ធភាពក្នុងការ សាយភាយ ជួយបណ្តេញសត្វខ្មូតទាំងអស់។
អ្នកគ្រាន់តែទុកខ្ទឹមសមូល កុំបាច់បកវា រួចយកទៅដាក់នៅក្នុងធុងអង្ករគឺជាការស្រេច។ ប្រសិនបើអ្នកកាត់ខ្ទឹមសជាបំណែកតូចៗ អង្ករនឹងងាយសើម និងដុះផ្សិត។
ចំណាំ៖ ធុងអង្ករត្រូវតែស្អាត ស្ងួត និងត្រូវបានគ្របយ៉ាងល្អ បន្ទាប់ពីការប្រើប្រាស់ម្តងៗ ដើម្បីការពារអង្ករពីការឡើងផ្សិត។ លើសពីនេះ ដើម្បីរក្សាអង្ករឱ្យក្រអូបបានយូរ អ្នកក៏គួរទុកអង្ករក្នុងកន្លែងត្រជាក់ ឆ្ងាយពីពន្លឺថ្ងៃ។

៣.ប្រើសំបកក្រូច និងក្រូចឆ្មារ ដើម្បីកំចាត់សត្វខ្មូតចង្រៃ
អ្នកអាចប្រើសំបកក្រូចស្ងួត និងក្រូចឆ្មារ ហើយដាក់ក្នុងធុងអង្ករ។ ក្លិនក្រអូបនៃក្រូចឆ្មារ និងសំបកក្រូច នឹងបណ្តេញសត្វខ្មូតទាំងអស់ពីធុងអង្ករ។ ជាពិសេស គ្រឿងផ្សំនេះក៏ជួយឱ្យអង្ករមានក្លិនក្រអូប ធ្វើឱ្យអង្ករកាន់តែមានរសជាតិឆ្ងាញ់នៅពេលចម្អិន។

ចំណាំ៖ សំបកក្រូច និងក្រូចឆ្មារ ត្រូវហាលឲ្យស្ងួតល្អ មុននឹងដាក់ចូលក្នុងធុងបាយ ជៀសវាងការទុកសំបកថ្មី ដែលធ្វើឲ្យអង្ករសើម និងផ្សិត៕

