Breaking៖ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសប្រើវិធានការច្បាស់លាស់

Knongsrok Thumbnail (1)
ការផ្សាយពាណិជ្ជកម្ម
Breaking៖ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសប្រើវិធានការច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអន្តរជាតិជាពិសេសបទល្មើសបច្ចេកវិទ្យា ដែលអង្គការសហប្រជាជាតិបានកំណត់ថា ប្រទេសកម្ពុជា ជាជំរកដ៏ធំដែលបណ្តាលអោយខូចខាតទឹកប្រាក់ជាង ៦០០ពាន់លានបាតក្នុងមួយឆ្នាំ (និយាយស្រួលស្តាប់ នាយករដ្ឋមន្ត្រីថៃរូបនេះ ចោទថាកម្ពុជាជាកន្លែងមជ្ឈមណ្ឌលសកលនៃឧក្រិដ្ឋកម្ម)។
វិធានការសំខាន់ៗដែលបានប្រកាសរួមមានដូចជា៖
🔒 សន្តិសុខ៖
បង្កើនការត្រួតពិនិត្យតឹងរឹងនៅច្រកព្រំដែន ៧កន្លែង។
កំណត់ម៉ោងបើកបរ និងចេញចូលជាក់លាក់ (ករណីសិស្សសាលា និងអ្នកជម្ងឺត្រូវបានលើកលែង)។
មិនអនុញ្ញាតអោយជបនបរទេសលេងហ្គេមអនឡាញនៅតំបន់ព្រំដែន។
ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងខំពោះជើងយន្តហោះទៅកាន់ ខេត្តសៀមរាប ជៀសវាងពាក់ព័ន្ធនឹងហ្គេមអនឡាញ។
💻 បទល្មើសបច្ចេកវិទ្យា៖
ក្រសួងសេដ្ឋកិច្ចឌីជីថល (DE) និងមជ្ឈមណ្ឌល AOC នឹងស៊ើបអង្កេតម៉ត់ចត់ទៅលើគណនីឈ្មួញ (mule accounts) និងផ្លូវហិរញ្ញវត្ថុដែលភ្ជាប់នឹងក្រុមហ៊ុន Call canter នៅតំបន់ព្រំដែន។
រារាំងសេវាអ៊ីនធឺណិត និងខ្សែអ៊ីនធឺណិតក្រោមសមុទ្រដែលភ្ជាប់ទៅអង្គភាពយោធា និងសន្តិសុខកម្ពុជា។
សហការជាមួយការិយាល័យប្រឆាំងនឹងការលាងលុយ (AMLO) ដើម្បីដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ ដែលបានផ្ទេរចេញដោយអំពើខុសច្បាប់ទៅក្រៅប្រទេស។
🚫 ពាណិជ្ជកម្ម៖
បញ្ឈប់ការនាំចេញផលិតផលដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។
បញ្ឈប់ការនាំចេញប្រេងឥន្ធនៈទៅកម្ពុជា បើវាត្រូវបានប្រើសម្រាប់គោលបំណងខុសច្បាប់។
🛒 ពាណិជ្ជកម្មក្នុងប្រទេស៖
ក្រសួងពាណិជ្ជកម្មនឹងបើកយុទ្ធនាការជួយកសិករ និងសហគ្រាស SMEs ដែលរងផលប៉ះពាល់ពីបញ្ហាកំណត់ព្រំដែន។
សហការជាសាធារណៈ និងឯកជនក្នុងការជួយទិញផលិតផលក្នុងស្រុក។
🌐 សហការអន្តរជាតិ៖
ក្រសួងការបរទេសនឹងសហការជាមួយដៃគូអន្តរជាតិនានា ដើម្បីបង្រ្កាបបណ្តាញបទល្មើសបច្ចេកវិទ្យា។
ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការរួមនៃតំបន់។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចនេះនឹងដាក់អនុវត្តរយៈពេល ៣ខែ រំពឹងថា នឹងមានការថយចុះយ៉ាងច្បាស់លាស់នៃស្ថិតិឧក្រិដ្ឋកម្ម ការខូចខាតដែលបានរាយការណ៍ ការឃាត់ទ្រព្យសម្បត្តិ និងការចោទប្រកាន់តាមច្បាប់។ រដ្ឋាភិបាលសន្យានឹងដោះស្រាយបញ្ហានេះយ៉ាងរហ័ស និងផ្តល់ព័ត៌មានត្រឹមត្រូវទៅប្រជាជនជាប្រចាំ។
ស្ដីពីជំនួញរបស់ជនជាតិថៃដែលនៅក្នុងប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីបាននិយាយថា មិនមានបញ្ហា ឬ គ្រោះថ្នាក់ឡើយ។
– អ្នកជំនួញថៃនៅក្នុងទីក្រុងភ្នំពេញ ដូចជាម្ចាស់សណ្ឋាគារធំៗ នឹងមិនទទួលរងផលប៉ះពាល់នោះទេ។
– ខ្មែរបានប្រកាសមុននេះថា មិនទទួលប្រេងពីថៃទៀតនោះទេ ដូច្នេះវាអាចធ្វើឱ្យតម្លៃប្រេងនៅកម្ពុជា ឡើងខ្ពស់បន្ថែម។
បញ្ជាក់ថា កងយោធាថៃត្រូវបានផ្តល់សិទ្ធិអនុវត្តវិធានការជាបន្ទាន់នៅតាមព្រំដែនផ្អែកទៅលើស្ថានភាពជាក់ស្តែង៕
ប្រភព៖ Khaosod
ប្រែសម្រួលដោយ៖ ក្នុងស្រុក
ការផ្សាយពាណិជ្ជកម្ម
↑