គណបក្ស Bhumjaithai បានប្រកាសច្បាស់ថា បានចាកចេញពីសម្ព័ន្ធរដ្ឋាភិបាល ហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ទទួលកាតព្វកិច្ចក្នុងការទទួលខុសត្រូវចំពោះបញ្ហាបែកធ្លាយសម្លេង ដែលពាក់ព័ន្ធនឹងការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះ គណបក្សបានបញ្ជាក់ថា ការសន្ទនាដោយទូរស័ព្ទរវាង Paetongtarn Shinawatra និង សម្តេចតេជោ ហ៊ុនសែន បានប៉ះពាល់ដល់អធិបតេយ្យភាព អភិបាលភាព ផ្ទៃដី ផ្នែកសន្តិសុខជាតិ និងកងទ័ពថៃ។

គណៈកម្មាធិការអនុវត្តនៃគណបក្សភូមិជាតិថាយ៍បានប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយបានសម្រេចចិត្តច្បាស់លាស់ក្នុងការចាកចេញពីរដ្ឋាភិបាល។
“រដ្ឋមន្ត្រីទាំងអស់ដែលមកពីគណបក្ស Bhumjaithai បានដាក់លិខិតលាឈប់តំណែងជូននាយករដ្ឋមន្ត្រី ហើយនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ទៅ” តាមរយៈការនិយាយសេចក្តីថ្លែងការណ៍។
គណបក្សនេះក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះការបំពានលើកិត្តិយសជាតិ សេរីភាពអភិបាលភាព សេចក្តីថ្លៃថ្នូរជាតិ ប្រជាជន និងកងទ័ពថៃ។
គណបក្សភូមិ Bhumjaithai បានបញ្ជាក់ថា បើទោះបីជាចាកចេញពីរដ្ឋាភិបាលក៏ដោយ តែបន្តត្រៀមខ្លួនធ្វើការជាមួយប្រជាពលរដ្ឋថៃ គាំទ្រកងទ័ព និងជួយសម្របសម្រួលការងារជាមួយអាជ្ញាធរដើម្បីថែរក្សាអធិបតេយ្យភាព អភិបាលភាព និងផលប្រយោជន៍ជាតិថៃឱ្យបានគ្រប់វិធី និងគ្រប់ជំហាន៕


