ក្តៅៗ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានវិភាគថាការបញ្ចេញអាត់សម្លេងរវាងកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកនាង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

Knongsrok Thumbnail (2)
ការផ្សាយពាណិជ្ជកម្ម
ក្តៅៗ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានវិភាគថាការបញ្ចេញអាត់សម្លេងរវាងកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកនាង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជាចេតនាចង់បង្កការបំបែកអំណាចរដ្ឋាភិបាល និងយោធារបស់ប្រទេសថៃ។
Knongsrok Thumbnail (2)
រូបភាពដំណាង
លោកស្រី Paetongtarn Shinawatra ក៏បានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថាកំពុងព្យាយាមរកកេរ្តិ៍ឈ្មោះឲ្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថែមទៀតផង។
នាយករដ្ឋមន្ត្រីថៃរូបនេះបានចេញសេចក្តីថ្លែងការណ៍បន្ទាន់ បន្ទាប់ពីករណីបែកធ្លាយសម្លេងនៃកិច្ចសន្ទនារបស់នាងជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 15 ខែមិថុនា ដែលពាក់ពន្ធ័នឹងបញ្ហាបន្ទាត់ព្រំដែនថៃ-កម្ពុជា។ ដោយនាងបានសារភាពថា អាត់សម្លេងនោះគឺជារឿងពិត។
ការសន្ទនានេះបានកើតឡើង បន្ទាប់ពីមានការចេញផ្សាយវីដេអូមួយរបស់មេបញ្ជាការដ្ឋានតំបន់ទី 2 នៃយោធាថៃ អំពីបញ្ហាព្រំដែន ដែលធ្វើឲ្យកម្ពុជាខឹង។ នាងបានទូរស័ព្ទទៅពន្យល់ និងបានផ្ដល់យោបល់ឲ្យបើក-បិទច្រកព្រំដែនឲ្យដំណើរការដើម្បីដោះស្រាយបញ្ហា ប៉ុន្តែកម្ពុជាបានបដិសេធ។
នាងបានសន្យាថា នឹងមិនមានការសន្ទនាផ្ទាល់ខ្លួនជាមួយសម្តេចតេជោ ហ៊ុន សែន ទៀតឡើយ។ ចំពោះសំណួរថាតើគ្រួសារទាំងពីរនៅអាចជឿជាក់គ្នាបានទេ នាងឆ្លើយថា មិនដឹងទេ។
នាងបានបញ្ជាក់ថា រដ្ឋាភិបាលនិងយោធារបស់ថៃ មិនមានបញ្ហាអ្វីទេ ពីព្រោះនាងតែងតែពិគ្រោះជាមួយយោធាទុកជាមុន រៀងរាល់មានការសម្រេចចិត្តណាមួយ៕
អត្ថបទប្រែសម្រួលពីផេកថៃ Khaosod English
ប្រែសម្រួលដោយ៖ ឡុង ស្រីណុច
ការផ្សាយពាណិជ្ជកម្ម
↑