Cristiano Ronaldo បំបែក​កំណត់​ត្រា​ជាច្រើន​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​បង្កើត​ឆាណែល YouTube

Untitled 1
ការផ្សាយពាណិជ្ជកម្ម

វីរបុរសក្លិប Real Madrid កីឡាករ Cristiano Ronaldo បានចូលរួមក្នុងពិភព YouTube ដោយបង្កើតឆាណែលថ្មីផ្ទាល់ខ្លួនរបស់គាត់។

Hq720
រូបភាពដំណាង

ឆានែលនេះមានអ្នក Subscribes ជាង 21 លាននាក់ត្រឹមតែមួយថ្ងៃ បន្ទាប់ពីតារាព័រទុយហ្គាល់បានបង្កើតវា។ គាត់បានបំបែកឯតទគ្គកម្ម YouTube គ្រប់ប្រភេទ។

ការផ្សាយពាណិជ្ជកម្ម

ដំបូងឡើយ Ronaldo បាន​កើន​ឡើង​អ្នក Subscribers ដល់ទៅ 1 លាននាក់ក្នុងរយៈពេលត្រឹមតែ 90 នាទី ដែលជាល្បឿនលឿនបំផុតដែលមិនធ្លាប់មាននៅក្នុងវេទិកា។ គាត់អាចទទួលបាន Subscribers 10 លាននាក់ក្នុងរយៈពេលតិចជាង 12 ម៉ោង ដែលជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់ឆាណែលថ្មីផងដែរ។

Untitled Project 2024 08 22T103612.715
រូបភាពដំណាង

នៅក្នុងការប្រៀបធៀបជាមួួយ Mr Beast ដែលជាមនុស្សដែលមាន Subscribers ក្នុង YouTube ច្រើនជាងគេ (៣១១លាន) អាចឈានដល់ 10 លាននាក់ subscribers បន្ទាប់ពីបង្កើត 132 ថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម

Ronaldo បានចាប់ផ្តើមធ្វើកម្មវិធី ផតខាសជាមួយដៃគូរ Georgina នៅលើប៉ុស្តិ៍ YouTube របស់គាត់។ គាត់ក៏បានចេញវីដេអូរបៀបរស់នៅដែលបង្ហាញពីរបៀបដែលគ្រួសាររបស់គាត់ចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេជាមួយគ្នាផងដែរ។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម