ភាពមិនធម្មតានៃក្លៀកខ្មៅគឺកម្រនឹងមានការព្រួយបារម្ភអំពីសុខភាពធ្ងន់ធ្ងរ ហើយជារឿយៗបណ្តាលមកពីស្ថានភាពស្បែកដែលគេស្គាល់ថា acanthosis nigricans (AN) ដែលក្រាស់ និងធ្វើឱ្យស្បែកខ្មៅ។ ទោះយ៉ាងណាក៏ដោយក្លៀកខ្មៅអាចធ្វើឱ្យមានការខ្មាស់អៀន និងអាម៉ាស់មុខប្រសិនបើអ្នកចង់ពាក់អាវវាលក្លៀក ឬរីករាយនៅលើឆ្នេរនៅក្នុងឈុតងូតទឹករបស់អ្នក។

យោងតាមគេហទំព័រ Brightside បានធ្វើការបង្ហាញជូនពីវិធីតាមបែបធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួលនៅក្នុងផ្ទះរបស់អ្នកក្នុងការបំបាត់ស្នាមខ្មៅនៅលើក្លៀករបស់អ្នកឱ្យបាត់គ្មានសល់។
1. ទឹកខ្មេះផ្លែប៉ោម + ម្សៅ baking soda

អ្វីដែលអ្នកត្រូវការ៖
– ទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាកាហ្វេ
– ម្សៅ baking soda ២ ស្លាបព្រាកាហ្វេ
អ្វីដែលអ្នកត្រូវធ្វើ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយម្សៅ baking soda។ កូររហូតដល់ឡើងពពុះ។ នៅពេលដែលបាត់ពពុះយកល្បាយនេះលាបនៅលើក្លៀកហើយទុកឱ្យស្ងួត។ នៅពេលស្ងួតសូមទុករយៈពេលពីរបីនាទីទៀតហើយបន្ទាប់មកលាងទឹកត្រជាក់ និងជូតក្លៀកឱ្យស្ងួត។
ការអនុវត្តន៍៖ ធ្វើបែបនេះ ៣ ដងក្នុងមួយសប្តាហ៍។
2. ទឹកផ្កាកុលាប + ម្សៅ baking soda

អ្វីដែលអ្នកត្រូវការ៖
– ទឹកផ្កាកុលាប
– ម្សៅ baking soda ២ ស្លាបព្រាកាហ្វេ
អ្វីដែលអ្នកត្រូវធ្វើ៖ ចាក់ទឹកផ្កាកុលាបល្មមទៅក្នុងម្សៅ baking soda កូរលាយរហូតដល់ឡើងស្អិតអន្ធិលៗ។ លាបល្បាយនេះលើក្លៀករបស់អ្នកហើយទុកវាចោលរយៈពេល ១០ នាទី។ ១០ នាទីក្រោយលាងសម្អាតចេញដោយប្រើទឹកត្រជាក់រួចជូតក្លៀកឱ្យស្ងួត។
អនុវត្តន៍៖ ពីរដងក្នុងមួយសប្តាហ៍។
3. ទឹកដោះគោ + រមៀត + ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវការ៖
– ទឹកដោះគោ ១ ស្លាបព្រាបាយ
– ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ
– ទឹកឃ្មុំ ១ ស្លាព្រាកាហ្វេ
អ្វីដែលអ្នកត្រូវធ្វើ៖ លាយគ្រឿងផ្សំទាំងបីមុខចូលគ្នាឱ្យបានសព្វល្អហើយយកល្បាយនេះលាបនៅលើក្លៀករបស់អ្នក ទុកឱ្យវាស្ងួតហើយបន្ទាប់មកលាងជំរះចេញដោយទឹកត្រជាក់។
អនុវត្តន៍៖ រៀងរាល់ ៣ ដងក្នុងមួយសប្តាហ៍។
4. ស្ករត្នោត + ប្រេងអូលីវ

អ្វីដែលអ្នកត្រូវការ៖
– ស្ករត្នោត ៣ ស្លាបព្រាកាហ្វេ
– ប្រេងអូលីវសុទ្ធ ២ ស្លាបព្រាកាហ្វេ
អ្វីដែលអ្នកត្រូវធ្វើ៖ លាយគ្រឿងផ្សំទាំងពីរមុខចូលគ្នាឱ្យបានសព្វល្អ។ យកល្បាយនេះលាបនៅលើក្លៀករបស់អ្នកប្រហែល ២ នាទីបន្ទាប់មកទុកឱ្យស្ងួតរយៈពេល ៥ នាទី។ បន្ទាប់ពី ៥ នាទីលាងសម្អាតក្លៀករបស់អ្នកដោយប្រើទឹកក្តៅឧណ្ហ ៗ រួចប្រើកន្សែងទន់ជូតឱ្យស្ងួត។
អនុវត្តន៍៖ ពីរដងក្នុងមួយសប្តាហ៍។
5. ដំឡូង

អ្វីដែលអ្នកត្រូវការ៖
– ដំឡូងតូចមួយ
អ្វីដែលអ្នកត្រូវធ្វើ៖ ជិតសំបកដំឡូងចេញ និងកាត់វាចំណិតតូច។ កិនដំចំណិតដំឡូងយកតែទឹក។ លាបទឹកដំឡូងនេះនៅលើក្លៀករបស់អ្នក។ ទុកវាចោលរយៈពេល ១៥ នាទីរួចលាងជម្រះដោយប្រើទឹកត្រជាក់។
អនុវត្តន៍៖ ពីរដងក្នុងមួយថ្ងៃ: ម្តងនៅពេលព្រឹក និងម្តងមុនពេលចូលគេងពេលយប់។
6. ប្រេងដើមតែ + ទឹក

អ្វីដែលអ្នកត្រូវការ៖
– ៤ ឬ៥ ដំណក់ប្រេងដើមតែ
– ទឹកមួយពែង
អ្វីដែលអ្នកគួរធ្វើ៖ ចាក់ទឹកមួយពែងចូលនៅក្នុងដបបាញ់។ បន្ទាប់មកបន្ថែមប្រេងដើមតែ ៤-៥ ដំណក់ចូលទៅក្នុងដបហើយក្រឡុងឱ្យបានសព្វល្អ។ បាញ់វាលើក្លៀករបស់អ្នកហើយទុកឱ្យស្ងួត។
អនុវត្តន៍៖ រៀងរាល់ថ្ងៃ។
តើអ្នកធ្លាប់មានអារម្មណ៍ខ្មាស់អៀនដោយសារតែក្លៀករបស់អ្នកខ្មៅដែរឬទេ? សូមអនុវត្តន៍វិធីព្យាបាលបែបធម្មជាតិខាងលើឱ្យបានទៀងទាត់ទើបឆាប់ទទួលបានប្រសិទ្ធភាព។ ស៊ែរចែករំលែកអត្ថបទល្អនេះទៅកាន់មិត្តភ័ក្តិ!
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside