មនុស្សយើង បើចេះខ្ជិលក្នុងរឿង ៤ យ៉ាងនេះ អ្នកនឹងមានក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត រឹតតែច្រើន

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ខ្ជិល៤យ៉ាង ប្រសិនបើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងមានតែក្ដីសុខ ៖ #ខ្ជិលឈ្លោះ #ខ្ជិលប្រកាន់ #ខ្ជិលតាមដាន #ខ្ជិលចេះដឹងរឿងគេ អ្នកខ្លះគាត់ថាជាគំនិតអាត្មានិយម តែអាត្មានិយម ឬក៏អត់ គឺវាស្ថិតលើគំនិត និងខ្លួនអ្នកហ្នឹងហើយ តែចម្លើយ និងអត្ថន័យ ដែលខ្ញុំបានបង្កប់ គឺក្នុងន័យផ្សេងមួយទៀត។

Cover Copy
រូបភាពដំណាង

១. ខ្ជិលឈ្លោះ

ការផ្សាយពាណិជ្ជកម្ម

គឺសំដៅដល់ការបង្កបង្កើតជាជម្លោះ ឈ្លោះទាស់ទែង ក្នុងគ្រួសារ បងប្អូន មិត្តភក្តិ ជាពិសេសគឺ ជីវិតប្ដីប្រពន្ធ អ្នកខ្លះ រឿងតែបន្តិចបន្តួចទេ តែចូលចិត្តណាស់ អាខាងចង់បង្កឱ្យកើតជាជម្លោះ ឈ្លោះរករឿងគ្នា រឿងតូចធ្វើឱ្យក្លាយជារឿងធំ តែបើអ្នកប្រកាន់ចិត្តមួយថា ខ្ជិលឈ្លោះណាស់ យ៉ាងណាក៏នៅតែជាសាច់ញាតិ បងប្អូន ប្ដីប្រពន្ធឯងដែរ ឈ្លោះធ្វើអី វាមិនសប្បាយទេ ដូច្នេះ វាជាការបញ្ចៀសពីជម្លោះមួយហើយ។

8959e2c4be535de2526f5482fdbe94b8
រូបភាពដំណាង

២. ខ្ជិលប្រកាន់

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ ប្រកាន់ច្រើនមែន ប្រកាន់សូម្បីតែរឿងបន្តិចបន្តួច ប្រកាន់សូម្បីតែការលេងសើច ដើម្បីការសប្បាយចិត្ត និងភាពស្និទ្ធស្នាល មនុស្សមានចិត្តប្រកាន់ច្រើនគឺគ្មានក្ដីសុខទេ ហើយក៏គ្មានញាតិមិត្តរាប់រកដែរ សូម្បីតែបងប្អូនឯង ក៏ពិបាកនឹងរស់នៅជាមួយគ្នាដែរ។ មិនខុសអីពីពេលនេះ តាមពិតទៅ ខ្ញុំក៏មិនគួរប្រកាន់ នឹងគំនិតអវិជ្ជមានរបស់អ្នកដែរ ព្រោះតែអ្នកគិតមិនដល់ និងមិនយល់ពីអ្វីដែលខ្ញុំចង់សំដៅដល់តែប៉ុណ្ណោះ។

6595d1ee76642afb2fb9b1c50eeb40ef
រូបភាពដំណាង

៣. ខ្ជិលតាមដាន

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ មនុស្សមួយចំនួន ចូលចិត្តតាមដាន និងបញ្ចេញមតិខ្លាំងណាស់ តាមដានរឿងគេមិនចេះចប់មិនចេះហើយ តាមដានហើយ តាំងចូលទៅតែៗស្ករៗ តាមដានគេដើម្បីចាប់ថ្នាក់ ឬទិតៀន ពេបជ្រាយគេ មិនដែលមានគំនិតល្អទេ ពូកែតែអាខាងហៃអើ ចុះបើអ្នកឈប់ចំណាយពេលតាមដានគេ ហើយវិលមកកែប្រែជិវិតខ្លួនឯងវិញ ធ្វើជាមនុស្សល្អ គិតឱ្យល្អ តើវាល្អប៉ុនណាទៅ បើនៅតែតាមដានគេ គឺនៅតែក្ដៅក្រហាយបែបហ្នឹងហើយ។

1ff22421fb738fba502223dcdd5554b1
រូបភាពដំណាង

៤. ខ្ជិលចេះដឹងរឿងគេ

ការផ្សាយពាណិជ្ជកម្ម

យល់ពាក្យថា ចេះដឹងរឿងគេអត់? មនុស្សខ្លះ គឺវាជ្រុលពិតមែន ពូកែតែអាខាងចេះដឹងរឿងគេហ្នឹង មិនដែលចេះមើលខ្លួនឯងទេ ចេះដឹងរឿងគេហើយ ក៏ក្ដៅក្រហាយ ព្រោះឃើញគេមានក្ដីសុខ ឃើញគេបានល្អ។ អ្នកខ្លះទៀត ចេះដឹងរឿងគ្រួសារគេណាស់ លូកដៃរឿងប្ដីប្រពន្ធគេ រហូតដល់ជ្រុលក្លាយជាមនុស្សបំផ្លាញដល់អ្នកដទៃទៅវិញ ចេះដឹងរឿងគេ តែៗស្ករៗ គេថាល្អ ល្អដែរ កេថាអាក្រក់ អាក្រក់ដែរ ធ្វើចឹងធ្វើអី? សួរថាបានអីមកវិញ?

ការផ្សាយពាណិជ្ជកម្ម