តើ​អ្នក​ជាមនុស្សយ៉ាងដូចម្តេច នៅក្នុងក្រសែភ្នែក​ ​EX របស់អ្នក?

តើ​អ្នក​ជាមនុស្សយ៉ាងដូចម្តេច នៅក្នុងក្រសែភ្នែក​ ​EX របស់អ្នក?
ការផ្សាយពាណិជ្ជកម្ម

តើ​អ្នក​បាន​បន្សល់​ទុក​សញ្ញា​មួយ​ណា​ក្នុង​ចិត្ត​ ​EX របស់អ្នក? តើរូបភាពខាងក្រោមមួយណាដែលអ្នកចូលចិត្តជាងគេ?

 8471 1663729809

ការផ្សាយពាណិជ្ជកម្ម

1. ជ្រើសរើសយករូបភាព A

នៅ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ចាស់ អ្នក​ជាមនុស្សរឹងរូស ធ្វើការ​ទាមទារ​មិន​សម​ហេតុផល។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនផងដែរ ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន។ ជាឧទាហរណ៍ អ្នកហ៊ានរក្សាភាពស្មោះត្រង់នឹងធម្មជាតិរបស់អ្នក មានស្ទីលប្លែក និងខុសពីមនុស្សភាគច្រើន។ អ្នក​ក៏​ជា​មនុស្ស​មាន​ចិត្ត​ល្អ​ដែរ ហើយ​មាន​អ្នក​តាម​ច្រើន​ដែរ។ ទោះ​ជា​យ៉ាង​ណា អ្នក​មិន​ច្បាស់​ក្នុង​រឿង​ស្នេហា​ទេ។ ដោយ​សារ​តែ​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់​អ្នក​មាន​អារម្មណ៍​មិន​សសូវមានក្ដីសុខ​។

ការផ្សាយពាណិជ្ជកម្ម

2. ជ្រើសរើសយករូបភាព B

នៅក្នុងក្រសែភ្នែក EX របស់អ្នក អ្នកដូចជាក្មេងស្លូតត្រង់ រ៉ូមែនទិក មានក្តីសុបិន និងគ្មានកំហុស។ អ្នក​គឺ​ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់ បរិសុទ្ធ​និង​ស្មោះត្រង់ ប៉ុន្តែ​ក៏​ជា​ការ​ពឹង​ផ្អែក​ខ្លាំង​ណាស់​និង​ការ​ចែចង់។ សរុបមក អ្នកនៅតែបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ល្អនៅក្នុងក្រសែភ្នែក EX របស់អ្នក។ ពួកគេ​យល់​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស និងមេត្តា។ ទោះយ៉ាងណាក៏ដោយ អ្នកជាមនុស្សមានចិត្តឆេវឆាវ ស្ទាក់ស្ទើ និងមិនទាន់ចាស់ទុំគ្រប់គ្រាន់។

ការផ្សាយពាណិជ្ជកម្ម

3. ជ្រើសរើសយករូបភាព C

នៅក្នុងក្រសែភ្នែករបស់អតីតគូស្នេហ៍របស់អ្នក នាងតែងតែមានការប្រុងប្រយ័ត្នចំពោះអ្នក និងព្យាយាមមិននៅជាមួយអ្នកក្នុងទីកន្លែងស្ងាត់។ អ្នក​មាន​ការ​សង្ស័យ​លើ​គូស្នេហ៍​ អ្នក​ច្រណែន ​និង​មិន​អាច​ចូល​ទៅ​ជិតស្និតស្នាលបាន។ អតីត​គូស្នេហ៍​ត្រូវតែ​អត់ធ្មត់​ខ្លាំង​ទើប​អាច​យកឈ្នះ​បេះដូងអ្នក​បាន​! គេយល់ឃើញថាអ្នកមានភាពការពារខ្លាំងពេក កម្របង្ហាញអារម្មណ៍ និងគំនិតដ៏ស្មោះរបស់អ្នកនៅខាងក្រៅណាស់។ អ្នក​រឹងរូស​ពេក ហើយ​ចេះ​គ្រប់គ្រង​ខ្លួនឯង។ អ្នកខ្លាចរងទុក្ខក្នុងរឿងស្នេហា ទើបអ្នកមិនហ៊ានប្រថុយ។

ការផ្សាយពាណិជ្ជកម្ម

4. ជ្រើសរើសយករូបភាព​ D

នៅក្នុងក្រសែភ្នែករបស់អតីតគូស្នេហ៍របស់អ្នក អ្នកគឺជាមនុស្សសេរី កំប្លែង បើកចំហរ និងមានផ្នត់គំនិតទំនើប។ អ្នក​គិត​យ៉ាង​សាមញ្ញ​មើល​អ្វី​គ្រប់​យ៉ាង។ អ្នកមានភាពរស់រវើក យុត្តិធម៌ និងរឹងមាំ។ ពេល​មាន​ស្នេហា អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្លាំង មិន​អើពើ​នឹង​វត្ថុ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ។ អ្នក​ណា​ស្រលាញ់​អ្នក​មាន​សំណាង​ណាស់ ប៉ុន្តែ​អ្នក​ជា​អ្នក​សេរី​និយម។ ថ្វីត្បិតតែស្មោះត្រង់ និងស្មោះស្ម័គ្រ ប៉ុន្តែអ្នកមិនចង់ចងភ្ជាប់ទំនាក់ទំនងគ្នាឆាប់ពេកទេ នៅតែចង់ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយទៅទីនេះ និងទីនោះ។ នេះជាមូលហេតុដែលមនុស្សជុំវិញខ្លួនអ្នក “ឈឺក្បាល” និងធុញទ្រាន់នឹងអ្នក៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម