អ្នកទេសចរអង់គ្លេសម្នាក់ បង្ហាញពីផែនការធ្វើដំណើរទៅកាន់ កោះដ៏គ្រោះថ្នាក់បំផុតលើពិភពលោក

New Copy
ការផ្សាយពាណិជ្ជកម្ម

បុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើដំណើរទៅកាន់កន្លែងគ្រោះថ្នាក់បំផុតមួយចំនួនរួចហើយ រៀបចំផែនការធ្វើដំណើរទៅកាន់កោះដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក។

លោក Miles Routledge ដែលមានគណនីលើ Twitter ឈ្មោះ Lord Miles Routledge Adventures កំពុងបង្កើតកេរ្តិ៍ឈ្មោះជា “អ្នកទេសចរគ្រោះថ្នាក់ម្នាក់” ។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គាត់បានធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថានក្នុងពេលដែលពួកតាលីបង់ចូលកាន់កាប់ គាត់ទៅអ៊ុយក្រែនក្នុងអំឡុងពេលឈ្លានពានរបស់រុស្ស៊ី និងបានទៅកាហ្សាក់ស្ថានអំឡុងពេលកុប្បកម្ម។

វាហាក់បីដូចជាគាត់ប្រហែលជាមានគំនិត៖ ចង់ធ្វើដំណើរទៅកាន់កោះ North Sentinel ដែលមានពួកកុលសម្ព័ន្ធ “គ្មានទំនាក់ទំនងជាមួយមជ្ឍដ្ឋានជុំវិញ” ។

ការផ្សាយពាណិជ្ជកម្ម

កោះនេះស្ថិតនៅឈូងសមុទ្រ Bengal ដែលជាប្រជុំកោះរបស់ឥណ្ឌា ដោយមានប្រជាជនតែងតែការពារកោះរបស់ពួកគេដោយប្រើកម្លាំងទៅនឹងមជ្ឍដ្ឋានខាងក្រៅ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុមអ្នករុករកជនជាតិអង់គ្លេស បានរកឃើញថា៖ មានកប៉ាល់បាក់បែកនៅក្បែរកោះនេះនៅក្នុងឆ្នាំ ១៨៦៧ ដោយមានអ្នកដំណើរ ១០៦ នាក់ព្យាយាមទប់ទល់នឹងការវាយប្រហារដោយជនជាតិដើម មុនពេលត្រូវបានជួយសង្គ្រោះដោយកងនាវាចរ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលថ្មីៗនេះ អ្នកនេសាទពីរនាក់ត្រូវបានសម្លាប់ដោយពួក Sentinelese ក្នុងឆ្នាំ ២០០៦ ហើយអ្នកផ្សព្វផ្សាយសាសនាគ្រិស្តអាមេរិក លោក John Allen Chau ក៏ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១៨ ផងដែរ។

ពួកគេនៅតែជាកលសម្ព័ន្ធ “គ្មានទំនាក់ទំនងជាមួយមជ្ឍដ្ឋានជុំវិញ” ចុងក្រោយ នៅលើពិភពលោក ហើយ លោក Miles Routledge បានបង្កើតផែនការមួយដើម្បីចងក្រងឯកសារកលសម្ព័ន្ធនេះដោយមិនធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បេសកកម្មរបស់គាត់ពាក់ព័ន្ធនឹងការយកទូកតូចៗចំនួនពីរទៅទស្សនាកោះនេះ ដោយនាវិកម្នាក់នឹងបាញ់កាំជ្រួចដើម្បីរំខានដល់ក្រុមកុលសម្ព័ន្ធ ខណៈដែលនាវិកផ្សេងទៀតដែលនឹងស្លៀកពាក់ឈុតការពារចម្លងមេរោគ ដំឡើង Starlink កាមេរ៉ា និងបន្ទះសូឡា។

គាត់អះអាងថា វានឹងអនុញ្ញាតឱ្យបង្កើតការកត់ត្រា និងតាមដានកុលសម្ព័ន្ធនេះ។ គាត់និយាយថា នេះនឹងជួយផ្នែកវិទ្យាសាស្ត្រ និងរកប្រាក់បានខ្លះៗតាមវិធីនេះ។

ការផ្សាយពាណិជ្ជកម្ម

គាត់បានសរសេរលើ Twitter ថា “ចង់មានយន្តហោះដ្រូនដែលក្លែងខ្លួនជាបក្សីធំ ផ្តិតខ្លឹមសារជាភាពយន្ត ដែលអាចជាខ្សែភាពយន្តផ្តាច់មុខនៃកុលសម្ព័ន្ធនេះដែលមានតម្លៃមិនអាចកាត់ថ្លៃបាន”។

ទោះជាយ៉ាងនេះក្តី ហាក់បីដូចជាហួសហេតុបន្តិច សម្រាប់លោក Miles Routledge ហើយវាមិនមែនជាលទ្ធផលដ៏អស្ចារ្យបំផុតពីការធ្វើដំណើរដ៏គ្រោះថ្នាក់មួយនេះទេ។

ការផ្សាយពាណិជ្ជកម្ម

ពេលនៅអាហ្វហ្គានីស្ថាន គាត់បានអះអាងថាបានផឹកតែជាមួយពួកតាលីបង់។ គាត់បានបង្ហោះរូប Selfie កាលពីចុងខែមុនជាមួយសមាជិកក្រុមតាលីបង់ថា “ផឹកតែជាមួយពួកតាលីបង់! ខ្ញុំនៅអាហ្វហ្គានីស្ថាន បានដើរចូលទៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេដោយចៃដន្យ ហើយបន្ទាប់ពីនិយាយគ្នារួច ពួកគេបានផ្តល់អាហារ ទឹកតែ និងថែមទាំងផ្តល់ឱ្យខ្ញុំស្នាក់នៅមួយយប់ទៀតផង។ ពួកគេចិត្តល្អណាស់!»

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាហាក់បីដូចជាពួកគេមិនមានចិត្តល្អសោះឡើយពីមុនមក ប៉ុន្តែក្រោយមក លោក Miles Routledge បាននិយាយក្នុង Twitter ថាគាត់បានពុលអាហារ។

ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី ៣០ ខែមេសា គាត់បានសរសេរថា “ខ្ញុំគិតថាខ្ញុំបានពុលអាហារ។ ខ្ញុំក្អួតខ្លាំង រងារខ្លាំង និងចុះខ្សោយណាស់»។

យោងតាមផែនការទៅកោះ Sentinel, លោក Miles Routledge អះអាងថាផែនការនេះមិនសូវជាច្បាស់ទាំងស្រុង ១០០% នោះទេ។

គាត់បានសរសេរថា “ខ្ញុំបាននិយាយរឿងនេះពីមុន ប៉ុន្តែខ្ញុំមានអ្នកតាមដានថ្មីៗជាច្រើនដើម្បីទទួលបានទស្សនះបន្ថែមលើការបង្ហោះប្លែកៗនេះ ដែលថ្ងៃណាមួយអាចប្រែក្លាយទៅជារឿងពិត”។

ប្រភព៖ https://www.ladbible.com/news/latest-british-tourist-travel-plan-to-most-dangerous-island-20220505

ការផ្សាយពាណិជ្ជកម្ម