មេរៀនជីវិត! អ្នកធ្លាប់ឆ្លងកាត់ អ្នកនឹងយល់ ថាការពិត គឺវាបែបហ្នឹងមែន!

New Copy
ការផ្សាយពាណិជ្ជកម្ម

១. នៅពេលដែលរបស់ប្រើប្រាស់បែកបាក់ នឹងមានមនុស្សប្រាប់អ្នកថា “ទិញថ្មីទៅ” តែគ្មាននរណាម្នាក់ “ទិញឱ្យអ្នកនោះឡើយ”។

២. នៅពេលដែលជីវិតជួបបញ្ហា ការលំបាក នឹងមានមនុស្សប្រាប់អ្នកថា “ទ្រាំៗទៅ នេះហើយជីវិត” តែនឹងគ្មានអ្នកណា “គេជួយអ្នកនោះឡើយ”។

ការផ្សាយពាណិជ្ជកម្ម

៣. នៅពេលដែលអ្នកធ្វើការនឿយហត់ អស់កម្លាំង នឹងមានមនុស្សប្រាប់អ្នកថា​ “សម្រាកខ្លះទៅ ប្រឹងយកលុយទៅណា” តែគ្មាននរណាម្នាក់ “ឱ្យលុយអ្នក ឱ្យប្រាក់ខែអ្នក ពេលដែលអ្នកអត់ធ្វើការនោះឡើយ”។

៤. នៅពេលដែអ្នកជួបគ្រោះមហន្តរាយ នឹងមានមនុស្សប្រាប់អ្នកថា “កុំភ័យ កុំខ្លាច” តែគ្មាននរណាម្នាក់ “នៅក្បែរ ប្រកៀកស្មាអ្នកនោះឡើយ”។

ការផ្សាយពាណិជ្ជកម្ម

Image_2021 11 10_150158

ត្រូវចាំថា ជីវិតនេះ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចនៅក្បែរ កំដរ មើលថែ និងជួយខ្លួនឯងបានលឿនបំផុត … មិនថាពេលមានទុក្ខ ជួបបញ្ហា ជីវិតលំបាកយ៉ាងណា អ្នកផ្សេងអាចបានត្រឹមតែប្រាប់យើងបែបនេះ ឬបែបនោះ តែគ្មានអ្នកណាមកវេទនាជាមួយយើង ជួយយើង ត្រាំត្រែង ពុះពារជំនួសយើងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

គេមិនជួយយើង យើងក៏មិនអាចទៅខឹងគេបានដែរ អ្នកណាល្អ អ្នកណាអាក្រក់ ដឹងក្នុងចិត្តទៅបានហើយ កុំយកបញ្ហាជីវិតខ្លួនឯង ទៅសាកល្បងទឹកចិត្តនរណាម្នាក់ឱ្យសោះ។ មនុស្សខ្លះ ចូលមកក្នុងជីវិតយើង គ្រាន់តែឆ្លងកាត់តែប៉ុណ្ណោះ មនុស្សខ្លះ ចូលមកដើម្បីសាងការចងចាំ និងផ្ដល់មេរៀនឱ្យយើង តែអ្វីដែលត្រូវចាំ ដាច់ខាត កុំទៅរំពឹងអ្វីពីនរណាម្នាក់ខ្លាំងពេក កុំឱ្យខ្លួនឯងខកចិត្ត ខកបំណងម្ដងហើយម្ដងទៀតព្រោះតែអ្នកដទៃ។

Image_2021 11 10_150207

ការផ្សាយពាណិជ្ជកម្ម

ជីវិតយើង យើងខ្លួនឯងជាអ្នករ៉ាប់រង ទទួលខុសត្រូវ កុំទម្លាក់បន្ទុកទៅដាក់អ្នកណា កុំខឹងពេលគេមិនជួយ កុំស្អប់ពេលគេបដិសេធនឹងយើង ត្រូវចងចាំ ហើយជួយខ្លួនឯងឱ្យបាន។ មានលុយ អ្នកណាក៏ស្គាល់យើងដែរ តែបើអត់ សូម្បីតែបងប្អូន ក៏មើលងាយយើងដែរ។ តែត្រូវចាំ ពេលយើងមានបាន កុំមើលងាយ កុំប្រមាថអ្នកដទៃ អ្វីដែលអាចជួយគេបានក៏ជួយទៅ តែកុំទៅចេះដឹង លូកដៃក្នុងជីវិតគេលើសពីអ្វីដែលគេសុំ កុំឱ្យខុសព្រោះតែមានទឹកចិត្តជ្រុលខ្លាំងពេក៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម