Marcelo ប្រាប់ Florentino Perez អំពី​ដំណឹង​ចែកផ្លូវគ្នា​នៅ​ឆ្នាំ២០២២

1052837144.jpg
ការផ្សាយពាណិជ្ជកម្ម

Marcelo បានប្រាប់ Florentino Perez ថាគាត់ឆ្នាំ២០២១នេះ​នឹង​ក្លាយ​ជារដូវកាលចុងក្រោយរបស់គាត់ជាមួយ Real Madridហើយ នេះបើយោងតាម El Nacional ។

1319522548
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សារព័ត៌មានប្រេស៊ីល Lance ក៏បានរាយការណ៍ផង​ដែរថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងត្រលប់ទៅ​លេងនៅ Fluminense ក្នុង​ប្រទេស​ប្រេស៊ីលវិញ។ ខ្សែការពាររូបនេះបានលេងនៅទីនោះចន្លោះឆ្នាំ ២០០២ ដល់ ២០០៦ មុនពេលចាកចេញទៅកីឡដ្ឋាន Santiago Bernabeu ក្នុង​ប្រទេស​អេស្ប៉ាញ។

ការផ្សាយពាណិជ្ជកម្ម
16174764385258
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Marcelo បានបង្ហាញខ្លួនតែមួយដងគត់សម្រាប់ក្រុម Real Madrid ក្នុងរដូវកាលនេះ ខណៈដែលអាជីពរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយបញ្ហារបួសម្តងហើយម្ដងទៀត។ កីឡាករសញ្ជាតិប្រេស៊ីលគឺជាកីឡាករបរទេសដែលបង្ហាញខ្លួននៅ Real Madrid ច្រើនជាងគេ (530) បន្ទាប់ពី Karim Benzema (571)៕

EzRhndlVIAMduOR
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម