មេរៀនសម្រាប់យុវវ័យ ពេលដែលអ្នក ឈានចូលដល់វ័យ ២០ឆ្នាំ

4
ការផ្សាយពាណិជ្ជកម្ម

ទាំងប្រុសទាំងស្រី អ្នកត្រូវតែចងចាំមេរៀន ១២ចំនុចខាងក្រោមនេះ ក្នុងខណៈពេលដែលះអ្នកឈានដល់វ័យ ២០ឆ្នាំ ព្រោះនេះជាវ័យដែលអ្នកត្រូវតែសិក្សាឈ្វេងយល់ពីជីវិតឱ្យបានច្រើន ដើម្បីទទួលបានមេរៀន និងបទពិសោធន៍សម្រាប់ជីវិតឱ្យបានកាន់តែច្រើន។

១. វាមិនសំខាន់ទេថាអ្នកនៅលីវ ឬចាប់ផ្ដើមមានស្នេហា។ តែអ្នកត្រូវតែដឹងថា ប្រសិនបើអ្នកមានស្នេហា សូមយកចិត្តទុកដាក់ជាមួយដៃគូរបស់អ្នកឱ្យបានច្រើន ប្រសិនបើអ្នកនៅលីវ សូមថែរក្សាខ្លួនឯងឱ្យបានល្អ។

ការផ្សាយពាណិជ្ជកម្ម

២. ក្នុងវ័យ ២០ ឆ្នាំរបស់អ្នក អ្នកគួរតែព្យាយាមចាកចេញពីភាពល្ងង់ខ្លៅ និងក្រីក្រ កុំបណ្ដែតបណ្ដោយឱ្យខ្លួនឯង នៅតែជាកូនក្មេងឱ្យសោះ។ ការញៀននឹងទំនាក់ទំនងច្រើនពេក តែងតែបញ្ចប់ដោយការឈឺចាប់។ បន្ថែមថាមពលក្នុងការរៀនសូត្រ និងធ្វើការដើម្បីក្លាយជាកំណែដែលប្រសើរសម្រាប់ខ្លួនឯង។

Image_2021 10 13_232143

ការផ្សាយពាណិជ្ជកម្ម

៣. កុំខ្វាយខ្វល់ចំពោះទំនាក់ទំនងស្នេហាខ្លាំងពេក តែត្រូវចេះបង្កើតទំនាក់ទំនងមិត្តភាពឱ្យបានច្រើន នោះអ្នកនឹងរកឃើញថា មិត្តភាពអាចទុកចិត្តបានជាងស្នេហា។

៤. រៀនបង្កើតអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក និងទទួលខុសត្រូវចំពោះវា។ ដើរតាមវាបើអ្នកចូលចិត្ត កុំស្ទាក់ស្ទើរបើអ្នកមិនចូលចិត្ត។

ការផ្សាយពាណិជ្ជកម្ម

៥. រូបរាងរបស់អ្នកគឺសំខាន់ណាស់។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរអ្វីបានទេ គ្រាន់តែចាប់ផ្តើមជាមួយរាងកាយរបស់អ្នកសិនក៏បានដែរ។ មិនមែនមនុស្សធាត់គ្រប់រូបអាចក្លាយជាភាគហ៊ុនដ៏មានសក្តានុពលនោះទេ ប៉ុន្តែវាពិតជាល្អដែលត្រូវមានរាងស្លីម។

1cb9324f64981c4f6cb20cc15a558e3a

ការផ្សាយពាណិជ្ជកម្ម

៦. រៀនសន្សំប្រាក់ និងធានាខ្លួនអ្នកនូវជីវិតសមរម្យ ទោះបីគ្មានប្រាក់ចំណូលរយៈពេល ៣ ខែក៏ដោយ។ ការងារមិនងាយស្រួលរកបានទេ ដូច្នេះហើយ កុំចេះតែលាឈប់ពីការងារងាយៗឱ្យសោះ។ ប្រសិនបើមានបញ្ហានៅកន្លែងធ្វើការ ត្រូវព្យាយាមរកដំណោះស្រាយដោយសន្តិវិធី កុំប្រើកំហឹងឱ្យសោះ។

៧. រៀននៅម្នាក់ឯងជាមួយខ្លួនឯង ហើយរៀនរីករាយជាមួយភាពឯកា។ ការពារមាត់ និងរក្សាបេះដូងអ្នកឱ្យបានល្អ។ កាត់បន្ថយការលេងទូរសព្ទ ហើយអានសៀវភៅឱ្យបានច្រើននៅពេលយប់។ បើអ្នកមិនចង់អានសៀវភៅទេ គ្រាន់តែមើលភាពយន្តដែលមានគុណភាពល្អក៏បានដែរ។

ការផ្សាយពាណិជ្ជកម្ម

៨. សរសេរមហិច្ឆតារបស់អ្នកនៅលើមុខរបស់អ្នក ហើយប្រឈមមុខនឹងបំណងផ្ទាល់ខ្លួន បំណងប្រាថ្នាគឺជាការជម្រុញដ៏ល្អបំផុតដើម្បីរក្សាខ្លួនឱ្យខ្ពស់។

5279542e58896c8200ff5dbf405f781e

ការផ្សាយពាណិជ្ជកម្ម

៩. កុំវង្វេង កុំខ្លាចអនាគ តអ្វីគ្រប់យ៉ាងគឺទាន់ពេលវេលា ចូរក្លាហានក្នុងការព្យាយាមមនុស្សតែងតែត្រូវចំពប់ដួល ដួលមុននឹងដឹងថា ខ្លួនគួរធ្វើបែបណា ហើយត្រូវក្រោកឡើងវិញយ៉ាងណា។

១០. ប្រសិនបើអ្នកមិននៅក្បែរឪពុកម្តាយរបស់អ្នក សូមទូរសព្ទមកពួកគាត់ឱ្យបានញឹកញាប់។ អ្នកធំឡើងហើយមានពិភពលោកផ្ទាល់ខ្លួនរបស់អ្នក ចំណែកពួកគាត់ក៏ចាស់លើង អ្នកគឺជាពិភពលោកតែមួយគត់ដែលពួកគាត់ត្រូវការ។

ការផ្សាយពាណិជ្ជកម្ម

១១. គ្រាន់តែធ្វើជាខ្លួនអ្នក កុំព្យាយាមខ្លាំងដើម្បីផ្គាប់ចិត្តអ្នកដទៃ។ បង្កើតចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក កុំពូកែតែធ្វើការ គ្មានសូម្បីតែពេលសម្រាក។ ស្វែងរកអ្វីដែលអ្នកចូលចិត្ត ហើយអភិវឌ្ឍន៍ចំណង់ចំណូលចិត្តរបស់អ្នក។

១២. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ហើយថែរក្សាខ្លួនឯងឱ្យបានល្អ។ ញុំាឱ្យទាន់ពេលវេលា ហើយចូលគេងពីព្រលប់។ ទិញអ្វីដែលអ្នកចូលចិត្ត សន្សំប្រាក់ដើម្បីទៅកន្លែងដែលអ្នកចង់ទៅ។ មនុស្សគ្រប់រូបអាចដើរជាមួយអ្នកបានមួយរយៈប៉ុណ្ណោះ ប៉ុន្តែអ្នកអាចដើរដោយខ្លួនឯងបានពេញមួយជីវិត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម