គន្លឹះងាយៗទាំង៥ ធ្វើជាប្រចាំនៅពេលព្រឹក នឹងជួយជម្រុញឱ្យអ្នកក្លាយជាអ្នកមាន និងជោគជ័យ

New Copy
ការផ្សាយពាណិជ្ជកម្ម

រឿងសំខាន់មួយដែលអ្នកត្រូវធ្វើរៀងរាល់ព្រឹក គឺមិនត្រូវស្តាយក្រោយចំពោះជម្រើស និងការសម្រេចចិត្តកាលពីម្សិលមិញនោះឡើយ។ មនុស្សជោគជ័យ ភាគច្រើនមានទម្លាប់ចាប់ផ្តើមអាកប្បកិរិយាវិជ្ជមានរៀងរាល់ព្រឹក ដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលទទួលបានជោគជ័យធំក្នុងជីវិត អ្នកក៏ត្រូវតែចាប់ផ្ដើមពីចំណុចតូចៗមួយចំនួន ដែលអ្នកត្រូវតែអនុវត្តន៍ឱ្យបានជាប្រចាំផងដែរ។

១. ធ្វើបញ្ជីការងារដែលត្រូវធ្វើសម្រាប់ថ្ងៃនេះ

ការផ្សាយពាណិជ្ជកម្ម

គ្រាន់តែសរសេរកិច្ចការដែលអ្នកត្រូវធ្វើសម្រាប់ថ្ងៃ នោះអ្នកនឹងដឹងពីរបៀបរស់នៅរបស់អ្នកឱ្យមានសណ្តាប់ធ្នាប់។ ជំនួសឱ្យការធ្វើការងារដែលមិនមានរបៀបរៀបរយ អ្នកគួរតែផ្តល់អាទិភាព និងផ្តោតអារម្មណ៍ទាំងមូលលើកិច្ចការសំខាន់ជាមុនសិន។

ការកត់ត្រានូវអ្វីដែលចាំបាច់នៅពេលព្រឹករបស់អ្នក អាចជួយអ្នកក្នុងការតាមដាននូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីដោះស្រាយបញ្ហានៅផ្ទះ ឬនៅកន្លែងធ្វើការដែលធ្វើឱ្យបន្ទុកការងាររបស់អ្នកអាចគ្រប់គ្រងបាន និងមិនមានភាពលើសលប់។ វាក៏អាចជួយសន្សំសំចៃពេលវេលាច្រើនសម្រាប់កិច្ចការផ្សេងទៀត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 10 13 At 10.34.14 AM

២. ធ្វើសមាធិ ស្ងប់ស្ងាត់

ការផ្សាយពាណិជ្ជកម្ម

មូលហេតុមួយដែលអ្នកគួរតែក្រោកពីព្រលឹម គឺអ្នកនឹងមានកន្លែងស្ងប់ស្ងាត់សម្រាប់សមាធិ។ អ្នកគួរតែចំណាយពេលធ្វើសមាធិ ដើម្បីរម្ងាប់ចិត្ត និងគ្រប់គ្រងផ្លូវអារម្មណ៍ឱ្យបានល្អ កុំឱ្យវិលវល់វង្វេង។ ការក្រោកពីព្រលឹមហាត់ប្រាណ និងញុំាអាហារពេលព្រឹកតែម្នាក់ឯង គឺជាវិធីដ៏ល្អមួយ ដើម្បីមានពេលសម្រាកខ្លះសម្រាប់ខ្លួនឯង។

៣. រៀនចេះដឹងគុណ

ការផ្សាយពាណិជ្ជកម្ម

អនុវត្តការដឹងគុណជាប្រចាំ វានឹងនាំមកនូវផលប្រយោជន៍ជាច្រើន ធ្វើការកាន់តែមានប្រសិទ្ធភាព។ ម៉្យាងវិញទៀត អ្នកក៏នឹងរីករាយនឹងជីវិត ហើយមិនសូវស្ត្រេសផងដែរ។ វិទ្យាសាស្រ្តក៏បង្ហាញផងដែរថា ការរៀនដឹងគុណ ក៏អាចបង្កើនសុភមង្គល និងភាពជោគជ័យរបស់អ្នកបានដែរ។

Screen Shot 2021 10 13 At 10.34.18 AM

ការផ្សាយពាណិជ្ជកម្ម

៤. ញុំា​ឆ្ងាញ់

អាហារដំបូងតែងតែសំខាន់បំផុត។ អាហារពេលព្រឹកដែលមានសុខភាពល្អពេញលេញ នឹងជួយអ្នកឱ្យមានអត្ថប្រយោជន៍ និងថាមពលជាច្រើនពេញមួយថ្ងៃ។ លើសពីនេះ ទម្លាប់រំលងអាហារពេលព្រឹកនឹងនាំមកនូវផលអាក្រក់ដល់សុខភាព។ សុខភាពល្អអាចជួយយើងឱ្យមានជីវិតសប្បាយរីករាយ មានសុខភាពល្អ និងមានប្រយោជន៍ជាច្រើនទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៥. រឿងកាលពីម្សិលមិញ សូមឱ្យវាកន្លងផុតទៅដោយភាពជឿជាក់ ហើយស្វាគមន៍ថ្ងៃថ្មី

រឿងសំខាន់មួយដែលអ្នកត្រូវធ្វើរៀងរាល់ព្រឹក គឺមិនត្រូវស្តាយក្រោយចំពោះជម្រើស និងការសម្រេចចិត្តកាលពីម្សិលមិញឡើយ។ មនុស្សជោគជ័យ មានទម្លាប់ចាប់ផ្តើមអាកប្បកិរិយាវិជ្ជមានរៀងរាល់ព្រឹក។ អ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអ្នកត្រូវធ្វើច្រើនចំពោះបច្ចុប្បន្ននិងអនាគត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម