មកដឹងប្រភេទអាហារឱសថមួយចំនួន ដែលចាំបាច់គួរតែមានជាប្រចាំនៅក្នុងផ្ទះបាយ នាសម័យកាលកូវីដ-១៩នេះ!

Square Simple   2021 09 11T141326.123
ការផ្សាយពាណិជ្ជកម្ម

ជាមួយនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលនេះការពារខ្លួនដោយពាក់ម៉ាស់ លាងដៃឱ្យបានទៀងទាត់ ព្រមទាំងការរក្សាគម្លាតពីគ្នា គឺជារឿងដ៏ចាំបាច់ ក៏ដូចជារួមគ្នា ដើម្បីថែទាំសុខភាពឱ្យបានល្អយកឈ្នះនៅក្នុងសមរភូមិនៃសម័យជំងឺកូវីដ -១៩ នេះផងដែរ។

ទន្ទឹមនឹងនេះ ការទទួលទានអាហារដែលមានគុណប្រយោជន៍ ក៏ដូចជាអាហារឱសថដែលជាគ្រឿងផ្សំជួយបង្កើនប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ និងត្រៀមប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ ក៏ជារឿងចាំបាច់ណាស់ដែរ។ ប៉ុន្តែជឿថាមានមនុស្សចំនួនប្រហែលជាមិនទាន់ដឹងច្បាស់នៅឡើយទេថា អាហារណាខ្លះដែលមាននៅក្នុងផ្ទះបាយយើងនេះ អាចយកមកប្រើជាឱសថការពារជំងឺផ្សេង ក៏ដូចជាគួរតែទុកឱ្យមាននៅក្នុងផ្ទះជាប្រចាំនារដូវកាលនៃជំងឺកូវីដ-១៩។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះតើចង់ដឹងទេថា តើអាហារជាឱសថប្រភេទណាខ្លះ ដែលយើងគួរមាន? មកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១) ខ្ញី៖ ខ្ញីជាអាហារឱសថ ដែលបានក្លាយទៅជារបស់ចម្បងមួយប្រចាំផ្ទះបាយក្នុងគ្រួសារតាំងតាំងពីយូរយារណាស់មកហើយ។ សាច់របស់វាមានក្លិនក្រអូបស្រាល រសជាតិហឹរៗ ដែលសមស្របទៅនឹងលក្ខណៈសម្បត្តិជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាក ទប់ទល់នឹងមេរោគ និងការបង្ករោគផ្សេងៗ។ អ្នកដែលមានជំងឺផ្តាសាយតឹងច្រមុះ សូមសាកល្បងប្រើតែខ្ញីជាមួយនឹងទឹកក្តៅឧណ្ឌៗ ដើម្បីទទួលទានព្យាបាលជំងឺផ្តាសាយ និងបំបាត់អាការក្អកស្លេសផងដែរ។ លើសពីនេះខ្ញីមានប្រសិទ្ឋភាពជួយបំបាត់អាការហើមពោះ ជួយរំលាយអាហារ និងបណ្តេញខ្យល់ក្នុងរាងកាយ។ និយាយរួមទៅលក្ខណៈសម្បត្តិរបស់ខ្ញីពិតជាមិនអាចប្រកែកបានថា វាពិតជាល្អខ្លាំងមែនទែន និងសមស្របយ៉ាងខ្លាំងនៅក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ការផ្សាយពាណិជ្ជកម្ម
2bb4bf3f E90f 49e6 9b9f Ac6d1659f1ac
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២) រំដេង៖ តើអ្នកដឹងទេ តាមការស្រាវជ្រាវមួយបានបង្ហាញថា រំដេងត្រូវបានគេនិយមប្រើ ដើម្បីព្យាបាលជំងឺរលាកទងសួត រួមទាំងជំងឺផ្តាសាយ ក្អក និងឈឺបំពង់កជាដើម។ នោះក៏ព្រោះតែរំដេងមានផ្ទុកនូវសារធាតុប្រេងដ៏សំខាន់ៗដែលជួយលាងសម្អាតផ្លូវដង្ហើ ប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលមាននៅក្នុងរាងកាយ ជួយកាត់បន្ថយការរលាក ទប់ទល់នឹងមេរោគ និងជួយរារាំងការលូតលាស់របស់កោសិកាមហារីកបានផងដែ។ នេះគឺជាអត្ថប្រយោជន៍ពិតរបស់រំដេង និងមិនគួរឱ្យជឿថាវាមានគុណសម្បត្តិមិនធម្មតាដូច្នេះ។

07336de9 5fcb 4a89 8f30 4aa7b9dc5c4e
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣) ខ្ជាយ៖ កំពុងទទួលបានការពេញនិយមខ្លាំងជាអាហារឱសថ ដែលមានឥទ្ធិពលប្រឆាំងកូវីដ ១៩ ប៉ុន្តែមិនទាន់មានលទ្ធផលនៃការស្រាវជ្រាវណាមួយបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ តែគេពិតជាជឿថាវាមានប្រសិទ្ធភាពយ៉ាងខ្ពស់នៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ ១០០% ដែលធ្វើឱ្យអ្នកស្រាវជ្រាវមួយចំនួនបានគិតថាវាគឺជាក្តីសង្ឃឹមមួយទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ តែទោះយ៉ាងណាក៏ដោយខណៈនេះគេកំពុងរង់ចាំការសិក្សាស្រាវជ្រាវច្បាស់លាស់ជាមុនសិន។ ខ្ជាយមានសមត្ថភាពនៅក្នុងការបំបាត់ក្អកស្ងួត ប្រឆាំងនឹងការរលាក និងប្រសិទ្ធភាពផ្សេងទៀតជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

 

89157c52 10ca 4392 B0c5 8b07c5242a96
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤) រមៀត៖ ការស្រាវជ្រាវបានរកឃើញសារធាតុ Curcuminoids នៅក្នុងរមៀត ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក រារាំងកោសិកាមហារីក កាត់បន្ថយអាឡែកហ្ស៊ី ប្រឆាំងនឹងអតិសុខុមប្រាណដែលបង្កជំងឺជាច្រើន រួមទាំងកម្ចាត់មេរោគ និងបាក់តេរីអាក្រក់នៅក្នុងរាងកាយផ្សេងៗបានយ៉ាងល្អផងដែរ។ ដូច្នេះវាត្រូវបានគេចាត់ទុកថា គឺជាអាហារឱសថមួយប្រភេទដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យបានល្អនៅក្នុងរដូវកាលនៃជំងឺកូវីដ-១៩នេះផងដែរ។

ការផ្សាយពាណិជ្ជកម្ម
8766c0cf E651 45c5 A694 21dc19dba65a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥) ខ្ទឹមស ខ្ទឹមក្រហម៖ នៅក្នុងខ្ទឹមស មានសារធាតុជួយទប់ស្កាត់នូវមេរោគផ្សេងៗ និងពង្រឹងមុខងារការពាររាងកាយក្នុងរាងកាយឱ្យមានសុខភាពល្អ និងដំណើរការធម្មតា។ វាក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមផងដែរ។ មិនតែប៉ុណ្ណោះវាក៏ជួយដល់ការរំលាយអាហារ បានយ៉ាងល្អ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ហេតុអ្វីបានជាខ្ទឹមក្លាយជាផ្នែកមួយយ៉ាងសំខាន់ស្ទើរតែគ្រប់មុខម្ហូប។ ចំណែកឯខ្ទឹមក្រហមវិញមិនចាញ់គ្នាប៉ុន្មានដែរ វាត្រូវបានគេជឿថាអាចជួយការពារ និងព្យាបាលជំងឺកូវីដ ១៩ បានទៀតផង។ ប្រេងរបស់ខ្ទឹមក្រហមមានក្លិនក្រអូបប្រហើរជួយបំបាត់ការរលាកលើស្បែកនៅលើភ្នាសរំអិលនៃច្រមុះធ្វើឱ្យត្រជាក់ស្រួលខ្លួន។ ខ្ទឹមក៏មានតួនាទីដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ នោះក៏ព្រោះតែវាមានផ្ទុកនូវសារធាតុ Quercetin ដែលមានប្រសិទ្ធភាពក្នុងការបន្ថយការរលាក ប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងមេរោគ ប្រឆាំងនឹងអាឡែស៊ី ការពារសរសៃឈាម ដូច្នេះវាគឺជាអាហារឱសថមួយប្រភេទទៀត ដែលគួរតែមាននៅក្នុងផ្ទះជាប់ជានិច្ច។

C6aab401 3fb8 4d60 94e9 E5301e6d5300
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦) ជីវ៉ាន់ស៊ុយ៖ ថ្វីត្បិតតែជីវ៉ាន់ស៊ុយត្រូវបានគេប្រើសម្រាប់តែការតុបតែងទៅលើមុខម្ហូបឱ្យមានសម្រស់ក៏ពិតមែន ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិដូចអាហារឱសថជាច្រើនទៀតផងដែរ។ វាមានសារធាតុបំប៉នជួយដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ ព្យាបាលផ្តាសាយ ក្អក បំបាត់ការវិលមុខជាដើម។ ហើយវាក៏ត្រូវបានគេប្រើជារូបមន្តឱសថបុរាណ ដោយនាំយកស្លឹកខ្ចីៗទៅដាក់ទឹកក្តៅឧណ្ហៗ ហើយទទួលទានមួយកែវដើម្បីកាត់បន្ថយភាពតានតឹង និងព្យាបាលអាការគេងមិនលក់។

ការផ្សាយពាណិជ្ជកម្ម
C49ef97e 0ad1 4770 Afee C717c032f10a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧) ជីនាងវង៖ ជាប្រភេទបន្លែបន្ថែមរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់មែន ប៉ុន្តែវាមានប្រយោជន៍ដល់រាងកាយស្មានមិនដល់។ វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្តាសាយ ជួយកាត់បន្ថយ និងទប់ស្កាត់សារធាតុរលាកជាច្រើនប្រភេទ។ ជីនាងវងក៏សំបូរទៅដោយ beta-carotene និងកាល់ស្យូមផងដែរ។ ហេតុដូច្នេះហើយវាមានាទីជួយយ៉ាងច្រើនក្នុងការកែសម្រួលប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យកាន់តែរឹងមាំ។

6a15cfad C00e 4a43 Be50 39fe827d950d
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨) ម្រះព្រៅ៖ អត្ថប្រយោជន៍ចម្បងរបស់ស្លឹកម្រះព្រៅ គឺជួយបណ្តេញខ្យល់ កាត់បន្ថយការទល់លាមក និងជួយដល់ការរំលាយអាហារបានយ៉ាងល្អ។ វាក៏មានលក្ខណៈសម្បត្តិជួយប្រឆាំងនឹងមេរោគផ្តាសាយផងដែរ ព្រោះវាមានផ្ទុកនូវសារជាតិ Orientin ដែលជួយការពារមេរោគមិនឱ្យចូលទៅក្នុងកោសិកា ជួយកាត់បន្ថយការបង្ករោគ ពង្រឹងប្រព័ន្ធភាពស៊ាំជាដើម។

ការផ្សាយពាណិជ្ជកម្ម
9c8867b7 A764 4722 A804 D16d84c9f7bd
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩) ស្លឹកគ្រៃ៖ ជារុក្ខជាតិឱសថសម្រាប់ប្រើនៅក្នុងគ្រួសារតាំងពីបុរាណកាលមក ជាទូទៅវាត្រូវបានគេប្រើជាគ្រឿងផ្សំអាហារ ព្រោះមានក្លិនឈ្ងុយ មានលក្ខណៈសម្បត្តិជាឱសថជួយបង្កើនភាពស៊ាំ ព្យាបាលជំងឺរលាកសួត គ្រុនក្តៅ ផ្តាសាយ និងកាត់បន្ថយការរលាកផ្សេងៗ រួមទាំងធ្វើឱ្យប្រសើរឡើងនូវចំណង់អាហារ ជួយដោះស្រាយបញ្ហារាគរូស ទល់លាមក និងការរំលាយអាហារផងដែរ។

D65455c5 A3e5 4dd5 878a 542654661e86
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១០) ក្រូចសើច៖ វីតាមីនសេនៅក្នុងផ្លែក្រូចសើច មាននាទីក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ និងជួយកាត់បន្ថយអាការផ្តាសាយ ដូច្នេះអ្នកណាដែលមានជំងឺផ្តាសាយ ឈឺបំពង់ក ក្អកជាមួយស្លេស សូមព្យាយាមទទួលទានទឹកក្រូចសើច (ឬទឹកក្រូចឆ្មារ) លាយជាមួយទឹកឃ្មុំជារៀងរាល់ព្រឹក ដើម្បីជួយឱ្យអាការរបស់អ្នកបានល្អប្រសើរឡើង។ ខណៈពេលដែលប្រេងសំខាន់ៗនៅក្នុងក្រួចសើច ក៏មានសមត្ថភាពជួយបំបាត់ការថប់អារម្មណ៍ក្នុងពេលមានភាពតានតឹងជាច្រើនផងដែរ។

ការផ្សាយពាណិជ្ជកម្ម
F0d6da3c Fd1a 489f Bc79 5bf2ae12478d
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១១) ម្រេច៖ ជាអាហារឱសថ និងគ្រឿងទេសដែលផ្តល់ឱ្យនូវរសជាតិហឹរតិចៗ ជួយបន្ថែមភាពកក់ក្តៅដល់រាងកាយ រំញោចប្រព័ន្ធឈាមរត់ឱ្យមានដំណើរការល្អ។ វាក៏ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងវីរុសគ្រុនផ្តាសាយ និងកាត់បន្ថយការរលាកដោយសារសារធាតុផ្សេងៗបានយ៉ាងល្អ។ អ្នកអាចជ្រើសរើសទទួលទានទាំងម្រេចស្រស់ ឬម្រេចស្ងួតក៏មានប្រសិទ្ធភាពដូចគ្នា។

Bc64329a 23c4 4bbf 8369 Fdf83c865b6c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១២) ម្ទេស៖ រសជាតិហឹរនៅក្នុងម្ទេស មានសកម្មភាពប្រឆាំងនឹងមេរោគបាក់តេរី ផ្សិត និងកាត់បន្ថយការរលាកបានយ៉ាងល្អ។ កាលពីអតីតកាលមានការសិក្សាជាច្រើនដែលបានរកឃើញថា ការទទួលទានម្ទេសនឹងជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រសើរឡើង ជួយបន្ថយស្លេស ឬរំលាយស្លេស ជួយពង្រីកដល់ផ្លូវដង្ហើម។ សូមព្យាយាមកត់សម្គាល់ថា នៅពេលដែលអ្នកញ៉ាំអាហារហឹរខ្លាំងមួយពេល អ្នកនឹងមានអាការហៀរសំបោរ ប៉ុន្តែបន្ទាប់ពីនោះមកអ្នកនឹងមានអារម្មណ៍ថា ផ្លូវដង្ហើមរបស់អ្នកត្រូវបានសំអាតភ្លាមៗឱ្យបានភាពល្អប្រសើរជាងមុន។

ការផ្សាយពាណិជ្ជកម្ម
B3b4c75a E9e0 4423 Ae01 Ce98550a52ef
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម