ក្រុមអធិរាជស Real Madrid បានផ្តល់ពេលចុងក្រោយដល់ PSG ដើម្បីទទួលយកការដេញថ្លៃចុងក្រោយរបស់ពួកគេចំពោះ Kylian Mbappe នៅមុនថ្ងៃច័ន្ទម៉ោង ១៨ និង ០០ (CEST) នេះបើយោងតាមលោក Josep Pedrerol អ្នករាយការណ៍ព៍ត៌មានរបស់ទូរទស្សន៍ El Chiringuito ។

អធិរាជសបានដាក់សំណើដេញថ្លៃ ១៧០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធដែលមានល្បឿនលឿនបំផុតក្នុងពិភពលោករូបនេះ ប៉ុន្តែក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីសនៅតែរក្សាភាពរឹងមាំរបស់ខ្លួនក្នុងការរក្សាទុក។

នាយកផ្នែកកីឡារបស់ PSG លោក Leonardo បាននិយាយកាលពីថ្ងៃសុក្រថា គ្មានអ្វីផ្លាស់ប្តូរទាក់ទងនឹង Mbappe ទេហើយកីឡាកររូបនេះនឹងបន្តស្នាក់នៅជាមួយ PSG ។

ប្រភពមួយចំនួនថា ថ្នាក់ដឹកនាំរបស់ PSG ដល់ទៅមួយភាគបីនៅក្លិបមិនបានឆ្លើយតបទៅនឹងសំណើណាមួយរបស់ Madrid ជុំវិញតម្លៃខ្លួន Mbappeនោះទេ ។
ប្រសិនបើ PSG មិនព្រមបទបែនគំនិតទាក់ទងនឹង Mbappe ទេ Madrid អាចដកថយមួយជំហាន ហើយព្យាយាមចុះហត្ថលេខាជាមួយកីឡាកររូបនេះគ្មានតម្លៃខ្លួនចាប់ពីខែមករាឆ្នាំ២០២២តទៅ។