ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fddf
សង្គម

ទោះ​ស្និទ្ធ​ប៉ុណ្ណា តែ​ត្រូវ​ចាំ! រឿង ៥ នេះ​កុំ​ហែកហួរ​ខ្លួន​ឯង​ប្រាប់​អ្នក​ដទៃ​ឲ្យ​សោះ

មិន​ថា​អ្នក​ស្និទ្ធ​ប៉ុណ្ណា​នោះ​ទេ ជាមួយ​មនុស្ស​ស្រី​ក្តី មនុស្ស​ប្រុស​ក្តី រឿង​ទាំង ៥ ខាង​ក្រោម​នេះ ចាំ​បាច់​ត្រូវ​តែ​ដឹង​ម្នាក់​ឯង​បាន​ហើយ ពោល​មិន​ចាំ​បាច់​ចែករំលែក​ប្រាប់​អ្នក​ដទៃ​ឡើយ៖ ៥) ស្ថានភាព​ហិរញ្ញវត្ថុ នេះ​ជា​ប្រធានបទ​ដែល​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​លើក​មក​និយាយ​ តែ​មនុស្ស​រាប់អាន​គ្នា​ស្មោះត្រង់ គេ​មិន​ចូលចិត្ត​លើក​រឿង​លុយ​មក​ប្រៀបធៀប ឬ​និយាយ​នោះ​ឡើយ ពេល​ជួបពិភាក្សា​គ្នា។ វា​ជា​បញ្ហា​របស់​អ្នក អ្នក​មិន​ចាំ​បាច់​ទៅ​ត្អូញត្អែរ ឬ​លម្អិត​ទៅ​ប្រាប់​នរណា​ខ្លាំង​ពេក​ទេ ព្រោះ​ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សម្ពន្ធភាព​នៃ​ទំនាក់ទំនង ហើយ​ជួន​ខ្លះ​ទៅ វា​ជា​ការ​និយាយ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មិន​ចូលចិត្ត ព្រោះ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ពូកែ​ត្អូញត្អែរ ប្រសិន​វា​ជា​រឿង​លំបាក ហើយ​ប្រសិន​ជា​មានបាន​ជ្រុល ទៅ​ប្រាប់​គេ ក៏​មាន​តែ​គេ​ថា​​យើង​អួត។ ៤) រឿង​ដែល​អ្នក​ដឹង​មិន​ច្បាស់ រឿង​ខ្លះ​អ្នក​ដឹង​មិន​ច្បាស់​នោះ​ទេ អ្នក​ដឹង​ត្រឹម​ពាក់​កណ្តាល​នៃ​សាច់​រឿង​នោះ តែ​ឲ្យ​បាន​តែ​បាន​និយាយ ជក់​និយាយ​ហើយ…

Ttt
សង្គម

ជ្រើសរើសបន្តោងខ្សែកមួយ ដើម្បី​ដឹង​ថា​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅខែឧសភាខាងមុខ?

តាម​រយៈ​បន្តោងខ្សែក​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ជ្រើសរើស​មួយ ហើយ​ចម្លើយ​របស់​អ្នក នឹង​អាច​ឲ្យ​យើង​ទស្សន៍ទាយ​បាន​ថា​នៅខែឧសភា​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ជីវិត៖ បន្តោងខ្សែកទី ១ ដុំ​ពពក​នៃ​បញ្ហា​ជា​ច្រើន បាន​នឹង​កំពុង​រសាត់អណ្តែត​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ពេល​នេះ​អ្នក​កំពុង​ព្យាយាម​ចង់​ចាកចេញ​ពី​ការ​ពិត ព្រោះ​រឿង​ខ្លះ​អ្នក​ពិត​ជា​ពិបាក​នឹង​ទទួល​យក។ នៅ​ខែបន្ទាប់​វា​ដល់​ពេល​ហើយ​ដែល​ជីវិត​អ្នក​នឹង​រាង​ធូរស្បើយ​ជាង​មុន ដោយ​អ្នក​នឹង​មាន​ជំនួយការ​ពិត​ប្រាកដ​មក​ចូល​ជួយ ដែល​គេ​នោះ​ជា​មនុស្ស​មិន​បាន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​ឡើយ​ពី​អ្នក តែ​គេ​ជា​មនុស្ស​គួរ​ឲ្យ​រាប់អាន​ពិត​ប្រាកដ ហើយ​ចង់​ជួយ​អ្នក​អស់​ពី​បេះដូង។ យើង​ជូនពរ​ឲ្យ​បញ្ហា​ដែល​អ្នក​កំពុង​ស្ពាយ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ចុះ​នៅ​ពេល​ខាង​មុខ។ បន្តោងខ្សែកទី ២ អ្នក​ហាក់​រឹងរូស​បន្តិច​ក្នុង​ការ​ទទួល​យក​ពាក្យ​ណែនាំ​ពី​អ្នក​ដទៃ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​នាំ​ឲ្យ​ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​បែរ​ជា​អស់​ផ្លូវ​ដើរ ដោយ​សារ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​តែ​ម្ខាង។ វា​ដល់​ពេល​ហើយ នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​គេ​មក​ណែនាំ​អ្នក​នៅ​មតិ​យោបល់​មួយ​ចំនួន ហើយ​អ្នក​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក។ ដ្បិត​មិន​យក​មក​អនុវត្ត​ទាំង​ស្រុង…

Picsart_22 04 26_10 21 39 376
មិត្តអ្នកអាន

រើសសោចាក់ហឹបកំណប់មួយ ដើម្បីដឹងថាអ្នកជាមនុស្សមាននិស្ស័យពីកំណើតបែបណាក្នុងរឿងការងារ និង​ស្នេហា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោមួយដើម្បីចាក់ហិបកំណប់ ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ កូនសោទី 1 កូនសោនេះបង្ហាញថាអ្នកជាមនុស្សចាស់ទុំនឹងធឹង មិនចូលចិត្តធ្វើខ្លួនឲ្យក្លាយជាបន្ទុកអ្នកដទៃ ជាមនុស្សមិនសូវចេះបង្ហាញច្រើនមិនចូលចិត្តអួតសន្ធោទ្រព្យសម្បតិ្តឡើយ ។ ត្បិតមើលពីសំបកក្រៅអ្នកមើលទៅធ្មឹងៗ ប៉ុន្តែដោយភាពស្មោះត្រង់របស់អ្នក មនុស្សជាច្រើនដែលនៅជិតនឹងមានអារម្មណ៍កក់ក្តៅ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ករុណាចំពោះមនុស្សជុំវិញខ្លួន អ្នក​មិន​ខ្វល់​ថា​អ្នក​ណា​មក​ពី​ណា​មិន​ថា​ល្អឬ​អាក្រក់អ្នក​នឹង​គិត​វិជ្ជមាន​ជានិច្ច ព្រោះអ្នកគឺជាមនុស្សដែលមានចិត្តល្អ ប្រសិនបើនរណាម្នាក់បានធ្វើការជាមួយអ្នក អ្នកនឹងចាត់ទុកគេដូចសាច់ញាតិបងប្អូន មិនធ្វើដូចគេជាអ្នកបម្រើទេ ។ នៅក្នុងរឿងស្នេហាប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នក​នឹង​ផ្តល់​ឱ្យ​គេអស់​ពីលទ្ធភាព អ្នក​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាងដើម្បីរក្សាចំណងស្នេហ៍ឲ្យឋិតថេរ…

New Copy
តេស្តIQ

ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៣ បំណុលក៏អស់ គ្រោះក៏ផុត ជួបតែសំណាង រកស៊ីមានបាន សល់ឡានសល់ផ្ទះ

ក្នុងអំឡុងឆ្នាំ ២០២២ នេះ សម្រាប់អ្នកឆ្នាំទាំង ៣ កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការប្រឹងប្រែងបំពេញកិច្ចការងារ និងរកលុយមិនខ្លាចនឿយហត់។ ការខំប្រឹងរបស់ពួកគេ ពិតជាផ្ដល់ផលយ៉ាងច្រើនសន្ធឹក ដែលអាចឱ្យពួកគេរើបម្រះពីភាពក្រីក្រ រកលុយដោះបំណុលអស់ គ្រោះក៏ផុតរលត់ សល់ទ្រព្យ ក្លាយជាអ្នកមានក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ ១. ឆ្នាំជូត ឆ្នាំជូត ត្រូវ​បាន​គេ​ចាត់​ទុក​ជាឆ្នាំសំណាង​មួយ ​ដែល​តែង​ជួប​អភិជន​ច្រើន​ក្នុង​ជីវិត។ អាចនិយាយបានថា មនុស្សឆ្នាំជូតជាមនុស្សដែលមាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​ តែង​តែ​ព្យាយាម ខំប្រឹងកែលម្អ​ខ្លួន និង​ស្វែងរក​ឱកាស​អភិវឌ្ឍ​ទាំង​ស្នេហា និង​លុយកាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាអាចជារយៈពេលនៃការលំបាកខ្លាំងសម្រាប់អ្នកឆ្នាំជូត ដោយសារហេតុផលជាច្រើន។ ប៉ុន្តែនៅឆ្នាំ…

១៤
សុខភាព

ទម្លាប់​អាក្រក់ ៤ ​យ៉ាង​ ​មិន​ពាក់ព័ន្ធ​នឹង «​ការ​រួម​ភេទ​» តែអាច​បង្កើន​ហានិភ័យ​មហារីក​ស្បូនបានដោយងាយ

ខាងក្រោមនេះ ជាទម្លាប់អាក្រក់ ៤ យ៉ាង ​ងាយ​ធ្វើ​ឱ្យ​ស្បូន​អ្នក​ចុះខ្សោយ និង​ទន់ខ្សោយ ងាយ​នឹង​បង្កើត​ជា​ដុំ​សាច់ រហូតបង្កជាជំងឺមហារីកមាត់ស្បូន។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហាទាំងអស់នេះ អ្នកគួរ​ចៀសវាង​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៖ តមអាហារច្រើនពេក៖ យុវនារី​សម័យ​នេះ​ផ្ដោត ​នឹងឈ្លក់​វង្វេងខ្លាំង​ លើ​ការ​សម្រក​ទម្ងន់​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន រហូតធ្វើឲ្យពួកគេសុខចិត្តតម​អាហារ រំលង​អាហារ ញ៉ាំ​អាហារ​គ្មាន​ម្សៅ គ្មាន​សាច់ ជាដើម។ យ៉ាងណាក៏ដោយ ការបន្តតមអាហារបែបនេះក្នុងរយៈពេលយូរនឹងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព វាមិនត្រឹមតែនាំមកនូវជំងឺជាច្រើន ធ្វើឱ្យរាងកាយមានតុល្យភាពអាហារូបត្ថម្ភ កាត់បន្ថយភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាយុសង្ឃឹមរស់ខ្លីផងដែរ។ មិនយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន៖ មិនថាអ្នករវល់យ៉ាងណាទេ អ្នកក៏ត្រូវយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន ជាពិសេសអនាម័យក្នុងតំបន់ឯកជន។ ការមានទម្លាប់អាក្រក់ប្រចាំថ្ងៃ ដូចជា…

4
សុខភាព

មិនដែលដឹងសោះ! ការគេងអាក្រាតកាយ ផ្ដល់អត្ថប្រយោជន៍លើសលប់ ៥ យ៉ាង

ការគេងអាក្រាតកាយមិនត្រឹមតែជួយអ្នកឲ្យសម្រាកបានស្រួល នឹងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ ដូចខាងក្រោម ជាច្រើនទៀតផងដែរ។ ​គេងអាក្រាត​ជួយ​ឱ្យ​​គេង​លក់​ស្រួល៖ គុណភាពនៃការគេងពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ ជាពិសេសការគេងអាក្រាតកាយគឺមានសមត្ថភាពខ្ពសណាស់ក្នុងការជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឲ្យអ្នកពោរពេញដោយថាមពល។ ការគេងអាក្រាតកាយ ជាវិធីដ៏ងាយស្រួលមួយក្នុងការធ្វើឱ្យរាងកាយមានភាពត្រជាក់ ធ្វើឲ្យគុណភាពនៃការគេងប្រសើរឡើង និងមិនសូវនឿយហត់។ គេងអាក្រាតបង្កើនការផលិតខ្លាញ់ពណ៌ត្នោត៖ នៅពេលអ្នកគេងក្នុងសីតុណ្ហភាពត្រជាក់ រាងកាយរបស់អ្នកផលិតជាតិខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ សារធាតុនេះមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារដោយការដុតជាតិស្ករក្នុងឈាមធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។ លើសពីនេះ ខ្លាញ់ពណ៌ត្នោតខ្ពស់ក្នុងរាងកាយអាចកាត់បន្ថយហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែម។ គេងអាក្រាត​ជួយ​ឱ្យ​ឡើង​ទម្ងន់​តិច៖ ការគេងអាក្រាតកាយជួយឱ្យអ្នកគេងលក់ស្រួល កាត់បន្ថយហានិភ័យនៃការឡើងទម្ងន់ និងធាត់។ ចំពោះមនុស្សពេញវ័យ អ្នកដែលគេងតិចជាង ៥ ម៉ោងក្នុងមួយយប់ ទំនងជាឡើងទម្ងន់ជាងអ្នកដែលគេង ៧ ម៉ោងក្នុងមួយយប់។ គេង​អាក្រាត​បង្កើន​អ័រម៉ូន​រីករាយ៖…

៥
សេដ្ឋកិច្ច

បុរាណពោលថា លើផ្ទៃមុខមានកន្លែង “ខ្ពស់៣” អនាគត់ស្គាល់តែពាក្យមានបាន ការងារជោគជ័យ មិនបាច់ខ្វល់ពីភាពខ្វះខាត

ចាស់បុរាណ​និយាយថា លើទឹកមុខមនុស្សម្នាក់ៗក៏អាច​ទស្សន៍ទាយ​ដឹងពី​ជោគ​វាសនា និង​អនាគត​បែបណាបានដែរ។ ដោយ​ផ្អែក​តាម​ការ​សង្កេត​រូបរាង​ បុរាណក៏បានចង្អុល​បង្ហាញ​ថា ​អ្នក​ដែល​មាន​ «​ទីតាំងខ្ពស់​៣​» ​នឹង​ក្លាយជា​អ្នកមាន​នៅ​ថ្ងៃ​អនាគត​។ ចូរមើលក្នុងចំណោមទាំង ៣ ខាងក្រោម តើអ្នកមានមួយចំណុចដែរឬទេ? ថ្ងាសខ្ពស់៖ ថ្ងាស​គឺ​ជា​គម្រប​ខាង​ក្រៅ​នៃខួរក្បាល​ដែលជា​ម្ចាស់​នៃ​បញ្ញា។ រចនាសម្ព័ន្ធនៃផ្នែកខាងមុខនិងរូបរាងនៃថ្ងាសគឺទាក់ទងយ៉ាងជិតស្និទ្ធ។ យោងទៅតាមនរវិទ្យានិយាយថា ប្រសិនបើចម្ងាយពីគែមនៃសក់ទៅរោមចិញ្ចើមមានទំហំធំ នោះវាត្រូវបានចាត់ទុកថា “ថ្ងាសខ្ពស់”។ មនុស្ស​ដែលមាន​ថ្ងាស​ខ្ពស់ និង​ទូលាយ ច្រើនតែ​ទទួលបាន​នូវ​គំនិត​ល្អឥតខ្ចោះ ដោយពួកគេមានការវិនិច្ឆ័យ ការផ្តោតអារម្មណ៍ ងាយស្រួលក្នុងការគិត ការស្រមើលស្រមៃសម្បូរបែប នឹងមានសមត្ថភាពច្នៃប្រឌិតទៀតផង។ បើតាម​មនុស្ស​បុរាណវិញនិយាយថា មនុស្ស​មាន​ថ្ងាស​ខ្ពស់ ច្រើន​តែ​ឆ្លាត មាន​ជីវភាព​ធូរធារ។ ឧទាហរណ៍ដូចជា…

៦
ប្លែកៗ

រុក្ខជាតិ ៦ ប្រភេទ​ ជួយបន្សុទ្ធខ្យល់បានល្អណាស់ ដែលអ្នកគួរតែ​ដាំ​ក្នុង​ផ្ទះ​ ជាពិសេសក្នុងរដូវក្ដៅនេះ

ជាទូទៅរុក្ខជាតិទាំងអស់មិន​ត្រឹម​តែមានសមត្ថភាព​នាំ​មក​នូវ​ពណ៍​បៃតង នឹងសោភ័ណ្ឌភាពស្រស់ស្អាតប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់​បន្ថយ​កម្ដៅ​នៅរដូវ​ក្ដៅ ជួយបន្សុទ្ធខ្យល់អាកាសបានល្អ​ផង​ដែរ។ ខាងក្រោមនេះ ជារុក្ខជាតិ ៦ ប្រភេទ ដែលអ្នកទាំងអស់គ្នាគួរតែដាំដាក់ក្នុងផ្ទះ៖ ដើម Fern៖ ប្រសិនបើអ្នកដាំរុក្ខជាតិនេះក្នុងរោងចក្រ ក៏ដូចជាក្នុងផ្ទះ វានឹងជួយកាត់បន្ថយវិទ្យុសកម្មពីកុំព្យូទ័រ និងម៉ាស៊ីនព្រីន។ ដើម Ferns អាចដាំដុះនៅក្នុងអាងចិញ្ចឹមត្រី ផើងតូចៗសម្រាប់ដាក់នៅលើតុ ឬបង្អួច យ៉បានយ៉ាងងាយ ហើយរុក្ខជាតិនេះអាចរស់នៅត្រូវការពន្លឺថ្ងៃតិច មិនត្រូវការការថែទាំខ្លាំង ស័ក្តិសមបំផុតសម្រាប់ដាំរដូវក្ដៅ។ ដើម Tiger tongue៖ រុក្ខជាតិប្រភេទនេះ មិន​ត្រឹម​តែ​ស្រស់​ស្អាត​ទេ ថែម​ទាំង​ជួយ​នាំ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ទៀត​ផង ជាពិសេស ការ​ដាក់តាំងក្នុង​ផ្ទះ​…

Cover Rosat KS
ដើរកម្សាន្ត

« រសាត់ » រៀបចំបានទើបតែ ៧០% តែការរៀបចំបែបធម្មជាតិអស់ទាស់

មណ្ឌលគិរី គឺជាដែនដីដ៏គួរជាទីមនោរម្យ និងមានរីហ្សតលំហែបែបធម្មជាតិជាច្រើនកន្លែងកំពុងតែរីកដុះដាលដូចផ្សិត ដើម្បីបម្រើភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជាយើងមួយនេះ។ នៅក្នុងនោះដែរ ទីកន្លែងស្នាក់នៅមួយទៀតហើយបានធ្វើឱ្យរំជើបរំជួលអារម្មណ៍អ្នកដែលចង់មកកម្សាន្តនោះគឺ « រសាត់ » ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី តែម្តង ដោយកន្លែងនេះទើបតែរៀបចំបាន ៧០% តែប៉ុណ្ណោះ តែទិដ្ឋភាពវិញម៉ាអែមតែម្តង។ « រសាត់ » គឺជាកន្លែងដ៏ស័ក្តសមសម្រាប់អ្នកដែលចង់មកលេងបោះតង់ លក្ខណៈ Adventure ជាមួយធម្មជាតិព្រៃភ្នំ គេងស្តាប់សត្វយំ អង្គុយមើលថ្ងៃលិច ចំនាយលុយតិច ជាពិសេសអ្នកចូលចិត្ត Solo trip មកគឺត្រូវម៉ាច់តែម្តង។ ពិសេសទៅទៀតនោះ មិនត្រឹមតែអាចស្រូបយកបរិយាកាសល្អៗ​ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនោះទេ​…

Cover Kh
សង្គម

មើលឃើញបែបនេះហើយ ហ៊ានពេបជ្រាយតារាថៃកាន់ស្វាយលើឆាកទៀតទេ

តារា Rap របស់ថៃដ៏ល្បីលំដាប់អន្តរជាតិ Malli ( Dhanupha Mill Khanatheerakul )​ បានទទួលទានបាយដំណេីបស្វាយទុំ​ ជាសាធារណៈនៅលេីឆាកមហោស្រពសិល្បៈ Coachella Valley Music and Arts Festival ក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យស្វាយទុំនៅក្នុងប្រទេសថៃត្រូវបានគេប្រមូលទិញអស់ រហូតមិនអាចរកផ្លែស្វាយផ្គត់ផ្គង់ទៀតផង។ បន្ទាប់ពីបានឃើញទង្វើតារាស្រីថៃវ័យក្មេងរូបនេះ បានធ្វើឱ្យបណ្តាញសង្គមថៃមួយចំនួន និងប្រជាជនខ្មែរបានពេបជ្រាយនឹងទង្វើនេះថាមិនសមគួរលើសាធារណៈ និងជាទង្វើបង្ករភាពអាម៉ាស់ផងដែរ តែយ៉ាងណាមិញទង្វើនេះបានធ្វើឱ្យកសិករថៃរីកមុខរីកមាត់មិនស្ទើរនោះឡើយ។ តែងាកមកមើលប្រទេសកម្ពុជាយើងវិញ កសិករខ្មែរកំពុងតែត្អូញត្អែររឿងដំណាំស្វាយគ្មានទីផ្សារ ដោយគណនីហ្វេសប៊ុក Sen Phonn បានរៀបរាប់ថា ៖…

Picsart_22 04 25_09 08 21 371
មិត្តអ្នកអាន

តើអ្នកមានភាពជាមេដឹកនាំកម្រិតណា ហើយអ្វីគឺជាចំណុចខ្លាំង? តោះមកសាកល្បងតេស្តមើលដើម្បីបានចម្លើយពិតយកទៅអនុវត្ត

សូមអញ្ជើញប្រិយមិត្តមកទាយបុគ្គលិកលក្ខណៈ ពីទឹកដប់មួយដប់ដែលអ្នកចូលចិត្ត និងទាក់ទាញភ្នែករបស់អ្នក ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោជៈ ។ ដបលេខ១៖ អ្នកមានចរិតសុភាពរាបសារ មិនចេះតម្កើងឬក ថែមមិនចូលចិត្តយកខ្លួនបៀតពួកមនុស្សដែលពូកែដ្រាម៉ាត្អូញត្អែរបែបសម្តែងៗឡើយ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ ដោយមិនចាំបាច់ពាក់មុខយក្សដាក់គ្នាឡើយ ។ ដបលេខ២៖ អ្នកជាមនុស្សស្រស់ស្រាយ មានភាពរួសរាយរាក់ទាក់ មានជំនាញទំនាក់ទំនងល្អ មានមិត្តភក្តិច្រើន មានសមត្ថភាពបង្កើតមិត្តជាមួយមនុស្សគ្រប់ប្រភេទ និងដឹងពីអ្វីដែលត្រូវនិយាយអ្វីដែលមិនត្រូវនិយាយ ថែមទាំងពូកែទាយចិត្តមនុស្សទៀត នោះដោយសារអ្នកជាមនុស្សដែលចូលចិត្តទំនាក់ទំនង ជាមួយមនុស្សថ្មីគ្រប់ពេលវេលា ធ្វើឱ្យអ្នកជាមនុស្សពូកែសង្កេត…

New Copy
ប្លែកៗ

ទស្សន៍ទាយជោគវាសនា អនាគតរបស់អ្នក តាមរយៈផ្លិតរោមសត្វ

ផ្លិតរោមសត្វពណ៌ឆើតឆាយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីជោគវាសនាអនាគតរបស់អ្នក ទៅថ្ងៃខាងមុខ តើអ្នកជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬយ៉ាងណា? ក. ផ្លិតរោម អក្សរ ក អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងតែងតែខិតខំក្នុងកិច្ចការងាររបស់អ្នក។ អ្នក​ដាក់​ចិត្ត​និង​ថាមពល​ទាំង​អស់​របស់​អ្នក​ ទៅ​ក្នុង​បំណង​ប្រាថ្នា​ ដើម្បី​ផ្តល់​ឱ្យ​គ្រួសារ​របស់​អ្នក​នូវជីវិត​ពេញលេញ​ និង​ភាព​ចម្រុង​ចម្រើន​។ ដល់វ័យកណ្តាល អ្នកនឹងជោគជ័យក្នុងការងារ និងមានជីវិតពេញលេញ និងបំពេញតាមការរំពឹងទុក។ ខ. ផ្លិតរោម អក្សរ ខ ទោះ​បី​ជា​អ្នក​មិន​សូវ​មាន​ក៏​ដោយ ក៏​អ្នក​មាន​ជីវិត​ដ៏​សុខសាន្ត និង​មាន​សុភមង្គល។ អ្នកគឺជាមនុស្សធម្មតាម្នាក់។ អ្នក​មិន​ឆ្លាត ឬ​មាន​ជំនាញ​អ្វី​ពិសេស​ទេ។ អាជីពរបស់អ្នកគឺជាមធ្យម ហើយទោះបីជាអ្នកមានការលើកទឹកចិត្តក៏ដោយ វាមិនមានកន្លែងច្រើនសម្រាប់ការកែលម្អនោះទេ។…