
លើករាសី និងទទួលបានលាភសំណាងក្នុងជីវិត ដោយការប្រគេនរណ្តាប់ជូនព្រះសង្ឃទៅតាមថ្ងៃកំណើតនីយមួយៗ
ការប្រគេនដង្វាយផ្សេងៗដល់ព្រះសង្ឃ តែងតែត្រូវបានគេចាត់ទុកថាជាការធ្វើបុណ្យមួយបែបទៀតប្រសិនបើយើងមានឱកាសទៅធ្វើបុណ្យនៅវត្ត។ ដោយការបូជាព្រះសង្ឃ ត្រូវបានគេជឿថានឹងជួយលើកតម្កើងរាសី មានលាភសំណាងក្នុងជីវិត បន្ថែមពីនេះទៀតគេក៏មានជំនឿដែរថា បើអ្នកជ្រើសរើសយករណ្តាប់ប្រគេនព្រះសង្ឃ ទៅតាមថ្ងៃកំណើត វានឹងជួយលើកកម្ពស់ជីវិតក្នុងវិស័យផ្សេងៗ ដើម្បីឱ្ជីវិតយកាន់តែប្រសើរឡើងថែមទៀត។ តោះ មកដឹងទាំងអស់គ្នាថា មនុស្សកើតថ្ងៃណា គួរតែត្រៀមរបស់ប្រគេនព្រះសង្ឃបែបណាទើបមានសំណាងល្អ ៖ # ថ្ងៃអាទិត្យ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជាវត្ថុដែលទាក់ទងនឹងភ្លើងដូចជា ធូប ទៀន អំពូលភ្លើង ឬប្រេងសម្រាប់ដាក់ចង្កៀង ព្រោះគេជឿថាវានឹងជួយឱ្យអ្នកធ្វើការងារអ្វីសុទ្ធតែរលូនល្អ និងអាចជំនះឧបសគ្គនានាបានថែមទៀតផង។ # ថ្ងៃច័ន្ទ ៖ របស់ដែលប្រគេនព្រះសង្ឃ គួរតែជារបស់ដែលទាក់ទងនឹងភេសជ្ជៈដូចជា កំសៀវ…











