ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 08 03_22 10 03 368
មិត្តអ្នកអាន

តេស្ដផ្លូវជីវិត! អ្នកនឹងជោគជ័យអាស្រ័យលើការគិតដែរឬទេ? តោះទៅសាកល្បងទស្សន៍ទាយរកមើលការពិតបន្តិចទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ឆ័ត្រទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ឆ័ត្រទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ចៀសមិនផុតពីសំណាងទាំងរឿងលុយកាក់ ស្នេហា និងការងារក្នុងឆ្នាំ ២០២៣

ឈានចូលដល់ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងយ៉ាងច្រើន មិនថារឿងស្នេហា ការងារ ជាពិសេសគឺលុយកាក់ ទ្រព្យមូលតែម្ដង។ ១. ឆ្នាំឆ្លូវ ឆ្នាំ​ឆ្លូវ ជាឆ្នាំមួយក្នុង​ចំណោម​ឆ្នាំដែល​មាន​សំណាង​ក្នុង​ឆ្នាំ ​២០២៣ ​ខាង​មុខ​នេះ។ អ្នក​នឹង​មាន​អារម្មណ៍​បន្តិច​ម្តង​ៗ​ថា​ជីវិត ​និង​អាជីព​របស់​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ទិសដៅ​ថ្មី។ ជាពិសេស ដោយសារការមើលថែរបស់ព្រះនៃទ្រព្យសម្បត្តិ មហាសំណាង គោ ជោគជ័យខ្លាំង គ្រប់កិច្ចការដែលគាត់ធ្វើ គាត់មានមនុស្សថ្លៃថ្នូរជួយគាត់ ដូច្នេះគាត់ “នឹងមិនធ្វើអ្វីទាំងអស់” ។ ជាពិសេសផែនការវិនិយោគ ជួបនឹងឱកាសរីកចម្រើន។ ដោយ​មាន​ជំនឿ​ចិត្ត​ជឿនលឿន…

Trr
ប្លែកៗ

ដបវេទមន្តស្វែងរកស្នេហ៍! ​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើសនូវដបវេទមន្តមួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? ដបវេទមន្តទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ ដបវេទមន្តទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

Gfgf
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ ច្រើន​ជា​មនុស្ស​មានឆន្ទៈខ្ពស់ ចេះ​ចាប់​យក​ឱកាស អាច​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​មាន​បាន​លឿន

ជាមួយ​នឹង​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ដំណាល​ច្រើន​តែ​ជា​មនុស្ស​ដែល​ដឹង​ពី​របៀប​ចាប់​យក​ឱកាស​ក្នុង​ជីវិត​បាន​ល្អ ហើយ​គួបផ្សំ​នឹង​ភាព​ជឿជាក់​ដែល​ពួក​គេ​មាន​តាំង​ពី​ដើម​ផង​នោះ ក៏​ជំរុញ​ឲ្យ​ពួក​គេ​ឆាប់​ក្លាយ​ជា​អ្នក​មាន​បាន​លឿន៖ អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក រមែង​ជា​មនុស្ស​ឯករាជ្យ មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត ពួក​គេ​តែងតែ​មាន​អារម្មណ៍​ល្អ​ជុំវិញ​ខ្លួន មាន​មនុស្ស​ល្អ​ក្បែរ​ខ្លួន តែ​ក៏​ដោយសារ​ខ្លួន​គេ​ផ្ទាល់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ស្រាប់​ផង​ដែរ។ អ្វី​ក៏​ដោយ​ដែល​លេចចេញ​ជា​ឱកាស​មក ម្ចាស់​ឆ្នាំ​កុរ មិន​បណ្តោយ​ឲ្យ​កើត​ឡើង​យូរ​ទេ ហើយ​រមែង​គិត​យ៉ាង​ល្អិតល្អន់ ដោយ​មិន​បង្ក​ឲ្យ​វា​ក្លាយ​ជា​កំហុស ឬ​បរាជ័យ​ក្នុង​ករណី​ណា​មួយ​ដោយ​ងាយ​ឡើយ។ ហេតុ​នេះ​ដរាប​ណា​ ពួក​គេ​នៅ​បន្ត​ខិតខំ នោះ​ជោគជ័យ​មិន​យូរ​ទេ នឹង​រំលេច​ចេញ​ឡើង​ក្នុង​ជីវិត។ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​ឯករាជ្យ ទន់ភ្លន់ មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ជីវិត ហើយ​ជួប​រឿង​អ្វី​ក៏​មិន​ងាយ​បោះបង់​នោះ​ដែរ…

Dfdfuy
ប្លែកៗ

៥ ឆ្នាំ​ទៅ​មុខ ម្ចាស់​ឆ្នាំ​ ៤ ល្អ​ផ្នែក​ទ្រព្យ សន្ធាប់​ញាតិ​ទៅ​ណា​គេ​អាណិត​ស្រលាញ់​ជុំ​ទិស

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​ទាំង ៤ នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់​ទៅ​មុខ ដែល​ល្អ​ផ្នែក​ទ្រព្យ មាន​លុយ​ចូល​ដូច​ទឹក ហើយ​សន្ធាប់​ញាតិ ទៅ​ណា​មក​ណា​ក៏​គេ​ស្រលាញ់​រាប់​អាន់ ពោរពេញ​ដោយ​ការ​អាណិត​ជួយ​ជ្រោមជ្រែង​ឥតល្ហែ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​ស្មោះត្រង់ ដឹង​ពី​របៀប​មើល​អារម្មណ៍​អ្នក​ដទៃ ធ្វើ​អ្វី និយាយ​ស្តី​អ្វី មិន​ចេះ​តែ​តាម​ចិត្ត​ចង់​ខ្លួន​ឡើយ។ មនុស្ស​នេះ នៅ​ក្នុង​អាជីព​ការងារ​ការ​រកស៊ី ក៏​មាន​សេចក្តី​ព្យាយាម​ណាស់​ដែរ ហើយ​ព្យាយាម​ចិញ្ចឹម​ទំនាក់ទំនង ដោយ​គិត​ថា​កិច្ច​ប្រាស្រ័យ​ទាក់ទង​នេះ ល្អ​ខ្លាំង​ណាស់​ពេល​ទៅ​មុខ។ ឱកាស​បត់​ជីវិត​ផ្លាស់​ទៅ​ភាព​មាន​បាន គឺ​មាន​ច្រើន​សម្រាប់​ម្ចាស់​ឆ្នាំ​រកា រី​ឯ​ឧបសគ្គ​គឺ​មាន​តិច​ណាស់។ ដោយ​ប្រើប្រាស់​សមត្ថភាព អម​នឹង​លាភ​សំណាង ចូល​មក​ដល់​នៅ​ល្បាក់ ៥ ឆ្នាំ​ទៅ​មុខ​ផង…

Dfdf
ប្លែកៗ

កូន​កើត​ចំ​ឆ្នាំ​ទាំង ៤ ដូច​មក​ជួយ​បង្រួម​ទុក្ខ នាំ​សេចក្ដី​សុខ​ដល់​ឪពុកម្ដាយ ដេក​ចាយ​គំនរ​ទ្រព្យ

កូនៗ​ដែល​កើត​នៅ​ចំ​ឆ្នាំ​ទាំង ៤ ប្រៀប​ដូច​ជា​ព្រះ​បញ្ជូន​មក​ឲ្យ​ជួយ​បង្រួម​ទុក្ខ បង្កើត​តែ​ក្តីសុខ​ដល់​ឪពុកម្តាយ នាំ​លាភ នាំ​យីអ៊ុន​ឲ្យ​ឡើង រក​អ្វី​ក៏​ឆាប់​មានបាន ពោល​ជា​កូន​មាស​កូន​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល៖ [បញ្ជាក់ នេះ​ជា​ក្បួន​ដែល​រាប់​ទាំង​កូន​ប្រុស​និង​ស្រី] កូន​កើត​ឆ្នាំ​ថោះ – ទន្សាយ កូន​​ចាប់​កំណើត​ចំ​ឆ្នាំ​ថោះ បើ​ជា​ប្រុស រមែង​ឆាប់​ជោគជ័យ​តាំង​ពី​នៅ​ក្មេង រួច​បើ​ជា​ស្រី សម្ដីសំដៅ​ក៏​ដឹង​ចាស់ទុំ​នាំ​ឲ្យ​មាន​ការ​ស្រលាញ់​ជុំ​ទិស។ កំណើត​របស់​កូន​ឆ្នាំ​ថោះ ដូច​មាន​ទេវតា​ប្រោស​ឲ្យ​ក្រុម​គ្រួសារ​នោះ ជួប​តែ​សំណាង គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ ពោល​ឪពុកម្តាយ​នឹង​ជួប​តែ​ភាព​សម្បូរសប្បាយ​ចាប់​ពី​ក្រោយ​កំណើត​របស់​គេ។ នេះ​សម្រាប់​អ្នក​ដែល​កំពុង​ពរ​ពោះ​ថ្មីថ្មោង ហើយ​បម្រុង​នឹង​សម្រាល​នៅ​ល្បាក់​ឆ្នាំ​ក្រោយ គឺ​ជា​ពេលវេលា​ល្អ​ណាស់ មិន​ថា​កូន​ប្រុស ឬ​កូន​ស្រី នឹង​នាំ​សិរីមង្គល​ចូល​ពេញ​លក្ខណៈ។ កូន​កើត​ឆ្នាំ​មមី –…

32
Inspiration

ពិត១០០% រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេអាចប្រាប់បានថាអ្នកជាប្រភេទមនុស្សបែបណា

អ្នកសាកក្រឡេកមើលរូបភាពមួយនេះលមើល តើអ្នកចាប់អារម្មណ៍រូបអ្វីមុនគេ? ប្រសិនបើអ្នកឃើញ៖ ១. រូបទូក ប្រសិនបើអ្នកចាប់អារម្មណ៍រូបទូកមុន អ្នកគឺជាមនុស្សដែលពូកែសង្កេត។ អ្នកចាប់អារម្មណ៍សូម្បីតែរឿងកំបុិកកំប៉ុកនិងពិចារណាល្អិតល្អន់ គ្រប់ជ្រុងជ្រោយ។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សដែលមានភាពច្នៃប្រឌិតនិងតែងស្វែងរកដំណោះស្រាយទៅនឹងបញ្ហាគ្រប់យ៉ាងបានលឿន។ អ្នកចូលចិត្តអ្វីដែលអាថ៍កំបាំងនិងគ្មានចម្លើយព្រោះវាធ្វើឲ្យអ្នកកាន់តែមានភាពងឿងឆ្ងល់និងព្យាយាមស្វែងរកចម្លើយពិត។ ២. រូបក្រពើ ប្រសិនបើអ្នកចាប់អារម្មណ៍រូបក្រពើមុន អ្នកគឺជាមនុស្សដែលចូលចិត្តអនុវត្តផ្ទាល់ៗតែម្តង។ អ្នកមិនចំណាយពេលសញ្ជឹបសញ្ជឹងគិតច្រើននោះទេ នឹកឃើញចង់ធ្វើអ្វីមួយ អ្នកចាប់ផ្តើមធ្វើភ្លាមតែម្តងហើយតែងរមែងទទួលបានលទ្ធផលល្អ។ អ្នកក៏ពូកែក្នុងការដោះស្រាយបញ្ហាផងដែរបូករួមនិងភាពស្វាហាប់របស់អ្នកទៀតផង៕ ប្រភព៖ បរទេស

28
Inspiration

ទឹក ដី ភ្លើង ខ្យល់! ធាតុទាំង៤ក៏អាចសរបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ

តើអ្នកជាមនុស្សមានហេតុផលឬគ្មានហេតុផល? គួរទុកចិត្តឬបាតដៃខ្នងដៃ? ចូរជ្រើសរើសយកធាតុទាំង៤ដែលរួមមានទឹក ដី ភ្លើង ខ្យល់ដើម្បីបង្ហាញពីអត្តចរិតរបស់អ្នកពិតប្រាកដ។ ១. ទឹក ទឹកមានទំនាក់ទំនងទៅនឹងមនុស្សដែលងាយរំភើបនិងបង្ហាញអារម្មណ៍ច្រើន។ ពួកគេចូលចិត្តនិយាយពីអារម្មណ៍ពិតនិងជាបុគ្គលម្នាក់ដែលពូកែក្នុងការត្រងត្រាប់ស្តាប់។ ពួកគេភាគច្រើនជាមនុស្សមានភាពច្នៃប្រឌិតតាមរយៈការតែងនិពន្ធបទចម្រៀងឬការគួូរគំនូរជាដើម។ ២. ដី ដីមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឧត្តមគតិនិងសម្បជញ្ញៈ។ ពូកគេមិនងាយជឿនូវពាក្យបំផុសបំផុល អុជអាលអត់ប្រយោជន៍នោះទេ។ មុននឹងជឿទៅលើពាក្យអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូ វិនិច្ឆ័យឲ្យបានគ្រប់ជ្រុងជ្រោយទើបអាចសម្រេចចិត្តបាន។ ៣. ភ្លើង ភ្លើងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានភាពប្រាកដប្រជាជាមួយនឹងខ្លួនឯង។ ពួកគេទទួលបានផ្លែផ្កាតាមរយៈសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំនិងជាអ្នកបំភ្លឺផ្លូវដល់អ្នកដ៏ទៃ។ ៤. ខ្យល់ ខ្យល់មានទំនាក់ទំនងជាមួយនឹងមនុស្សដែលពូកែប្រាស្រ័យទាក់ទង។ ពូកគេជាមនុស្សដែលតែងរាប់អានអ្នកដ៍ទៃនិងយកអាសារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពូកគេតែងគិតដិតដល់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕

30
Inspiration

ស្នេហាជាអ្វីទៅ? ជ្រើសរើសយកក្បាច់រាំរបស់គូស្នេហ៍មួយដែលអ្នកពេញចិត្តដើម្បីដឹងពីប្រភេទស្នេហាដែលអ្នកត្រូវការ

គូស្នេហ៍ទី១ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី១ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលរ៉ូមែនទិកនិងពោរពេញទៅដោយភាពផ្អែមល្ហែម។ អ្នកត្រូវការដៃគូឲ្យលើកទឺកចិត្តអ្នកជាប្រចាំ ជូនកាដូនិងបង្កើតភាពស្អិតរមួតមិនឲ្យសាបសូន្យឡើយ។ គូស្នេហ៍ទី២ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី២ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលមួយដែលជាក់លាក់ មិនលំៗនោះទេ។ អ្នកឲ្យតម្លៃលើអារម្មណ៍និងបេះដូងរបស់អ្នកណាស់ ដូចនេះអ្នកមិនត្រូវការស្នេហាណាដែលមិនប្រាកដប្រជានោះទេ។ គូស្នេហ៍ទី៣ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៣ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលពោរពេញទៅដោយការលើកទឹកចិត្តនិងការគាំទ្រ។ នៅពេលជួបទុក្ខ អ្នកត្រូវការដៃគូអ្នកមកលួងលោមនិងថ្នាក់ថ្នមដើម្បីជាកម្លាំងចិត្តឲ្យបន្តដំណើរទៅមុខទៀត។ គូស្នេហ៍ទី៤ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៤ អ្នកត្រូវការស្នេហាបែបចាស់ទុំនិងមានភាពពិតប្រាកដប្រជា។ អ្នកត្រូវការភាពកក់ក្តៅ ការយកចិត្តទុកដាក់និងការគោរពគ្នាទៅវិញទៅមក។ ការឲ្យតម្លៃដៃគូពិតជាមានភាពសំខាន់ណាស់សម្រាប់ទំនាក់ទំនងស្នេហាមួយនេះ។ គូស្នេហ៍ទី៥ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៥ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលទាមទារឲ្យអ្នកនាំមុខ។ អ្នកគឺជាមនុស្សដែលស្វាហាប់ ឆ្លាតវៃនិងអាចទុកចិត្តបានដូចនេះនៅក្នុងទំនាកទំនងស្នេហា អ្នកតែងចង់ដឹកនាំឬបង្ហាញផ្លូវដល់ដៃគូរបស់អ្នក។ គូស្នេហ៍ទី៦ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៦ នៅមិនត្រូវការស្នេហានៅឡើយទេ។ អ្នកសប្បាយចិត្តនឹងជីវិតឯករាជ្យដែលអ្នកមាននិងមិនចំណាយពេលគិតទៅដល់រឿងស្នេហាដែលនាំមន្ទិលដល់អ្នកនោះឡើយ៕…

27
Inspiration

ត្រូវការអ្នកបំភ្លឺផ្លូវមែនទេ? ជ្រើសរើសយករូបភាពភ្នែកមួយក្នុងចំណោមភ្នែកទាំងបីដើម្បីទទួលបានសារជាពិសេសសម្រាប់អ្នក

ភ្នែកទី១ នេះគឺជាពេលវេលាដ៏សាកសមបំផុតក្នុងការទទួលយកការពិតនិងបោះជំហានដើរទៅមុនបន្តទៀត។ អ្នកនឹងអាចបើកទំព័រថ្មីស្រឡាងមួយក្នុងជីវិតរបស់អ្នកនៅពេលដែលអ្នកមានការតាំងចិត្តនិងផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់បានជាទីបំផុត។ ម្យ៉ាងទៀត ជៀសវាងការគូសមុនគូរ! អ្នកត្រូវគន់គូឲ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្ត។ ភ្នែកទី២ ដល់ពេលដែលអ្នកត្រូវលះបង់ចោលរាល់កំហុសដែលអ្នកធ្លាប់សាងពីមុនហើយ។ អតីតកាលបានកន្លងផុតទៅហើយ គួរណាបណ្តោយឲ្យវាទៅចុះ រួចចាប់ផ្តើមទទួលយកអ្វីថ្មីនិងចាត់ទុករាល់កំហុសទាំងនោះជាមេរៀន។ ភ្នែកទី៣ អ្នកកំពុងដើរផ្លូវត្រឹមត្រួវហើយ! ទោះបីជាសមិទ្ធិផលមួយនោះមិនទាន់លេចចេញជាផ្លែផ្កា ប៉ុន្តែយូរនិងឆាប់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។ អ្នកមិនគួរបារម្មណ៍ពីអតីតកាលនិងអនាគតកាលច្រើនពេកទេ ព្រោះវានាំតែភាពសៅហ្មងប៉ុណ្ណោះ។ ចូរអ្នកធ្វើចិត្តឲ្យស្រស់ស្រាយនិងរង់ចាំទទួលដំណឹងល្អឆាប់ៗនេះ៕ ប្រភព៖ បរទេស

Fddf
សេដ្ឋកិច្ច

កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ

តាម​ក្បួន​ហុងស៊ុយ របស់​ទាំង ៣ ខាង​ក្រោម​នេះ មិន​គួរ​ដាក់​តាម​កាបូប​លុយ​នោះ​ទេ ព្រោះ​វា​ពុំ​បាន​នាំ​សំណាង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​ឲ្យ​អាប់​លាភ ស្រុត​យីអ៊ុន​របស់​អ្នក​ទៅ​វិញ៖ ៣) វិក្កយបត្រ កុំ​ទម្លាប់​រក្សា​ទុក​វិក្កយបត្រ​ផ្សេងៗ​នៅ​ក្នុង​កាបូប​លុយ ព្រោះ​វា​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់ ពី​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ។​ តាម​ក្បួន​វា​នឹង​បង្កើន​បំណុល​ បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន យក​ល្អ​គួរ​រក្សា​ទុក​ក្នុង​សៀវភៅ​ដាច់​ដោយ​ឡែក​ណា​មួយ ពោល​គឺ​កាបូប​លុយ សម្រាប់​តែ​ដាក់​លុយ​ប៉ុណ្ណោះ មិន​ដាក់​បំណុល​ឡើយ។ ២) កាក់​បុរាណ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ជឿ​ថា ការ​ដែល​ដាក់​កាក់​បុរាណ ដែល​មាន​ចង​ខ្សែ​ច្រើន​កាក់​នៅ​ក្នុង​កាបូប​លុយ គឺ​អាច​នាំ​សំណាង ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​បន្ថែម។ តែ​យ៉ាង​ណា​តាម​ក្បួន គឺ​កាក់​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប្រមូល​ផ្តុំ​ទៅ​ជា​ថាមពល​អាក្រក់​ទៅ​វិញ ហើយ​នាំ​ឲ្យ​ម្ចាស់​កាបូប​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​អាជីព​ការងារ​ឡើយ។ ១)…

Rtrtdf
ប្លែកៗ

ជ្រើសរើសថូមួយ ដើម្បីដឹងថា តើ ៧ ថ្ងៃ​បន្ទាប់ អ្នកនឹងជួបរឿងអ្វី?

តាមរយៈថូទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវថូមួយ ហើយទៅផ្ទៀងផ្ទាត់ចម្លើយមើលទាំងអស់គ្នា តើនៅកំឡុងពេល ៧ ថ្ងៃបន្ទាប់ អ្នកអាចនឹងជួបរឿងអ្វីខ្លះ? ថូទី ១ រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅចន្លោះពេលមួយសប្តាហ៍បន្ទាប់ ដ្បិតបើអ្នកជួបបញ្ហាអ្វីពីមុនក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក។ ថូទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ថូទី ៣ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា…