សង្គមទំនាក់ទំនងក្នុងរឿងស្នេហារបស់យុវវ័យតែងតែមានរសនិយមច្រើនបែបច្រើនសណ្ឋានទៅតាមចរិតលក្ខណ:របស់បុគ្គលនីមួយៗ ពេលខ្លះផ្អែម ជូរចត់ ហើយពេលខ្លះក៏ល្វីង។ រឿងហេតុទាំងអស់នេះវាអាស្រ័យលើដៃគូចំណាយពេលវេលាស្វែងយល់ពីគ្នាទៅវិញទៅមករយ:ពេលយូរ ឬឆាប់។ ប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកប្រើរយៈពេលវែងជាច្រើនខែឆ្នាំអ្នកអាចកត់សម្គាល់សញ្ញាដែលបង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកនឹងគង់វង្ស រឹងមាំ យូរអង្វែង។ ខាងក្រោមនេះគឺជាសញ្ញាទាំង ៥ ដែលអាចបង្ហាញថាស្នេហាររបស់អ្នកគ្មានថ្ងៃបែកគ្នាបានទេ: ១. អ្នក និងដៃគូរបស់អ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលនៅក្បែរគ្នា នៅក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងស្នេហា ដៃគូម្នាក់ៗជាធម្មតាតែងតែបង្ហាញពីចំនុចវិជ្ជមានល្អៗរបស់ខ្លួនបង្ហាញចំពោះដៃគូ ហើយព្យាយាមលាក់នូវចំនុចអវិជ្ជមាននៅចំពោះមុខគូស្នេហ៍។ ទោះយ៉ាងណាចំពោះរឿងស្នេហាអ្នកមិនគួរផ្លាស់ប្តូរខ្លួនឯងដើម្បីក្លាយជាមនុស្សម្នាក់ផ្សេងទៀតដើម្បីផ្គាប់ចិត្ដដៃគូរបស់អ្នកនោះទេ។ ប៉ុន្តែពេលខ្លះបើអ្នកទាំងពីរមានអារម្មណ៍សុខស្រួលដោយមិនចាំបាច់ខំប្រឹងផ្លាស់ប្តូរខ្លួនឯងនៅពេលនៅក្បែរគ្នាគឺជារឿងមួយដ៏ល្អ។ ២. នៅពេលធ្វើខុស ទទួលស្គាល់កំហុស និងសុំទោសដៃគូ សុំការអភ័យពីដៃគូទៅវិញទៅមកនៅពេលដែលអ្នកទាំងពីរបានធ្វើខុសគឺជាភាពចាស់ទុំមួយនៅក្នុងទំនាក់ទំនងស្នេហា។ អ្នកទាំងពីរបានដឹងពីកំហុសដែលខ្លួនឯងបានប្រព្រឹត្តលើដៃគូ ឯម្ខាងទៀតក៏ព្រមអភ័យទោសឱ្យដៃគូនៅពេលដៃគូរបស់ខ្លួនបានដឹងពីកំហុស ហើយនិងឲ្យតម្លៃគ្នាទៅលើទំនាក់ទំនងស្នេហាដោយមិនចាំចាប់កំហុសគ្នាទៅវិញទៅមកឡើយ។ ៣. ចែករំលែកបទពិសោធន៍នៃគោលដៅជីវិតរួមគ្នា ការចែករំលែកបទពិសោធន៍ជីវិតជាមួយដៃគូរបស់លោកអ្នកនឹងធ្វើឱ្យជីវិតគូរបស់អ្នកកាន់តែឆាប់ទៅដល់គោលដៅ ព្រមទាំងចុះសម្រុងជាមួយគ្នានៅលើវិថីជីវិតនាពេលបច្ចុប្បន្ន…