
មនុស្ស៣ប្រភេទ ដែលអ្នកគួរតែត្រូវនៅឱ្យឆ្ងាយពីពួកគេ បើមិនចង់ឱ្យខ្លួនឯងជួបរឿងអាក្រក់ នាំឱ្យស៊យ
ជាការពិតណាស់ មិនថាតែការរាប់អាននោះទេ មនុស្សខ្លះ សូម្បីតែស្គាល់ ក៏យើងមិនគួរទៅស្គាល់រាក់ទាក់ជាមួយពួកគេនោះដែរ ព្រោះថាមនុស្សខ្លះ អាក្រក់តែខ្លួនឯងមិនគ្រប់គ្រាន់ តែបែរជានាំឱ្យមនុស្សដែលនៅក្បែរខ្លួន ជួបរឿងអាក្រក់ មានបញ្ហាស៊យទៅតាមពួកគេផងដែរ។ ដូច្នេះ មនុស្ស៣ប្រភេទខាងក្រោមនេះ ចៀសបាន គួរតែចៀសឱ្យឆ្ងាយ ដាច់ខាតកុំទៅក្បែរពួកគេឱ្យសោះ បើមិនចង់ឱ្យខ្លួនឯងនេះ ស៊យទៅតាម។ ១. មនុស្សលោភលន់ និងឆ្លៀតឱកាស ពិតណាស់ មនុស្សខ្លះមានមហិច្ឆតាធំខ្លាំងពេក រហូតបង្កើតទៅជាភាពលោភលន់ ហើយតែងតែឆ្លៀតឱកាស កេងយកផលចំណេញពីមនុស្សដែលនៅក្បែរខ្លួន ជួនកាលមនុស្សប្រភេទនេះ មិនលើកលែងសូម្បីតែបងប្អូន សាច់ញាតិខ្លួនឯង។ ជាក់ស្ដែង មនុស្សមួយប្រភេទទៀតគឺ មិនធ្វើអ្វីសោះ តែតែងតែឆ្លៀតឱកាស…











