
តេស្តក្រសែភ្នែក! ដើម្បីរកមើលភាពទាក់ទាញបំផុតរបស់អ្នក
ពេលមើលដំបូង តើអ្នកចាប់ះអារម្មណ៍ឃើញរូបអ្វីមុនគេ? រូបដែលអ្នកបានឃើញ វានឹងបង្ហាញថា អ្នកជាមនុស្សបែបណា មានភាពទាក់ទាញដោយសារតែអ្វី នៅក្នុងភ្នែកអ្នកដទៃ? ១. បបូរមាត់ ៖ អ្នកជាមនុស្សស្លូតបូត រួសរាយរាក់ទាក់ ស្មោះត្រង់ និងចេះសម្របខ្លួន បើក្នុងរូបភាពអ្នកឃើញរូបភាពបបូរមាត់ វាបង្ហាញថា ក្នុងជីវិតអ្នកជាមនុស្សដែលប៉ិនប្រសប់ ចេះសង្កេត និងចេះសម្របខ្លួនខ្លាំងក្នុងជីវិត។ អ្នកក៏ជាមនុស្សដែលរួសរាយរាក់ទាក់ និងមានជំនាញទំនាក់ទំនងល្អ ដូច្នេះមិនថាអ្នកទៅទីណា និងជួបអ្នកណាក៏ដោយ អ្នកអាចស្គាល់បានរហ័ស ភ្ជាប់ទំនាក់ទំនង និងជជែកគ្នាយ៉ាងសប្បាយរីករាយដោយមិនខ្មាសអៀន ឬភ័យខ្លាចនោះឡើយ។ ២. ស្លឹកឈើ ៖ អ្នកស្ងប់ស្ងាត់ និងអាចទុកចិត្តបាន…











