
បំណាច់នឹងត្រូវមេម៉ាយហើយ ត្រូវតែមេម៉ាយឱ្យស្អាត ថ្លៃថ្នូរខ្ពង់ខ្ពស់ កុំឱ្យគេមើលងាយ
ធម្មតាជាស្រីមេម៉ាយ ត្រូវគេមើលងាយសើចចំអកណាស់ អ្នកខ្លះគិតថា មេម៉ាយអត់ប្ដី គ្មានអ្វីជាទីពឹង គ្មានមុខមាត់ក្នុងសង្គម ធ្វើអ្វីក៏គេមិនឱ្យតម្លៃដែរ។ ប៉ុន្តែកុំភ្លេចថា មេម៉ាយសម័យនេះ មិនមែនឱ្យអ្នកណាមកមើលងាយបានតាមចិត្តទេ ជាពិសេស អតីតប្ដី និងក្រុមគ្រួសាររបស់អតីតប្ដី មិនមែនគ្មានអ្នកជាប្ដី ជាជំហគ្រួសារ មេម៉ាយម្នាក់នេះ អត់ស្លាប់នោះឡើយ។ សូមដឹងផងថា មនុស្សស្រីសម័យឥឡូវ នាងមិនសូវខ្វល់រឿងប្ដីសីស្រាប់ហើយ អ្វីដែលនាងត្រូវគិតជាចម្បងនោះគឺ ប្រឹងធ្វើការ រកសលុយ សំខាន់ខ្លួននាងត្រូវមានជំហច្បាស់លាស់ ជារបស់ខ្លួនឯងសិន មនុស្សស្រីសម័យនេះ នាងមិនមែនរស់នៅ ចាំតែស៊ីចាយលុយប្ដីរកមកឱ្យនោះទេ នាងមានគំនិត នាងមានកម្លាំង នាងអាចរកបានដោយខ្លួនឯង នាងមិនពឹងអ្នកណាម្នាក់ឡើយ…











