ស្ថិតនៅក្នុងស្ថានភាពពេលនេះ តើអ្នកគួរធ្វើអ្វីខ្លះ?

១
ការផ្សាយពាណិជ្ជកម្ម

សូមជ្រើសរើសរូបមួយខាងក្រោមនេះ ដើម្បីដឹងថា ក្នុងពេលនេះ អ្នកគួរតែធ្វើអ្វីខ្លះ?

Screen Shot 2020 08 27 At 1.17.53 PM

ការផ្សាយពាណិជ្ជកម្ម

1. អ្វីដែលសំខាន់ចំពោះអ្នកនៅពេលនេះ គឺការតស៊ូ រឹងមាំ និងមិនត្រូវចុះចាញ់អ្វីទាំងអស់ ជាពិសេសត្រូវក្លាហាន កុំភ័យខ្លាចក្នុងការផ្លាស់ប្ដូរ ដែលនាំឱ្យប៉ះពាល់ដល់គោលបំណងដែលអ្នកកំពុងស្វែងរក។ អ្នកត្រូវផ្តោតអារម្មណ៍ឱ្យបានពេញលេញ លើគោលដៅ និងបំណងប្រាថ្នារបស់អ្នក ដើម្បីឱ្យវាជោគជ័យឡើង។

អ្នកត្រូវយកចិត្តទុកដាក់ លើព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅជុំវិញអ្នក ប៉ុន្តែកុំដាក់ខ្លួនអ្នកច្រើនពេកនៅក្នុងព្រឹត្តិការណ៍ទាំងនោះ ដើម្បីកុំឱ្យអ្នកណាមកបង្វែរអារម្មណ៍របស់អ្នកបាន។ ព្រឹត្តិការណ៍ទាំងនេះ ប្រសិនបើមានប្រយោជន៍ដល់គោលដៅរបស់អ្នក អ្នកអាចទាញយកអត្ថប្រយោជន៍ពីពួកគេ ប៉ុន្តែប្រសិនបើវាធ្វើអ្នកត្រូវព្រងើយកន្តើយដោយបង្ខំ និងដាច់ខាតចំពោះការល្បួងទាំងនោះ ដើម្បីឈានដល់ចុងបញ្ចប់នៃដំណើរការ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 27 At 1.18.00 PM

2.ការបង្កើតឱកាស គឺជាអ្វីដែលអ្នកគួរធ្វើ ព្រោះពេលនេះ អ្នកមានអារម្មណ៍ថាគ្មានថាមពល ឬការលើកទឹកចិត្តចំពោះអ្វីទាំងអស់ សូម្បីតែក្នុងរឿងតូចក៏ដោយ។ ទោះបីជាអ្នកចង់ចៀសវាងមនុស្សគ្រប់គ្នា សូម្បីតែមិត្តភក្តិ និងសាច់ញាតិរបស់អ្នកក៏ដោយ ក៏វាហាក់ដូចជាមិនអំណោយផលទេ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនដែលនៅជុំវិញអ្នក បាននិយាយថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អ្នក ដែលគួរតែនៅឆ្ងាយពីគេឯង ធ្វើសមាធិ និងអធិស្ឋាន ដើម្បីឱ្យចិត្តអ្នកបានស្ងប់។ អ្នកត្រូវចំណាយពេលមើលថែខ្លួនឯង និងស្រលាញ់ខ្លួនឯងឱ្យកាន់តែខ្លាំង។ សូមឱ្យចិត្តអ្នកសម្រាកខ្លះ កុំរំខានដោយភាពវឹកវរនៃជីវិតអី។ អ្នកត្រូវការពេលវេលាដើម្បីបញ្ចូល និងសាកម្តងទៀត ដូច្នេះដំណើរកម្សាន្តវិស្សមកាលនឹងមិនមែនជាគំនិតអាក្រក់នោះទ។

Screen Shot 2020 08 27 At 1.18.07 PM

ការផ្សាយពាណិជ្ជកម្ម

 

3. អ្នកត្រូវប្រាកដថា អ្នករក្សាភាពស្ងប់ស្ងាត់ដោយការដកដង្ហើមវែងៗ។ អ្នកសំខាន់ជាមនុស្សដែលមានអារម្មណ៍ស្រឡាញ់ និងជួយអ្នកដែលនៅជុំវិញអ្នក – ជាមនុស្សម្នាក់ដែលបានធ្វើរឿងល្អ ៗ ជាច្រើនក្នុងជីវិត ដោយមិនរំពឹងថានឹងមានត្រឡប់មកវិញឡើយ។ លើកក្រោយអ្នកអាចនឹងជួបប្រទះព្រឹត្តិការណ៍ដ៏លំបាកមួយ ប៉ុន្តែអរគុណចំពោះអំពើល្អដែលអ្នកបានធ្វើ ហើយនឹងធ្វើឱ្យគ្រប់យ៉ាងបានល្អមកវិញ អ្នកគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំ ក្នុងការពុះពារមិនរាថយ។ អ្នកមិនខ្លាចរអាជាមួយនឹងការប្រឈមមុខនឹងឧបសគ្គ កាលលំបាកណាមួយនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

លើកក្រោយក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នក ដើម្បីព្យាយាមស្វែងរកនរណាម្នាក់ ដែលអ្នកអាចទុកចិត្តបាន តែដំបូងអ្នកត្រូវជឿជាក់លើខ្លួនឯងសិន។ នៅពេលដែលអ្នកទុកចិត្ត និងស្រឡាញ់ខ្លួនឯងហើយនោះ រឿងល្អ ៗ ក៏នឹងចូលមកក្នុងជីវិតអ្នក ជាបន្តបន្ទាប់៕

ប្រភព​ ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម