
ទទួលស្គាល់ទៅថា យើងល្អប៉ុនណាក៏ដោយ ក៏មិនប្រាកដថា អាចបានជួបមនុស្សល្អជាគូដែរ
ធ្លាប់ឆ្ងល់មែនទេ ថាហេតុអ្វីយើងល្អប៉ុណ្ណឹងដែរ តែម៉េចបានគេមិនស្រឡាញ់យើង គេល្អ យើងក៏ល្អ មនុស្សល្អ គួរតែសក្តិសមនឹងគ្នា មនុស្សល្អ គួរតែជាដៃគូល្អនឹងគ្នា ប៉ុន្តែ មនុស្សល្អដូចគេ គឺមិនបានស្រឡាញ់មនុស្សល្អដូចយើងឡើយ ដូច្នេះហើយ ភាពល្អ គឺបានត្រឹមតែជាមិត្តល្អតែប៉ុណ្ណោះ។ ពេលខ្លះ យើងល្អ គេល្អ ហើយយើងក៏មានទំនាក់ទំនងល្អនឹងគ្នា ពេលមានទុក្ខ អាចជួយរំលែកទុក្ខគ្នា ពេលមានសុខ អាចមានវត្តមានគ្នាទៅវិញទៅមក ប៉ុន្តែជាក់ស្ដែងទៅ យើងហើយនឹងគេ មិនសក្តិសមជាដៃគូជីវិតឡើយ យើង និងគេ ប្រសិនបើក្លាយជាគូស្នេហ៍ ប្រហែលជាអាចនឹងត្រូវបែកគ្នា ព្រោះថា និស្ស័យយើង…











