មនុស្សស្រី!​ អ្នកនឹងគ្មានថ្ងៃមានក្ដីសុខឡើយ បើអ្នកនៅតែស្រឡាញ់ ហើយបង្ខំចិត្តរស់នៅជាមួយមនុស្សដែលមិនបានឃើញពីតម្លៃអ្នក!

៣
ការផ្សាយពាណិជ្ជកម្ម

ស្ត្រីនៅលើពិភពលោកនេះតែងតែមានជំងឺទូទៅមួយគឺ នៅតែរង់ចាំ នឹងសង្ឃឹមថា មនុស្សប្រុសម្នាក់នោះនឹងកែប្រែ ឬត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ។ ប៉ុន្តែមនុស្សស្រីទាំងដែលដឹងហើយថា ធម្មជាតិជារឿងពិបាកបំផុតក្នុងការផ្លាស់ប្តូរ ជាពិសេសប្រភេទបុរសដែលចូលចិត្តចេញទៅក្រៅ និងលេងសើចស៊ីផឹក មិត្តភក្តិ ស្រីញី។

ស្ត្រីតែងតែបន្ទោសថា ហេតុអ្វីបានជាពួកគេស្រឡាញ់ដោយស្មោះ ប៉ុន្តែទទួលបានភាពជូរចត់មកវិញបែបហ្នឹង? មូលហេតុធំបំផុតគឺ អ្នកធ្វើឱ្យខ្លួនអ្នកវេទនា។ ហេតុអ្វី? ហេតុព្រោះតែអ្នកជាមនុស្សរឹងរូស ខាំមាត់សង្កត់ចិត្ត ដឹងទាំងដឹងថាគេមិនស្រឡាញ់ខ្លួន ដឹងថាគេមិនស្មោះចំពោះខ្លួន គេមិនដែលឱ្យតម្លៃខ្លួនទេ តែនៅតែមានះរំពឹង និងសង្ឃឹមថា គេនឹងកែប្រែ ហើយវិលត្រឡប់មកស្រឡាញ់ ឃើញពីតម្លៃរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

បុរសប្រហែលជាសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្ត្រីនៅពេលពួកគេស្រលាញ់ ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមអស់ចិត្ត ឬមានអ្នកថ្មី កុំថាឡើយធ្វើអ្វីៗដើម្បីអ្នក សូម្បីតែអ្នកព្យាយាមធ្វើអ្វីៗដើម្បីគេ ក៏គេទើសទាល់ធុញទ្រាន់នឹងអ្នកដែរ។ នៅលើពិភពលោកនេះ អ្វីដែលយើងកាន់តែយកចិត្តទុកដាក់ កាន់តែខ្វាយខ្វល់ កាន់តែរំពឹង វានឹងកាន់តែធ្វើឱ្យយើងខកចិត្ត ខកបំណង ខូចចិត្តកាន់តែខ្លាំង។

Ngua 0852

ការផ្សាយពាណិជ្ជកម្ម

ការទាមទារចង់បានអ្វីមួយពីនរណាម្នាក់ វាពិតជាពិបាកខ្លាំងណាស់ ព្រោះយើងមិនអាចទៅគ្រប់គ្រងលើចិត្តនរណាម្នាក់បានឡើយ។ មនុស្សស្រីនៅតែស៊ូទ្រាំ ព្រោះតែស្រឡាញ់ ហើមិនហ៊ានសម្រេចចិត្តចាកចេញ ព្រោះតែមិនចង់បាត់បង់។ ដោយសារតែគាត់មិនដែលស្រឡាញ់អ្នក ដូច្នេះគ្មានហេតុផលណាដែលគាត់ខ្លាចអ្នកឈឺចាប់ ឬខូចចិត្តឡើយ។

មនុស្សប្រុសល្អៗគឺពិតជាមាន តែភាគច្រើនគឺ ល្អបានតែដំបូងប៉ុណ្ណោះ។ ក៏មានមនុស្សប្រុសខ្លះ ល្អនឹងយើងតែនៅចំពោះមុខទេ តែពេលក្រោយខ្នង គឺក្បត់ផិត ចិត្តសាវា តែសម្ដីផ្អែមមុត គួរឱ្យខ្លាច។

ការផ្សាយពាណិជ្ជកម្ម

7717e2a4ac92a094ef85174a4f2cf676

ដល់ពេលដែលត្រូវលះបង់ក្តីសង្ឃឹម ឈប់លះបង់ដើម្បីមនុស្សមិនសក្តិសមនឹងអ្នកទៀហើយ។ ព្រោះមនុស្សខ្លះ មិនសក្តិសមនឹងទទួលបានការស្រឡាញ់ និងការលះបង់ពីអ្នកឡើយ។ ផ្ទុយទៅវិញស្ត្រីឆ្លាតកំពុងព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការចាកចេញឱ្យផុតពីជីវិតរបស់មនុស្សដែលមិនបានស្រឡាញ់នាង។

ការផ្សាយពាណិជ្ជកម្ម

សុខចិត្តចាកចេញ ទ្រាំឈឺចាប់ត្រឹមតែមួយគ្រា ប្រសើរជាងទ្រាំរងកម្ម ទឹកភ្នែកទុក្ខវេទនាមួយជីវិត។ ជីវិតរបស់អ្នក គឺដូចជាចំណតរថភ្លើងអ៊ីចឹងដែរ គេចេញចូលល ចុះចត តែក៏គេនឹងឡើងរថភ្លើងថ្មីចាកចេញទៅដូចគ្នា។ ជីវិតដ៏វែងឆ្ងាយមានតែផ្តល់សេចក្តីស្រឡាញ់ដល់បុរសដែលសមនឹងទទួលវា កុំលះបង់សម្រាប់មនុស្សដែលមិនស្រឡាញ់អ្នកស្មោះ កុំស្មោះមនុស្សដែលមិនដែលលះបង់អ្វីសោះដើម្បីអ្នក៕

Da54ef03bd31e5d867c5698f14782efd

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម