
មនុស្សប្រុសប្រុងក្បត់ នឹងបញ្ចេញនូវចរិត ២ យ៉ាងនេះ
ជាការពិតណាស់ ភាគច្រើននៃមនុស្សប្រុស ទោះមានប្រពន្ធស្អាត ល្អខ្លាំងប៉ុនណា ក៏នៅតែសាវា មិនចេះឆ្អែតឆ្អន់ គង់តែក្បត់ប្រពន្ធទៅមានស្រីខាងក្រៅដោយងាយ។ យ៉ាងណាមិញ បើចង់ដឹងថា ប្ដីក្បត់ ឬអត់ មនុស្សស្រីអាចសម្គាល់បានតាមរយៈទម្លាប់ ២ យ៉ាងដូចខាងក្រោមនេះ អ្នកនឹងដឹងកាន់តែច្បាស់។ ១. មានទំនាក់ទំនងច្រើនជាមួយមនុស្សភេទផ្ទុយ បុរសដែលងាយនឹងផិតក្បត់ តែងតែចូលចិត្តក្លែងបន្លំខ្លួនគាត់មានរូបរាងស្អាត បន្ទាប់មកគាត់តែងតែទៅកន្លែងដែលមានមនុស្សច្រើនដើម្បីជួប និងសេពគប់នារីស្អាតៗ។ ទូរសព្ទដៃរបស់ពួកគេ ច្រើនតែរក្សាទុកព័ត៌មានទំនាក់ទំនងជាច្រើន ជាមួយមនុស្សភេទផ្ទុយ អាចមានរូបភាពស្ត្រីជាច្រើន ព្រោះពួកគេមានទំនាក់ទំនងមិនច្បាស់លាស់។ មនុស្សប្រភេទនេះពិតជាគ្មានទំនួលខុសត្រូវ។ គេនិយាយជាមួយមនុស្សស្រីគ្រប់ពេល គិតតែពីខ្លួនឯង មិនបរិសុទ្ធចិត្តឡើយ។ អ្នកជំនាញផ្នែកចិត្តសាស្រ្តនិយាយថា បុរសទាំងនេះមានការជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងនិម្មិតច្រើនជាងការពិត…











