ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
សង្គម

ដើម្បីមនុស្សតែម្នាក់ សុខចិត្តផ្ដាច់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន តើជារឿងល្អដែរទេ?

ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែរចូលចិត្តការសប្បាយ ដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិ មិនចេះនៅផ្ទះ ក៏មិនចូលចិត្តនៅស្ងប់ស្ងាត់ដែរ ចំណែកឯទំនាក់ទំនងវិញ មិនបាច់និយាយទេ លេបខាយ ទាក់ទងអស់ពីមួយចូលមួយ ដល់ថ្នាក់មិត្តភក្តិ អ្នកជុំវិញខ្លួនថាខ្ញុំជាមនុស្សសាវា ព្រានថែមទៀតផង។ ធ្លាប់ស្គាល់មនុស្សជាច្រើនហើយ ហើយក៏ទាក់ទងច្រើនគ្នាមកដែរ ប៉ុន្តែមានពេលមួយ ឱ្យខ្ញុំបានជួប និងស្គាល់មនុស្សម្នាក់ ក៏មិនដឹងថា​ យើងស្ថិតក្នុងទំនាក់ទំនងជាអ្វីទេ តែក្នុងចិត្តគេ ទុកខ្ញុំត្រឹមជាមិត្តល្អតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំវិញ បែរជាគិតគេលើសពីអ្វីដែលធ្លាប់គិត ខ្ញុំចាប់ផ្ដើមប្រែប្រួលអត្តចរិតត្រឹមមួយរំពេច សូម្បីតែខ្ញុំខ្លួនឯង ក៏មិននឹកស្មានដែរថា ខ្ញុំនឹងផ្លាស់ប្ដូរបែបហ្នឹង។ ពីមនុស្សម្នាក់ដែរ តែងតែចូលផ្ទះយប់ៗ ប្រែមកជាមនុស្សដែលចូលផ្ទះម៉ោង៧ (…

New Copy
ទស្សនៈ

អ្នករកស៊ីថ្លៃថ្នូរ ត្រូវប្រកាន់ខ្ជាប់នូវចរិត ទម្លាប់២ចំណុចនេះ

ចង់ក្លាយជាអ្នករកស៊ីជោគជ័យម្នាក់ មិនថាត្រឹមការលក់ដូរនៅផ្សារ ឬស្ថិតក្នុងមុខជំនួញធំៗនោះទេ ក្នុងនាមជាសហគ្រិន ឬអ្នកជំនួញ អ្នករកស៊ី គឺត្រូវតែប្រកាន់ខ្ជាប់នូវចំណុចទាំង២នេះ ដើម្បីរក្សាការរកស៊ី និងមុខជំនួញយើង ហើយនេះក៏ជាភាពថ្លៃថ្នូររបស់អ្នករកស៊ីទាំងអស់ផងដែរ។ ១. មិននិយាយបង្អាប់ បង្ខូចទំនិញគេ ព្រោះតែចងអួតទំនិញខ្លួនឯង ការរកស៊ី ត្រុវតែចេះប្រកួតប្រជែងគ្នាជារឿងធម្មតាទេ ប៉ុន្តែ មិនថាប្រជែងគ្នាយ៉ាងណាទេ ក៏មិនត្រូវប្រជែងដោយទង្វើមិនល្អនោះដែរ។ ផលិតផលយើង ទំនិញយើង យើងរកស៊ី ចង់អួត ប្រូម៉ូតបែបណាក៏បានដែរ តែដាច់ខាត ហាមទៅជាន់ពន្លិច ឬបង្អាប់ បង្ខូចអីវ៉ាន់ ឬទំនិញរបស់ដៃគូ បើទោះជារបស់គេនោះ មិនល្អដល់យើងក៏ដោយ ព្រោះនោះជារឿងគេ…

Knongsrok_cover (1200 X 630 Px)
Cover Copy
សង្គម

មនុស្សស្រីមានអាកប្បកិរិយាទាំង ៥ នេះ ជីវិតពោរពេញដោយលាភសំណាង សម្បូរបែប

មនុស្សស្រីដែលមានចរិតទាំង ៥ ប្រភេទនេះជីវិតនឹងរឹតតែមានសំណាង ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានក្ដីសុខសុភមង្គលពេញមួយជីវិត។ ១. មាន​ចិត្ត​មេត្តា តែ​កុំ​ល្ងង់​ នៅក្នុងពិភពនៃបុរសអ្នកមាន ជីវិតពោរពេញដោយការប្រកួតប្រជែងដ៏ខ្លាំងក្លា។ ពួកគេត្រូវតែប្រើប្រាជ្ញា និងយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅរបស់ពួកគេ ជីវិតតែងតែមានការលំបាក ទោះបីជាពួកគេមិនខ្វះលុយក៏ដោយ។ ភាពឆោតល្ងង់ក្នុងអាជីវកម្ម គឺស្មើនឹងការធ្វើអត្តឃាត។ ដូច្នេះហើយ បុរសអ្នកមានតែងតែចង់មានដៃគូដែលឆ្លាតវៃ ស្មោះត្រង់ និងមានសមត្ថភាព។ សម្រាប់ពួកគេ ដៃគូជីវិតគឺស្ទើរតែពាក់កណ្តាលនៃគម្រោងអាជីវកម្ម ដូច្នេះពួកគេចង់បាននារីដែលមានចិត្តមេត្តា មានសមត្ថភាពស្រលាញ់ យល់អារម្មណ៍ និងយល់ពីបំណងប្រាថ្នា និងការឈឺចាប់របស់ពួកគេ ប៉ុន្តែមិនឆោតល្ងង់ពេកនោះឡើយ។ ២. មានសន្ដានចិត្តល្អ នារី​ដែល​មាន​ចិត្ត​ស្លូតបូត មាន​ចិត្ត​ស្មោះ​ត្រង់…

Cover Copy
សុខភាព

គន្លឹះទាំង ៧ ក្នុងការទទួលទានទឹក ដើម្បីជួយបន្សាបជាតុពុលក្នុងរាងកាយ

វាហាក់ដូចជាគ្រាន់តែជារឿងសាមញ្ញមួយតែប៉ុណ្ណោះ ប៉ុន្តែមានមនុស្សមិនតិចទេដែលដឹងពីរបៀបទទួលទានទឹកឱ្យបានត្រឹមត្រូវ ដើម្បីជួយបន្សាបជាតិពុល និងថែរក្សាសុខភាពយ៉ាងមានប្រសិទ្ធភាព។ ៧០% នៃសារពាង្គកាយមនុស្សយើងគឺជាទឹក ហើយវីតាមីន និងសារធាតុរ៉ែនៅក្នុងអាហារត្រូវតែរលាយក្នុងទឹក មុនពេលដែលពួកវាអាចដឹកជញ្ជូនក្នុងឈាមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ក្រៅ​ពី​នេះ ទឹក​ក៏​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ យក​កាកសំណល់ និង​ដើរតួ​ជា​ទឹករំអិល​ក្នុង​សន្លាក់។ ដូច្នេះ​តើ​ត្រូវ​បន្ថែមទទួលទាន​ទឹក​ដោយ​របៀប​ណា​ ទើប​បាន​ផល​ល្អ​បំផុត​សម្រាប់​សុខភាព? ១. កំណត់ការទទួលទានទឹក ជំនួសភេសជ្ជៈផ្សេងទៀត មានមនុស្សជាច្រើនដែលគិតថា ភេសជ្ជៈផ្សេងទៀតដូចជា កាហ្វេ តែ ទឹកផ្លែឈើ ឬភេសជ្ជៈទាំងអស់​ គឺជាប្រភពទឹកបន្ថែម។ ប៉ុន្តែតាមពិត ថ្វីដ្បិតតែភេសជ្ជៈទាំងនេះ អាចបំពេញជាតិទឹកបានក៏ដោយ ក៏កោសិកាមនុស្សស្ថិតក្នុងស្ថានភាពខ្វះជាតិទឹករួចទៅហើយ។ ដូច្នេះ អ្នកគួរតែកំណត់ការជំនួសទឹកចម្រោះ ដោយភេសជ្ជៈផ្សេងទៀត…

Cover Copy
សង្គម

មានរឿង៣យ៉ាង ដែលមនុស្សស្រីមិនត្រូវបញ្ឈប់ជាដាច់ខាត ទោះបីវ័យស្ថិតលើតួលេខណាក៏ដោយ

មនុស្សស្រីទាំងឡាយ អ្នកត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នក មិនថាអ្នកនៅលីវ ឬរៀបការ មានកូន ឬអ្នកលែងលះ ជីវិតគ្រួសារបែកបាក់នោះឡើយ ក៏អ្នកត្រូវតែរក្សាឱ្យបាននូវចំណុចទាំង៣យ៉ាងខាងក្រោមនេះ ដាច់ខាតមិនត្រូវបញ្ឈប់វាឡើយ។ ក្រៅពីការចំណាយពេលវេលាដើម្បីអ្នកមានគុណ ក្រុមគ្រួសារ ឬស្វាមី និងកូនៗ អ្នកក៏ត្រូវតែមានពេលវេលាឱ្យបានគ្រប់គ្រាន់ក្នុងការមើលថែរក្សា និងធ្វើអ្វីៗដើម្បីខ្លួនឯងផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជារឿងទាំង៣យ៉ាងដែលអ្នកត្រូវតែថែរក្សា កុំបញ្ឈប់ឱ្យសោះ ៖ ១. ការរៀនសូត្រ សម័យមុនចាស់ៗប្រកាន់នួវគំនិតមួយថា “មនុស្សស្រីមិនបាច់រៀនច្រើនពេកទេ ព្រោះចុងក្រោយនៅតែក្លាយជាប្រពន្ធគេ ម្ដាយគេ ត្រូវតែធ្វើការងារផ្ទះ មើលកូនតែប៉ុណ្ណោះ” និងមួយទៀតគឺ “កូនស្រីរៀនច្រើននាំតែចេះសរសេរសំបុត្រស្នេហា” ជាការពិតនេះជាគំនិតដែលចាស់ៗកាលពីមុនតែងតែគិត ក៏មានមួយចំនួនតូចក្នុងសម័យនេះនៅតែបន្តគិតបែបហ្នឹងដដែល។ ប៉ុន្តែគំនិតនេះ…

3
ប្លែកៗ

តើអ្នកមានចំណុចពិសេសអ្វី ដែលធ្វើឱ្យអ្នកដទៃគេពេញចិត្តនឹងអ្នក?

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ ដើម្បីដឹងពីចំណុចទាក់ទាញដែលអ្នកមាន ហើយធ្វើឱ្យអ្នកក្បែរខ្លួនស្រឡាញ់ និងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងអ្នក។ A. មានមហិច្ឆតា! អ្នកជាមនុស្សដែលមានមហិច្ឆតាខ្លាំង ហើយមានការខិតខំអស់ពីចិត្ត។ រាល់ពេលដែលអ្នកដាក់គោលដៅអ្វីមួយ អ្នកនឹងព្យាយាមវាសម្រេចបាន។ មនុស្សក្បែរខ្លួនយល់ថាអ្នកង្នកជាមនុស្សដែលមានដំណើរឆ្ពោះទៅកាន់ចំណុចជោគជ័យដោយសមត្ថភាពផ្ទាល់ខ្លួន។ លើសពីនេះអ្នកនឹងអាចផ្លាស់ប្តូរពិភពលោកនៅថ្ងៃណាមួយផងដែរ។ B. ការរៀបចំ! ជីវិតរបស់អ្នកត្រូវបានរៀបចំយ៉ាងល្អិតល្អន់។ អ្នកមិនដែលយឺតយ៉ាវទេ អ្នកតែងតែជាអ្នកបំពេញផែនការបានយ៉ាងល្អ ហើយអ្នកមិនដែលភ្លេចថ្ងៃកំណើតរបស់មិត្តភក្តិអ្នកឡើយ។ មនុស្សកោតសរសើរជំនាញរបស់អ្នក។ អ្នកគឺជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សជុំវិញខ្លួន។ C. រីករាយ! អ្នកគឺជាមនុស្សដែលមានសុភមង្គលបំផុត។ អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពរីករាយក្នុងជីវិតច្រើន ព្រោះតែហេតុនេះហើយ ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនតែងតែចង់បានវត្តមានរបស់អ្នក ជាពិសេសគឺពេលដែលមានកម្មវិធីជួបជុំផ្សេងៗ។ អ្នកដឹងពីរបៀបមានពេលវេលាល្អ ហើយគ្មាននរណាម្នាក់អាចមានអារម្មណ៍មិនល្អនៅពេលពួកគេដើរលេងជាមួយអ្នកឡើយ។ D. ឆ្លាត! អ្នកជាមនុស្សឆ្លាត…

New Copy
ទស្សនៈ

ចរិតទាំង ១០ របស់មនុស្សប្រុស​ ដែលមនុស្សស្រីស្អប់បំផុត

មនុស្សប្រុស ទោះបីមានរូបរាងស្រស់ស្អាតសង្ហា ឬមានយ៉ាងណាក៏ដោយ តែបើមានចំណុចទាំង១០នេះហើយ កុំថាឡើយឱ្យស្រឡាញ់ សូម្បីតែក្បែរ ក៏មនុស្សស្រីមិនចង់ក្បែរផង។ ដូច្នេះខាងក្រោមនេះ គឺជាចំណុខពិតប្រាកដមួយចំនួនដែលជឿថាមនុស្សស្រីពិតជាមិនចូលចិត្តទាល់តែសោះ ចំពោះមនុស្សប្រុសណាដែលមានចរិតទាំងនេះ។ ១. មនុស្សប្រុសគំនិតស្រី ចរិតពិតប្រាកដនៃមនុស្សប្រុស គឺមិនចេះសាំញុំា រញ៉េរញ៉ៃ ខឹងងរងក់ រករឿងផ្ដេសផ្ដាសឡើយ ហើយក៏មិនចេះគម្រិះ ម៉ៅស្វិតទេ តែមនុស្សប្រុសដែលមានចរិតស្រីនេះ គឺគិតគូ សូម្បីតែទិញម្ហូបអាហារ រិះ ថ្មក់ថ្មូវ មិនសូវជាទូលាយប៉ុន្មានឡើយ។ បែបហ្នឹង មិនមែនមានន័យថា ចរិតមនុស្សស្រីយ៉ាប់ទេ ជាមនុស្សស្រី បើមិនមានចរិតបែបហ្នឹង ក៏គេមិនហៅថាស្រីដែរ តែបើមនុស្សប្រុសចរិតបែបហ្នឹង…

New Copy
ទស្សន៍ទាយ

ឆ្នាំទាំង ៣ ! ឆាប់ៗខាងមុខនេះ ជួបទេវតាទ្រព្យ រកលុយបានច្រើនសន្ធឹក

ក្នុង​ពេល​ខាង​មុខ​នេះ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម​ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ថា​នឹងមាន​លាភ​សំណាង ប្រាក់​ចំណូល​ច្រើន និង​មាន​ជីវភាព​កាន់តែធូរធារ មុខរបរ ការងារ ក៏កាន់តែរីកលូតលាស់ដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។ ១. ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ពរ​រាប់​មិន​អស់​តាំងពី​កំណើត។ ដូច្នេះហើយ តាំងពីក្មេងមក អ្នកឆ្នាំគោមានសំណាងជាងមនុស្ដទៃស ជីវិតគឺអំណោយផលខ្លាំងណាស់។ ដោយសារភាពវៃឆ្លាត រហ័សរហួន និងឆន្ទៈក្នុងការឈានទៅមុខ នោះមនុស្សឆ្នាំគោប្រាកដជាទទួលបានទ្រព្យសម្បត្តិ និងជោគជ័យខ្លាំង។ ហោរាសាស្ត្រ​ថា​ក្នុង​ពេល​នេះ គោ​ត្រូវ​ព្រះ​នៃ​លាភ​សំណាង នាំ​លាភ​សំណាង​យ៉ាង​ខ្លាំងដល់ពួកគេ។ ជាពិសេស​អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​សំណាង​បាន​លាភ​ មាន​ឋានន្តរស័ក្តិ​ជួយ​ជ្រោមជ្រែង និង​លាភ​សំណាង​។ សំណាងអាក្រក់ទាំងអស់ នឹងរលាយសាបសូន្យ ធ្វើឱ្យមានកន្លែងសម្រាប់ទ្រព្យសម្បត្តិ…

Cover Copy
ទស្សនៈ

ជីវិតឡើងកាន់តែខ្ពស់ គ្រោះថ្នាក់កាន់តែខ្លាំង សំខាន់ ត្រូវចេះប្រយ័ត្ន និងចងចាំមេរៀនទាំង ៣ ប្រការនេះទុក

មិនថាជីវិតស្ថិតក្នុងស្ថានភាពបែណា ឡើងខ្ពស់ប៉ុនណា ផ្លូវជីវិតរលូនល្អយ៉ាងណានោះឡើយ យើងត្រូវតែចេះចងចាំ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ចៀសរាល់គ្រោះថ្នាក់ទាំងពួង ដូច្នេះហើយ ត្រូវចងចាំមេរៀនដ៏សំខាន់ទាំង ៣ ប្រការនេះទុក។ ១. កាន់បន្ថយភាពអំនួត ក្រអឺតក្រទម ដើម្បីបញ្ចៀសគ្រោះមហន្តរាយ នៅពេលទំនាក់ទំនងជាមួយមនុស្សក្នុងលោកនេះ យើងមិនគួរមានអំនួត ហើយមើលងាយអ្នកដទៃនោះឡើយ មិនថាយើងបានសាងស្នាដៃល្អ ឡើងបានខ្ពស់ប៉ុនណាក៏ដោយ។ ការពិតគឺថា អ្នកកាន់តែក្រអឺតក្រទម អ្នកនឹងងាយរងការរិះគន់ ដូច្នេះការបន្ទាបខ្លួនបន្តិច អាចជួយអ្នកឱ្យចៀសផុតពីគ្រោះមហន្តរាយបាន។ ២. កាត់បន្ថយភាពខ្ជិលច្រអូស អ្នកនឹងអាចរីកចម្រើនកាន់តែលឿន មនុស្ស​ជា​ច្រើន​មាន​សមត្ថភាព​ឆ្នើម ប៉ុន្តែ​ការ​ពឹង​ផ្អែក​តែ​លើ​ទេពកោសល្យ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​បាន​សមិទ្ធផល។ មានមនុស្សសម្រេចបានតិចតួច តែបែរជាទើសចិត្ត ហើយលែងចង់បន្តការអភិវឌ្ឍន៍…

Cover Copy
ទស្សនៈ

កាន់តែស្ងាត់ រឹតតែល្អ! ក្នុងពេលវេលាទាំង ៣ នេះ កុំនិយាយច្រើនពេក ជាពិសេស កុំពោលពាក្យសន្យាផ្ដេសផ្ដាសឱ្យសោះ

ប្រសិនបើអ្នកកំពុងតែស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ទាំង ៣ នេះ អ្នកត្រូវចាំថា ត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ រក្សាភាពស្ងៀមស្ងាត់ កុំនិយាយអ្វីច្រើនផ្ដេសផ្ដាស ជាពិសេសកុំសន្យាជាមួយនរណាម្នាក់ឱ្យសោះ។ ១. នៅពេលអ្នកសប្បាយចិត្តពេក ចាស់ៗបុរាណ​បាន​បង្រៀន​ថា​៖ សេចក្តី​អំណរ​ដ៏​ខ្លាំង​ក្លា​នឹង​កើត​មក​នូវ​ភាព​សោកសៅ។ ពេល​មាន​អ្វី​សប្បាយ​កើត​ឡើង​ចំពោះ​បុគ្គល​នោះ បុគ្គល​នោះ​ក៏​ស្ងប់​ចិត្ត។ បើ​មនុស្ស​ខ្វល់​តែ​ពី​សុភមង្គល នោះ​គេ​នឹង​ក្រអឺតក្រទម ហើយ​មើល​ងាយ​អ្នក​ដទៃ។ បន្ទាប់ពីជោគជ័យ អារម្មណ៍របស់យើងនឹងរំភើប ត្រេកត្រអាល។ ពេល​ដែល​យើង​រំភើប​ខ្លាំង​បំផុត យើង​មិន​គួរ​និយាយ​ពាក្យ​អួត​ដើម្បី​ចៀសវាង​ការ​ធ្វើ​ខុស។ នៅពេលដែលយើងសប្បាយចិត្ត យើងងាយនឹងឆាប់ភ្លេចខ្លួន តែងតែនិយាយអ្វីទៅដោយមិនបានគិត ពេលខ្លះលាតត្រដាងនូវភាពទន់ខ្សោយដោយមិនដឹងខ្លួន។ នៅពេលនេះ បើអ្នកនិយាយច្រើនពេក អ្នកនឹងបាត់បង់ហេតុផល ហើយងាយនិយាយរឿងដែលធ្វើឱ្យអ្នកនឹងស្ដាយក្រោយ។ ដូច្នេះ​ពេល​សប្បាយ​ចិត្ត ចូរ​និយាយ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន…

Cover
ទស្សន៍ទាយ

លុយហូរចូលដូចទឹក! ឆ្នាំទាំង ៣ រាសីល្អដូចខ្លែងក្នុងខ្យល់ ផុតពីចូលឆ្នាំនេះទៅ

ឆ្នាំទាំង ៣ រាសីល្អឡើងខ្ពស់ត្រដែត ទទួលបានលាភសំណាងធំ លុយហូរចូលដូចទឹក បន្ទាប់ពីចូលឆ្នាំចិននេះផុតទៅ។ ១. ឆ្នាំរោង យោងតាមហោរាសាស្ត្រទាំង ១២ សម្រាប់ឆ្នាំ ២០២៤ នេះអ្នកឆ្នាំរោងនឹងមានឱកាសល្អច្រើន និងសំណាងធំ។ ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​នឹង​ទទួល​បាន​រង្វាន់​គួរ​សម។ អ្នក​កើត​ឆ្នាំ​រោង​ត្រូវ​ចាត់​ចែង​ឱ្យ​មាន​គម្រោង​សំខាន់ៗ​ជា​ច្រើន​ក្នុង​ឆ្នាំ​ថ្មី ហើយ​ការងារ​នឹង​មាន​ភាព​ជឿន​លឿន។ ជាពិសេសចាប់ពីថ្ងៃចូលព្រះវស្សាក្នុងឆ្នាំនេះជាពេលដែលអ្នកកាក់កប ពាណិជ្ជករ និងអ្នកវិនិយោគ ចាប់យកឱកាស និងទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការ​ចម្រើន​វ័យ​ក្នុង​អាជីព​របស់​អ្នក​កើត​ឆ្នាំ​រោង នឹង​ធ្វើ​ឱ្យ​គេ​មាន​ចិត្ត​ច្រណែន។ ២. ឆ្នាំខាល យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ ក្នុងឆ្នាំ ២០២៤ អ្នកដែលកើតក្នុងឆ្នាំខ្លានឹងជម្រុញទឹកចិត្ត…