
សញ្ញាទាំង ៤ បង្ហាញថា អ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភនៅថ្ងៃណាមួយ
មនុស្សជាច្រើនតែងនិយាយថា ខ្ញុំចង់ក្លាយជាអ្នកមាន ប៉ុន្តែមនុស្សទាំងអស់ ចាយលុយដូចទាសករ។ ឱ្យតែអ្នកមានលុយ តែងតែចាយលុយដោយសេរី ចាយដោយមិនគិតពីថ្ងៃស្អែកទាល់តែសោះ។ យ៉ាងណាមិញ សញ្ញាទាំង ៤ ខាងក្រោមនេះ នឹងអាចបញ្ជាក់ថា អ្នកប្រាកដជាក្លាយជាអ្នកមានយ៉ាងពិតប្រាកដ នៅថ្ងៃណាមួយ មិនមែនបានតែស្រមៃ ឬនិយាយចោលនោះឡើយ។ ១. អ្នកកំពុងធ្វើការងារដែលមានសក្ដានុពលដើម្បីក្លាយជាអ្នកមាន មិនថាអ្នកមានមហិច្ឆតាធំ ប្រឹងប្រែងធ្វើការ មិនខ្វល់ពីការលំបាកក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកធ្វើការងារដែលមិនអាចធ្វើឱ្យអ្នកក្លាយជាអ្នកមាន នោះអ្នកនឹងមិនក្លាយជាអ្នកមាននោះឡើយ ទោះខំយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃដែរ។ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវតែធ្វើការងារដែលធ្វើឱ្យអ្នកមាន។ នេះគឺជារឿងមូលដ្ឋានច្បាស់ណាស់។ មនុស្សជាច្រើនទៅធ្វើការ ឬធ្វើការឯកជនឆ្ងល់ថាហេតុអ្វីបានជាមិនអាចក្លាយជាអ្នកមានរហូត? តាមពិតទៅ ដើម្បីក្លាយជាអ្នកមាន…











