
ចាស់បុរាណពោលថា «បើចង់រស់នៅដោយសុខសាន្ត ដាច់ខាតកុំសេពគប់ជាមួយមនុស្សបីប្រភេទនេះ»
បើអ្នកចង់រស់នៅដោយសុខសាន្ត យកល្អកុំសេពគប់ជាមួយមនុស្សទាំង៣ប្រភេទនេះ ព្រោះវាមិនចម្រើន ហើយមានតែហុចផលអាក្រក់មកកាន់យើងតែប៉ុណ្ណោះ។ ១.មនុស្សដែលឈ្លោះគ្នាញឹកញាប់៖ តើអ្នកដឹងទេ ទំនាក់ទំនងសង្គមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិត និងអាកប្បកិរិយារបស់អ្នក។ បើអ្នកជួបមនុស្សល្អ និងបរិយាកាសល្អ អ្នកនឹងប្រសើរឡើង ផ្ទុយទៅវិញ បើអ្នកជួបមនុស្សអាក្រក់ អ្នកនឹងទទួលរងផលប៉ះពាល់កាន់តែអាក្រក់។ ដូច្នេះ យកល្អកុំទៅរាប់អានគ្រួសារដែលប្តីប្រពន្ធឈ្លោះគ្នា ឪពុកម្តាយកូន និងបងប្អូនបង្កើតឈ្លោះគ្នា។ មនុស្សប្រភេទនេះច្រើនតែផ្សព្វផ្សាយពាក្យចចាមអារ៉ាមអវិជ្ជមាន ចូលចិត្តញុះញង់ និងបន្ថែមភ្លើងទៅក្នុងជម្លោះ ហើយការនៅក្បែរពួកគេនឹងបង្កបញ្ហាមិនចេះចប់។ ២.មនុស្សដែលមិនចូលចិត្តអ្នក៖ ក្នុងជីវិតមានទំនាក់ទំនងជាច្រើន ក្នុងនោះមានអ្នកខ្លះចូលចិត្តអ្នក និងខ្លះមិនចូលចិត្ត។ ប្រសិនបើក្នុងអំឡុងពេលនៃការទំនាក់ទំនងអ្នកឃើញថាអ្នកដ៏ទៃមិនស្វាគមន៍អ្នក ឬ មិនមានភាពកក់ក្តៅចំពោះអ្នក អ្នកគួរតែដឹងពីអ្វីដែលត្រូវធ្វើ រក្សាចម្ងាយសមរម្យ និងមិនគួរទៅផ្ទះរបស់គេទៀតទេ។…











