
ស្ត្រី៥ប្រភេទ ដាច់ខាតបុរសមិនគួរល្ងង់រៀបការជាមួយ
បើអ្នកជាមនុស្សប្រុសឆ្លាត អ្នកគួរតែដឹងថាមនុស្សស្រីប្រភេទណាដែលអ្នកគួរតែនៅជិត និងមនុស្សស្រីណាដែលអ្នកគួរតែគេចចេញអោយឆ្ងាយ។ ជាពិសេសក្នុងការជ្រើសរើសមនុស្សស្រីមកធ្វើជាដៃគូជីវិត អ្នកគួរគប្បីសម្លឹងទៅមើលអត្តចរិត ច្រើនជាងរូបសម្រស់ខាងក្រៅ នោះទើបជាការត្រឹមត្រូវ។ ជៀសវាងរៀបការនឹងស្ត្រី៥ប្រភេទខាងក្រោមនេះ ព្រោះស្រ្តីទាំងនេះនឹងអាចទាញអោយជីវិតជួបការលំបាកដោយមិនដឹងខ្លួន៖ ១.អវិជ្ជមាន៖ ប្រាកដណាស់គ្មានអ្នកណាចង់នៅជុំវិញប្រភេទមនុស្សដែលចូលចិត្តតែត្អូញត្អែរ បាក់ទឹកចិត្ត និងខ្លាចជានិច្ចនោះទេ។ ជាពិសេសនៅពេលដែលអ្នកជាមនុស្សម្នាក់ដែលមានបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន និងមានឆន្ទៈរីកចម្រើន ប៉ុន្តែនៅពេលដែលអ្នកជួបដៃគូដែលតែងតែចង់ដើរថយក្រោយ។ ប៉ុន្តែប្រសិនបើពួកគេជាស្ត្រីវិជ្ជមាន ជំនួសឱ្យភាពខ្ជិលច្រអូស ពួកគេនឹងផ្តល់យោបល់ ទស្សនៈ និងការគាំទ្រចាំបាច់នៅពេលដែលបុរសត្រូវការវា។ ពួកគេជ្រើសរើសប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយអាកប្បកិរិយាវិជ្ជមាន។ ២.និយាយច្រើន៖ ជាការពិតដែលស្ត្រីគ្រប់រូបមានរឿងជាច្រើនដែលត្រូវនិយាយ។ មានរឿងជាច្រើនដែលធ្វើអោយអ្នកដទៃសើច តែនាងចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃ នោះច្បាស់ជាគ្មានអ្នកណាចង់ក្បែរមនុស្សស្រីប្រភេទនេះទេ។ អ្នកត្រូវដឹងថា ស្ត្រីដែលឆ្លាតនឹងមិនចំណាយពេលធ្វើរឿងអត់ប្រយោជន៍ទាំងនេះទេ នាងនឹងព្យាយាមស្តាប់ច្រើនជាងនិយាយ ជាពិសេសនឹងមិនព្យាយាមពាក់ព័ន្ធនឹងរឿងអ្នកដទៃទេ។ ៣.ចូលចិត្តរាយមន្តស្នេហ៍៖…











