
ពេលបែកបាក់ស្នេហា បញ្ហាទាំង ៦ នេះនឹងកើតឡើងចំពោះស្រីៗ
អ្នកដែលធ្លាប់ជួបរឿង «ខូចចិត្ត» ទើបដឹងថា ការខូចចិត្ត មិនមែនត្រឹមតែប៉ះពាល់ត្រឹមចិត្តនោះទេ តែវាក៏ប៉ះពាល់ដល់រាងកាយផងដែរ។ ដូច្នេះតើមានផលប៉ះពាល់អ្វីខ្លះ តោះទៅមើល! យោងតាមការស្រាវជ្រាវ មនុស្សភាគច្រើនដែលចាប់ផ្តើមជួបប្រទះនឹងបញ្ហាសុខភាព គឺផ្តើមចេញពីការឈឺចាប់ផ្នែកផ្លូវចិត្ត ដែលជាលទ្ធផលនៃការកើនឡើងកម្រិត cortisol នៅក្នុងខ្លួន។ Cortisol ត្រូវបានគេស្គាល់ថាជាអរម៉ូនស្ត្រេស។ នៅក្នុងស្ថានភាពនៃការរំជើបរំជួលផ្លូវចិត្ត ដោយសារមូលហេតុផ្សេងៗពីទំនាក់ទំនងជុំវិញពួកគេ នឹងត្រូវបានបញ្ចេញឱ្យខ្ពស់ជាងធម្មតា។ ការឈឺចាប់ផ្លូវចិត្តអាចមកពីទំនាក់ទំនងនៅកន្លែងធ្វើការ សាលារៀន គ្រួសារ និងសូម្បីតែគូស្នេហ៍។ ហើយប្រាកដណាស់ក្នុងចំណោមពួកគេ ក្មេងស្រីៗនឹងមានការពិបាកចិត្តជាញឹកញយនៅពេលដែលនរណាម្នាក់ធ្វើឱ្យបេះដូងពួកគេប្រេះស្រាំ។ នេះមិនត្រឹមតែប៉ះពាល់ដល់ចិត្តរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងសុខភាព និងរាងកាយរបស់អ្នកទៀតផង។ អាចត្រូវបានលើកឡើងដូចខាងក្រោម ៖ ១. ផ្លាស់ប្តូរទម្លាប់នៃការញុំា…










