
ញ៉ាំទឹកក្រូចឆ្មាលាយជាមួយរមៀតនឹងផ្តល់គុណប្រយោជន៍វិសេសវិសាលដល់សុខភាព!
ហេតុអ្វីទើបអ្នកគួរទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗជាមួយរមៀត? ប្រសិនបើអ្នករួមបញ្ចូលគ្នារវាងទឹកក្រូចឆ្មារក្ដៅឧណ្ហៗជាមួយរមៀត នោះអ្នកនឹងទទួលទានភេសជ្ជៈដ៏ពិសេសមួយដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។ ក្រៅពីវីតាមីន C ហើយនោះ ក្រូចឆ្មារក៏មានផ្ទុកវីតាមីន B, ជាតិដែក, កាល់ស្យូម, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, សារធាតុប្រឆាំងអុកស៊ីតកម្ម, អង់ស៊ីម និងជាតិសរសៃចាំបាច់ផងដែរ។ ហើយអ្នកអាចបន្ថែមម្សៅរមៀតចូលក្នុងទឹកក្រូចឆ្មារ ដើម្បីទទួលបានឥទ្ធិពលកាន់តែប្រសើរ។ ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីរបៀបធ្វើទឹកក្រូចឆ្មារលាយរមៀត រួមទាំងអត្ថប្រយោជន៍នៃភេសជ្ជៈនេះ ៖ – អ្វីដែលអ្នកត្រូវការ គឺក្រូចឆ្មារស្រស់ ចំនួនម្ខាង, ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ, ទឹកក្ដៅឧណ្ហៗ។ – អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងច្របាច់ក្រូចឆ្មារចូលក្នុងកែវមួយ…











