ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ផឹកភេសជ្ជៈដែលមានជាតិស្ករ មួយកំពុងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់ទៅ31%
សុខភាព

ផឹកភេសជ្ជៈដែលមានជាតិស្ករ មួយកំពុងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់ទៅ31%

ការស្រាវជ្រាវថ្មីបានបង្ហាញថាការផឹកភេសជ្ជៈដែលមានជាតិស្ករមួយកំពុងក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យនៃការស្លាប់ដោយជំងឺបេះដូង និងជំងឺមហារីក។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ការទទួលទានភេសជ្ជៈសូដា ទឹកផ្លែឈើ ឬភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិស្ករខ្ពស់មួយកំពុងក្នុងមួយថ្ងៃអាចបង្កើនឪកាសនៃការស្លាប់ដោយសារជំងឺបេះដូងដល់ទៅ 31%។ ហើយវាបង្កើនហានិភ័យនៃការស្លាប់មុនអាយុពីមូលហេតុណាមួយ – រួមទាំងជំងឺមហារីក។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថាការកាត់បន្ថយការផឹកភេជ្ជៈប្រចាំថ្ងៃ អាចអោយមានការថយចុះហានិភ័យនៃការស្លាប់មុនអាយុផងដែរ។ ទោះជាយ៉ាងណាក៏ដោយហានិភ័យនឹងកើនឡើងទ្វេដង ប្រសិនបើអ្នកទទួលទានភេសជ្ជៈកំប៉ុងច្រើនជាង4 កំប៉ុងក្នុងមួយថ្ងៃ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ Harvard T.H. Chan School of Public Health ដឹកនាំដោយលោក Vasanti Malik អ្នកវិទ្យាសាស្រ្តស្រាវជ្រាវនៅមន្ទីរអាហាររូបត្ថម្ភ។ លោក…

កុំខកខានឲ្យសោះ!!! ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៩ នឹងមកដល់ឆាប់ៗនេះហើយ
សម្រង់

កុំខកខានឲ្យសោះ!!! ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៩ នឹងមកដល់ឆាប់ៗនេះហើយ

ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៩មកដល់ទៀតហើយ! តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៩ នេះ នឹងត្រូវចំថ្ងៃ​ព្រហស្បតិ៍​ ​០១​ ​រោច​ ​ខែផល្គុន​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ពុទ្ធសករាជ​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ…

គួរឲ្យសរសើរ ហើយក៏គួរឲ្យអាណិត! ព្រោះតែអនាគតកូន! ស្ត្រីមេមាយម្នាក់តស៊ូរត់កង់បីទាំងលំបាកបំផុត
សង្គម

គួរឲ្យសរសើរ ហើយក៏គួរឲ្យអាណិត! ព្រោះតែអនាគតកូន! ស្ត្រីមេមាយម្នាក់តស៊ូរត់កង់បីទាំងលំបាកបំផុត

សព្ធថ្ងៃនេះអ្នករត់កង់បីឥណ្ឌា មានកំណើតយ៉ាងឆាប់រហ័ស នោះក៏ដោយសារតែបច្ចេកវិទ្យាទំនើប ហើយអ្នករត់កង់បីភាគច្រើនបំផុតជាបុរស ព្រោះវាជាការងារដែលប្រើកំលាំងបាយសុទ្ធសាធ ហើយគេកំរបានឃើញស្រ្តីរត់កង់បីណាស់។ តែក៏មានស្ត្រីចំនួនតិចតួចបំផុតចាប់ផ្តើមរត់កង់បី នោះក៏ដោយសាជីវភាពទីទាល់ក្រដែរ ជាក់ស្តែង អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់ ដែលនឹងកំពុងប្រកបរបររត់កង់បី មិនចាញ់បុរសទេ ដើម្បីចិញ្ចឹមកូនប្រុសតូចម្នាក់ ក្នុងឋានៈជាស្រ្តីម៉េម៉ាយ។ ស្រ្តីម៉េម៉ាយវ័យ២៦ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ទាំងទឹកភ្នែកថា៖ «​ពេល​ភ្ញៀវ​ឡើង​ជិះ​កង់បី ឃើញ​ខ្ញុំ​អ៊ីចឹង​គេ​ភ្ញាក់ អូ! ស្រី​ទេ ស្មានតែ​មនុស្ស​ប្រុស​។ បើ​បរទេស​វិញ​គេ​ថា អត់​ដែល​ឃើញ​ស្រី​បើក​កង់​បី​ទេ​នៅ​ខ្មែរ តែ​បើ​នៅ​ប្រទេស​គេ​មាន ហើយ​ភ្ញៀវ​ខ្មែរ​ស្រីៗ​វិញ គាត់​បាន​និយាយ​ថា​តាំងពី​គាត់​ជិះ​កង់បី​មក គឺ​មាន​តែ​មនុស្ស​ប្រុស​ទេ​ជា​អ្នកបើក​។ ពេល​ឃើញ​ខ្ញុំ​ជា​ស្រី​អ៊ីចឹង​ពួកគាត់​សប្បាយ​ចិត្ត​។…

២២ ឧទាហរណ៏គួរឱ្យអស់សំណើចអំពី ស្ថាបត្យកម្មទំនើប ដែលត្រូវបានកសាងដោយគ្មានផែនការ និងគំនិតច្នៃប្រឌិត
ប្លែកៗ

២២ ឧទាហរណ៏គួរឱ្យអស់សំណើចអំពី ស្ថាបត្យកម្មទំនើប ដែលត្រូវបានកសាងដោយគ្មានផែនការ និងគំនិតច្នៃប្រឌិត

ស្ថាបត្យកម្មទំនើប និងហេដ្ឋារចនាសម្ព័ន្ធដែលយើងមានសព្វថ្ងៃនេះ គឺជាលទ្ធផលនៃជំនាញដ៏អស្ចារ្យ ការខិតខំប្រឹងប្រែង ការរៀបចំ និងការច្នៃប្រឌិត។ ប៉ុន្តែអគារសំណង់ខ្លះនៅលើពិភពលោកបានសាងសង់គ្មានផែនការ និងគ្មានគំនិតច្នៃប្រឌិត មើលទៅគួរឲ្យអស់សំណើចដូចរូបខាងក្រោម។ បន្ទាប់ពីបានមើលរូបភាពទាំងនេះ វានឹងមានចំងល់ជាច្រើននឹងត្រូវចោទឡើយក្នុងសំនួរខាងក្រោម។ 2. តើវាទំហំផ្ទះសមាមាត្រនឹងកំពស់ដែរឬទេ? 3. តើអាចនៅដល់ឆ្នាំណា? 4. ស្ថាបត្យកម្មទំនើបនេះត្រូវបានបង្កើតឡើដោយប្រើប្រាស់គណិតវិទ្យ និងរូបវិទ្យាដែរឬ?. 5. ទិញសំបុត្រដើម្បីមើលជញ្ជាំង 6. តើយើងអាចអង្គុយលេងបានដោយរបៀបណា? 7. ធ្វើទ្វាដើម្បីអ្វី​បើគ្មានជញ្ជាំងផង 8. បើអង្គុយជុះ តើវាអាចនឹងបាក់ដែរទេ 9. គ្រាន់តែធ្វើប៉ុណ្ណឹងត្រូចការភាពស្មុគស្មាញជាងការគណនាគណិតវិទ្យាទៅទៀត 10. ឡើងដល់លើតាមរបៀបណា 11.…

បុរសម្នាក់ផឹកទឹកអាស៊ីត ដោយច្រឡំថាជាទឹកផឹកធម្មតា ខណៈកំពុងពេលលេងហ្គេម PUBG
ប្លែកៗ

បុរសម្នាក់ផឹកទឹកអាស៊ីត ដោយច្រឡំថាជាទឹកផឹកធម្មតា ខណៈកំពុងពេលលេងហ្គេម PUBG

ប្រទេសឥណ្ឌា៖ ចំនួនគ្រោះថ្នាក់ដោយសារការញៀនហ្គេម PUBG កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ ហ្គេមដ៏ពេញនិយមមួយនេះបានកំពុងតែក្លាយជារឿងមួយគួរឲ្យបារម្មណ៍ផងដែរ។ កាលពីពីរបីថ្ងៃមុនបុរសម្នាក់បានចុះចេញពីពីផ្ទះចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ ដោយសារតែប្រពន្ធរបស់គាត់បានឆាឆៅគាត់ពេលកំពុងលេងហ្គេម Pubg។ តែឥឡូវនេះបុរសម្នាក់បានផឹកទឹកអាស៊ីតដោយច្រឡំថាជាទឹកផឹកធម្មតាក្នុងពេលកំពុងលេង PUBG ។ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលមនុស្សក្នុងតំបន់ចាប់ផ្តើមទាមទារឲ្យមានការទប់ស្កាត់ចំពោះការលេងហ្គេមនេះ។ ករណីចុងក្រោយបំផុតគឺនៅក្នុងទីក្រុង Bhopal រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ បុរសម្នាក់កំពុងរវល់លេងហ្គេម PUBG ហើយគាត់បានផឹកទឹកអាស៊ីត ដោយច្រឡំថាជាទឹកផឹកធម្មតា។ ក្នុងពេលជាមួយគ្នានោះគ្រួសាររបស់គាត់បាននាំគាត់ទៅមន្ទីរពេទ្យ ទាន់ពេលវេលាឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បុរស់ម្នាក់នេះកំពុងរស់នៅក្នុងក្រុងបូប៉ា។ នាពេលបច្ចុប្បន្នស្ថានភាពរបស់គាត់មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ វិជ្ជបណ្ឌិត Manan Gogiya ជាអ្នកព្យាបាលបុរសរងគ្រោះ…

មកស្គាល់ប្រទេសទាំង១៥នេះ ដែលមានវិន័យតឹងរឹងចំពោះឯកសណ្ឋានសិស្សសាលា
សង្គម

មកស្គាល់ប្រទេសទាំង១៥នេះ ដែលមានវិន័យតឹងរឹងចំពោះឯកសណ្ឋានសិស្សសាលា

ផ្នែកដ៏ល្អបំផុតរបស់សាលារៀនគឺឯកសណ្ឋានរបស់សិស្ស។ ឯកសណ្ឋានសាលា ត្រូវបានប្រើលើកដំបូងនៅក្នុងសតវត្សទី១៦ ក្នុងចក្រភពអង់គ្លេស និងសាលាមន្ទីរពេទ្យព្រះគ្រីស្ទ ក្នុងទីក្រុងឡុងដ៍នៅឆ្នាំ១៥៥២។ មាតាបិតាមកពីប្រទេសផ្សេងៗបានអះអាងថាវាជាការចំណាយបន្ថែម សម្រាប់ក្រុមគ្រួសារដែលមិនសូវមានទ្រព្យធន។ តោះមកមើលប្រទេសចំនួនទាំង១៥ ដែលមានឯកសណ្ឋានសាលាស្អាតៗ។ ១. ចក្រភពអង់គ្លេស ឯកសណ្ឋានរបស់សិស្សនៅចក្រភពអង់គ្លេង គឺដូចក្នុងរូបខាងលើ ២. ប្រទេសជប៉ុន ឯកសណ្ឋានសាលារៀនរបស់ប្រទេសជប៉ុនមានភាពល្បីល្បាញយ៉ាងខ្លាំង។ ឯកសណ្ឋានដែលពាក់ដោយក្មេងស្រីត្រូវបានគេស្គាល់ថា Seifuku ។ ហើយតំរូវឲ្យពាក់ស្រោមជើងវែងដល់ជង្គង់។ ៣. ប្រទេសអូស្ត្រាលី ទោះបីវាស្រដៀងទៅនឹងឯកសណ្ឋានចក្រភពអង់គ្លេសដោយសារ តែអាកាសធាតុក្តៅ ដោយមានពណ៌ស្រាលជាងបន្តិច ។ ៤. ប្រទេសគុយបា ប្រទេសទាំងអស់មានច្បាប់ខុសគ្នានៅពេលនិយាយអំពីឯកសណ្ឋានសាលារបស់ពួកគេ។ នៅក្នុងប្រទេសគុយបាសិស្សតំរូវឲ្យស្លៀកពាក់ឯកសណ្ឋាន ទៅតាមកម្រិតនៃការអប់រំរបស់ពួកគេ។…

សូមប្រុងប្រយ័ត្ន!! អាកាសធាតុក្ដៅ និងរាំងស្ងួតនៅកម្ពុជាអាចនឹង​អូសបន្លាយ​​រយៈពេល​យូរ​ទៀត​
សង្គម

សូមប្រុងប្រយ័ត្ន!! អាកាសធាតុក្ដៅ និងរាំងស្ងួតនៅកម្ពុជាអាចនឹង​អូសបន្លាយ​​រយៈពេល​យូរ​ទៀត​

ក្រ​សួង​ធនធានទឹក​បានប្រកាស់ថាអាកាស​ធាតុ​ក្ដៅ និងរាំងស្ងួតនឹងនៅឆ្នាំ២០១៩នេះ នឹងអូសបន្លាយរយៈពេលយូទៅមុខទៀត ពោលគឺអាចរហូតដល់ដើម​ខែ​មិថុនា ហើយរដូវ​វស្សា​នឹង​មក​ដល់​យឺត​ និងមានភ្លៀងកក់​ខែធ្លាក់ក្នុងកំរិតតិចតួច។   ​ក្រ​សួង​ធន​ធាន​ទឹក​សរ​សេរថា ​សីតុណ្ហភាព​នៅ​ក្រម​ខណ្ឌ​ទូទាំង​ប្រ​ទេស​មាន​ក្នុង​រង្វង់​៣៦ ទៅ​៣៨​អង្សា​សេ ប៉ុន្តែនៅខែ​មេសា និង​ឧសភា ​​ពេលខ្លះ​សីតុណ្ហភាព​នឹង​ឡើង​ដល់​៤០ឬ៤២​អង្សាសេ ហើយ​​រដូវ​ប្រាំង​ឆ្នាំ​នេះ​នឹង​អូស​បន្លាយ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។ ក្រ​សួង​ធន​ធាន​ទឹកក៏បានបញ្ជាក់ថា​ភ្លៀងកក់ខែមានកំរិត​តិចតួច ហើយ​អាចមាន​បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម​នៅ​ខែមេសា និង​ឧសភា។ ដោយឡែក​នៅ​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិច​តួច​តែរាយ​ប៉ាយ​មិន​បាន​ល្អ​ ហើយ​អាកាស​ធាតុ​ក្ដៅ​អាច​នឹង​បន្ត​អូសបន្លាយ​រហូត​ដល់​ដើម​ខែ​មិថុនា។ ​ទឹក​ភ្លៀង​អាច​ចាប់​ផ្ដើម​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរពី​ដើម​ខែ​មិថុនា ​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ហើយ​ទឹក​ភ្លៀង​ប្រ​ចាំ​ឆ្នាំ​២០១៩ អាច​មាន​បរិមាណ​តិចជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។   អាកាសធាតុក្តៅ និងរាំងស្ងួតដែលមានរយៈពេលវែងនៅក្នុងឆ្នាំ២០១៩ នឹងធ្វើឲ្យខ្វះទឹកប្រើប្រាស់…

មេរោគ HIV អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន
សម្រង់

មេរោគ HIV អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន

​បុរស​ផ្ទុកមេរោគ HIV ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​មនុ​ស្ស​ទី​ពីរ​នៅក្នុង​ពិភពលោក​ដែល​បានជា​សះស្បើយ​ពី​ជំងឺអេដស៍​។ នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង Seattle សហរដ្ឋអាមេរិក ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​សកលលោក​ដើម្បី​បញ្ចប់​ជំងឺអេដស៍​បានប្រកាសថា ទីភ្នាក់ងារ​សារ​ទរ​យ៉ាងខ្លាំង​ចំពោះ​ការរកឃើញ​វិធី​ព្យាបាល​ជំងឺអេដស៍​លើ​បុរស​ម្នាក់នេះ ប៉ុន្តែ​គេ​នៅ​ត្រូវការ​ពេលវេលា​យូរ​ទៀត​។​ អន្តរជាតិមេរោគ HIV អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​ 12, Mar 2019 , 7:59 pm Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: VOA ​បុរស​ផ្ទុកមេរោគ HIV ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​មនុ​ស្ស​ទី​ពីរ​នៅក្នុង​ពិភពលោក​ដែល​បានជា​សះស្បើយ​ពី​ជំងឺអេដស៍​។ នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង…

ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបមិនសមគួរ តែការពិតគឺ៖
សង្គម

ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបមិនសមគួរ តែការពិតគឺ៖

អត្ថបទបរទេស៖ ប្រសិនបើលោកអ្នកមើលរូបភាពនេះ លោកអ្នកនឹងគិតថា វាគឺជារូបអាសអាភាស។ អស់កាលដ៏យូរនៅក្នុងប្រទេសមួយនៃទ្វីបអឺរ៉ុបបុរសចំណាស់ម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយឃុំ ឃាំងនិងបង្អត់អាហារឲ្យស្លាប់នៅក្នុងពន្ធនាគារ។ កូនស្រីរបស់គាត់បានធ្វើសំណូមអាជ្ញាធរបានចូលជាមួយកូនតូច ដើម្បីសួរសុខទុក្ខគាត់ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃដែលគាត់ស្លាប់។ នាងត្រូវបានអនុញាតហើយឆ្មាំគុកតែងតែ ឆែកខ្លួនប្រាណរបស់នាងព្រោះគេខ្លាចនាងលបលួចយកអាហារឲ្យឪពុក តែគេឆែកមិនឃើញអ្វីសោះឡើយ។ ដោយនាងមិនអាចទ្រាំមើលឪពុកស្រេកឃ្លានបានឡើយ ហើយនៅពេលដែលឆ្មាំគុកចេញទៅ នាងបានបំបៅឪពុកដោយទឹកដោះរបស់នាង។ អស់ពេលដ៏យូរ ឆ្មាំគុកមានការសង្ស័យនិងឆ្ងល់ថា ហេតុម្ដេចបុរសចំណាស់នៅមានជីវិតរស់នៅ? គេបានលួចឃ្លាំមើលហើយឃើញសកម្មភាពរបស់នាង។   គេបានប្ដឹងនាងទៅតុលាការ ដើម្បីផ្ដន្ទា ទោសលើកំហុសរបស់នាង តែភាពលះបង់តស៊ូមិនស្ដាយជីវិតដើម្បីជួយជីវិតឪពុករបស់នាង បានធ្វើឲ្យនាងឈ្នះក្ដីរហូតដល់ឪពុកនាងបានរួចខ្លួនពីពន្ធនា គារ។ រឿងរ៉ាវនេះបានធ្វើឲ្យរញ្ជួយញាប់ញ័រទ្វីបអឺរ៉ុប ហើយផ្ទាំងគំនូរដែលគេគូររំលឹកអំពីពលិ កម្មរបស់នាងមានតម្លៃខ្ពស់ បណ្ដាផ្ទាំងគំនូរដែលថ្លៃបំផុតលើពិភពលោក។ លោកអ្នកដឹងទេថា នារីមានបេះដូងស្រឡាញ់យ៉ាងស្មោះស្ម័គ្រ…

សាច់ញាតិស្ទើគាំងបេះដូង ព្រោះតែឪពុកប្រើកម្មវិធី Photoshop កាត់តរូបកូនស្រីក្នុងស្ថានភាពគ្រោះថ្នាក់!
ប្លែកៗ

សាច់ញាតិស្ទើគាំងបេះដូង ព្រោះតែឪពុកប្រើកម្មវិធី Photoshop កាត់តរូបកូនស្រីក្នុងស្ថានភាពគ្រោះថ្នាក់!

Stephen Crowley ជាអ្នកជំនាញខាងរចនាដ៏មានទេពកោសលបានកាត់តរូបកូនស្រីរបស់គាត់ក្នុងស្ថានភាពគ្រោះថ្នាក់ដើម្បីកុហកសាច់ញាតិ។ កាលពីពេលថ្មីៗនេះឪពុករូបនេះបានសំរេចចិត្តកាត់តរូបកូនស្រីអាយុ 18ខែម្នាក់ ឈ្មោះហាន់ណា ឲ្យមើលទៅដូចក្នុងស្ថានភាពគ្រោះថ្នាក់ពិតៗ សម្រាប់ជាការលេងសើចបំភ័យដល់សាច់ញាតិ។ គាត់បានបង្ហោះរូបភាពគួរឱ្យរន្ធត់ទាំងនោះចូលក្នុងបណ្តាញសង្គម ដោយដាក់ចំណងជើងថា “Cooking up a storm (before everyone goes crazy, don’t worry, the oven clock is set wrong, she isn’t actually still awake at…

ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា!ចូលឆ្នាំខ្មែរខាងមុខនេះនរណាទៅខ្លះ?
សម្រង់

ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា!ចូលឆ្នាំខ្មែរខាងមុខនេះនរណាទៅខ្លះ?

ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ។​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។ ​ខេត្ត​មណ្ឌល​គីរី​ជា​ខេត្ត​មួយ​ដែល​ សិ្ថត​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង​ ប្រ​ទេស វៀត​ណាម​ ខាង​ជើង​ជាប់​នឹង​ ខេត្ត​រតនៈគីរី​ ខាង​ជើង​ឈាង​ខាង​លិច​ជាប់​នឹង​ ខេត្ត​ស្ទឹង​ត្រែង​ ខាង​លិច​ជាប់​នឹង​ខេត្ត​ក្រ​ចេះ ហើយ​មាន​ចំ​ងាយ​ ៣៨០​គីឡូម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៨ ៧​ ​​និង​៧៦​​ដោយ​ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល…

គំនូរបែបកំប្លែង បង្ហាញពីរបៀងគេងរបស់ដៃគូរ ដែលមាន ៦ ដំណាក់កាលផ្សេងគ្នា
ប្លែកៗ

គំនូរបែបកំប្លែង បង្ហាញពីរបៀងគេងរបស់ដៃគូរ ដែលមាន ៦ ដំណាក់កាលផ្សេងគ្នា

ការគេងជាមួយដៃគូ គឺជាបទពិសោធមួយដ៏គួរឱ្យរំភើបបំផុតនៃជីវិត ហើយវាជាអ្វីដែលអ្នកចង់បាន។ ប៉ុន្តែតើវាតែងតែដូចជាអ្នកគិតដែរឬទេ? ជាមួយនឹងពេលវេលាដ៏ល្អទាំងអស់ដែលអ្នកចំណាយ មានពេលវាមួយចំនួយគឺមិនល្អផងដែរ។ លោកយ៉ាកុបអាស្ទីនស៍ដែលជាអ្នកគំនូរខាងរឿងកំប្លែងបានរៀបរាប់ថា ការគេងជាមួយដៃគូរបស់អ្នកមាន 6ដំណាក់កាលដែលជារឿងគួរអោយរំភើប ប៉ុន្តែអ្នកក៏អាចរកឃើញរឿងចំឡែកក៏កើតឡើងក្នុងពេលនោះផងដែរ។ ១. ដំណាក់កាលមាស ដំណាក់កាលមាសគឺជាដំណាក់កាលដំបូងបំផុតដែលមានភាពងាយស្រួលបំផុត ហើយអ្នកកំពុងស្រលាញ់នូវឱកាសនេះហើយចង់បានជានិច្ច។ ២. អ្វីគ្រប់យ៉ាងគឺផ្អែមល្ហែម គេងនៅលើដៃរបស់ដៃគូអ្នកដោយគិតពីរឿងល្អៗ ទាំងអស់នៅពេលនេះ។ អ្វីដែលមានតែអ្នកអាចមានអារម្មណ៍ថាគ្រាន់តែសេចក្តីផ្អែមល្ហែមប៉ុណ្ណោះ។ រាល់ការលួងលោមរបស់អ្នកត្រូវបានបាត់បង់។ ៣. អាចនៅជិតគ្នា ឬនៅឆ្ងាយគ្នា ព្យាយាមកែតម្រូវស្ថានភាពប៉ុន្តែអ្នកមិនអាចទៅកន្លែងដែលត្រឹមត្រូវបានទេ។ ការឱ្យខ្លួនអ្នកនិងដៃគូរបស់អ្នកមានភាពកក់ក្ដៅ អ្នកស្ថិតក្នុងភាពស្និទ្ធស្នាលជាមួយគ្នា ឬឆ្ងាយពីគ្នាទៅវិញទៅមកដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។ ៤. គេងក្នុងទិសដៅចំឡែក សូម្បីតែអ្នកលៃតម្រូវខ្លួនឯងទៅទីសដៅល្អប្រសើរក៏ដោយ ក៏អាចគេងនៅមុំខុសៗគ្នាដែលធ្វើឱ្យវាចម្លែកជាងមុន។ ៥.…