ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Staff Sergeant Robert Miller
Inspiration

Robert Miller ទាហានសក្ដិ២

Robert Miller ទាហានសក្ដិ២ លះបង់ជីវិតខ្លួនឯងប្រយុទ្ធជាមួយ​ក្រុមឧទ្ទាមតាលីបង់ជិត ១០០នាក់សង្គ្រោះមិត្តរួមក្រុម ៧នាក់ ទោះ​បី​ជា​ត្រូវ​ពលី​ជីវិត​ក្នុង​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន លោកពលបាលទោ Robert James Miller (Staff Sergeant Robert Miller ) ជា​ទាហានពិសេស​អាមេរិក​ម្នាក់​ ដែល​បានសង្គ្រោះជីវិត​ទាហានអាមរិកជាមិត្តរួម​កង​៧នាក់ ​និង​និង​ទាហាន​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៥​ពី​ការ​លប់​វាយឆុ្មក់របស់​ក្រុម​ឧទ្ទាម តាលីបង់​ចំនួន​ជាង​១០០នាក់​។ ថ្ងៃ ​ទី ​២៥ ​ខែ ​មករាឆ្នាំ ២០០៨ Staff Sergeant Robert Miller ដើរល្បាត​នៅចំណុច​មួយ​ជា​មួយក្រុម​ទាហានពិសេស​របស់​លោក ហើយ​ជួ​ប្រទះការវាយឆ្មក់​ពី​ក្រុម​ទាហានតាលីបង់ដែល​កំពុង​រង់ចាំស្ទាក់…

New
សម្រង់

ប្រជាជននៅ អូស្ត្រាលី និងអូទ្រីស បាននាំគ្នាដើរផ្សារឡើងវិញសាជាថ្មី បន្ទាប់ពីអឺរ៉ុបបានចាក់សោរប្រទេសមួយរយៈ ព្រោះតែការរីករាលដាលនៃជំងឺ កូវីត១៩យ៉ាងខ្លាំង

ប្រទេសអ៊ីតាលី កំពុងបើកដំណើរការហាងមួយចំនួនតូច រាប់បញ្ចូលទាំងហាងលក់សៀវភៅ និងហាងលក់សម្ភារៈការិយាល័យក្នុងការសាកល្បង ដើម្បីមើលពីរបៀបដែលវិធានការឆ្ងាយពីសង្គមអាចដំណើរការបានបន្ទាប់ពីការចាក់សោរ បើមិនដូច្នេះទេនៅតែមានករណីជាធរមាន។ ចំណែកនៅក្នុងប្រទេសអូទ្រីស ដែលជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលប្រកាសពីផែនការជាក់លាក់សម្រាប់ការបញ្ចប់ការចាក់សោរនេះ អ្នកដើរទិញឥវ៉ាន់កំពុងតម្រង់ជួរនៅខាងក្រៅហាងលក់គ្រឿងបន្លាស់ ដែលពាក់ម៉ាសជាកាតព្វកិច្ចនៅពេលដែលហាងតូចៗបានបើកឡើងវិញនៅថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញមិនរំពឹងថានឹងមានការកើនឡើងនៃអតិថិជនទេ ព្រោះអ្នកលក់មួយចំនួននៅតែបន្តបិទទ្វារ ហើយមនុស្សខ្លះនៅតែព្រួយបារម្ភក្នុងការទិញទំនិញដែលមិនចាំបាច់។ ទន្ទឹមនឹងនេះដែរ ការងារឧស្សាហកម្ម និងសំណង់កំពុងបន្តនៅក្នុងប្រទេសអេស្ប៉ាញ ដែលមានកម្មករខ្លះបានវិលត្រឡប់មកធ្វើការវិញកាលពីម្សិលមិញ ខណៈដែលតំបន់ផ្សេងទៀតកំពុងវិលត្រឡប់មកវិញនៅថ្ងៃនេះបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរកាលពីថ្ងៃចន្ទ៕ ប្រភព ៖ Daily Mail

Knongsrok
សម្រង់

អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំ​ពេញ ទទួល​បាន​អំណោយ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (កូវីដ-១៩)

ភ្នំ​ពេញ​ ថ្ងៃ​ទី​១០ ខែមេសា៖ ​អ្នកបើក​បររឺ​ម៉ក ឬ​កង់​បី ចំនួន​៥​ពាន់​នាក់ ​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​​​កម្ម​វិធី​ហៅ​យាន​ជំនិះ ​ ផ្សេង​ៗ​​ ​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទួល​កញ្ចប់​អំណោយជាសម្ភារៈ​ថែ​រក្សាអនាម័យ ​ក្នុង​​រាជ​​ធា​នី​ភ្នំ​ពេញ ដើម្បី​ជួយ​ឲ្យ​ពួក​​គាត់ អាច​​ចូលរួម​បានកាន់តែប្រសើរក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា ឬ​កូវីដ–១៩​។ ព្រឹត្តិការណ៍​​ផ្តល់​អំណោយ​ក្រោម​ទស្ស​ន​ទាន «ប្រទេស​តែ​១ សហ​គមន៍​តែ​១​» មួយ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា (កូកា​-កូឡា) ក្រោម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​សា​លា ​រាជ​ធានី​ភ្នំពេញ ដែល​តំណាង​ដោយឯកឧត្ដមអ​​​​​​​ភិបាលរងនៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ និង​ក្រុម​​អ្នកអភិរក្ស​​ព្រៃ​ឈើ បៃ​តង​ វ៉ររៀរស៍ (Baitong…

Knongsrok
សេដ្ឋកិច្ច

តើកបិលមហាព្រហ្មតំណាងអោយអ្វី…?

+ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់…? +ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី…? *កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។ ៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។…

New
សម្រង់

តំបន់បឹងកេងកង១ ត្រូវបានផេគក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ឬចៀសវាងការប្រាស្រ័យទាក់ទងជិតស្និទ្ធនៅម្ដុំតំបន់នេះ

សេចក្ដីណែនាំស្តីពីការបង្កើនការប្រុងប្រយ័ត្ន ការចូលរួមបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យោងលើសេចក្តីជូនព័ត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ ស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ដើម្បីបង្កើនការចូលរួមបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ការចូលរួមបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះបើមិនចាំបាច់ ជាពិសេសចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១សិន ក្នុងកំឡុងពេលក្រុមការងារក្រសួងសុខាភិបាលកំពុងបំពេញការងារយ៉ងយកចិត្តទុកដាក់តាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយករណីវិជ្ជមានកូវីដ-១៩…

New
សម្រង់

ថ្ងៃនេះពុំមានករណីវិជ្ជមានបន្ថែមទេ ចំណែកអ្នកព្យាបាលជាមានដល់ទៅ ១៤នាក់ឯណោះ

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ កូវីដ១៩ សម្រាប់ថ្ងៃទី​ ១៣ មេសា ២០២០នេះ មិនមានករណីវិជ្ជមានបន្ថែមនោះឡើយ។ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះដែរ គឺមានចំនួន ១៤នាក់។ សរុបអ្នកព្យាបាលជាទាំងអស់ គឺមានចំនួន ៩១នាក់ និងអ្នកកំពុងតែសម្រាកព្យាបាលចំនួន ៣១នាក់។ សរុបចំនួនអ្នកតេស្តឃើញវិជ្ជមានកូវីដ១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១២២ នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និបបុរសចំនួន ៨៤នាក់៕

New
សម្រង់

ខ្យល់ព្យុះដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក សម្លាប់មនុស្សអស់ជាច្រើននាក់ និងរងការខូចខាតជាច្រើន

(CNN) ៖ ព្យុះកំបុតត្បូងមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ និងបំផ្លាញរចនាសម្ព័ន្ធរាប់រយនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅភាគខាងជើង ដែលនៅទីនោះមានមនុស្សជាង ១៥០ លាននាក់ កំពុងតែស្ថិតនៅក្រោមការគំរាមកំហែងពីខ្យល់ព្យុះនេះ។ សេវាកម្មអាកាសធាតុជាតិបាននិយាយថា យ៉ាងហោចណាស់មានព្យុះកំបុតត្បូងចំនួន ៣៤ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋតិចសាស់, រដ្ឋ Louisiana, Mississippi និង Georgia នៅព្រឹកថ្ងៃច័ន្ទនេះ។ នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋបានសរសេរតាមអ៊ីនធឺណេតថា នៅ Mississippi យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ដោយសារព្យុះបោកបក់ដ៏ធ្ងន់ធ្ងរនេះ។ មន្ត្រីក្នុងតំបន់បាននិយាយថានៅ Georgia មានមនុស្ស ៦…

New
សម្រង់

នាវិកម្នាក់ នៅលើនាវាដឹកយន្តហោះមួយរបស់អាមេរិកបានស្លាប់ ដោយសារវីរុស កូវីដ១៩

នាវិកម្នាក់ដែលត្រូវបានគេលាក់អត្តសញ្ញាណ បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នៅលើនាវា USS Theodore Roosevelt របស់អាមេរិក ហើយក៏បានស្លាប់ដោយសារតែជំងឺនោះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។ ការស្លាប់នេះបានកើតឡើងបន្ទាប់ពីវាត្រូវបានគេបង្ហាញឱ្យដឹងថា ប្រធានក្រុម Brett Crozier បានដឹងថាគាត់អាចប្រឈមមុខនឹងការបាញ់សម្រាប់ពិធីសារបំបែក និងផ្ញើអនុស្សរណៈមួយ ដែលជំរុញឱ្យកងទ័ពជើងទឹកឆ្លើយតបឱ្យបានលឿនចំពោះការផ្ទុះជំងឺនេះនៅលើនាវា។ ប៉ុន្តែគាត់នៅតែបន្ត បន្ទាប់ពីវេជ្ជបណ្ឌិតបានព្រមាននាវិកចំនួន ៥០ នាក់ អាចនឹងបាត់បង់ជីវិតប្រសិនបើនៅតែអែអង់មិនព្រមរកដំណោះស្រាយណាមួយឱ្យប្រសើរ។ នាវិកជិត ៦០០ នាក់នៅលើនាវាដឹកយន្ដហោះដែលចូលចតនៅកោះហ្គាំឥឡូវនេះបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺកូវីដ១៩ ។ ប្រហែលជា ៩២ ភាគរយនៃមនុស្សដែលនៅលើនាវា USS Theodore Roosevelt ត្រូវបានគេធ្វើតេស្តឃើញ។…

New
សង្គម

មនុស្សប្រុសខ្លាចបំផុតគឺ បានប្រពន្ធមិនគោរព ទុកមុខឱ្យខ្លួន មនុស្សស្រីខ្លាចបំផុតគឺ បានប្ដីមិនស្មោះ មិនឱ្យតម្លៃ ហើយដាក់គំនាបលើនាង

មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ គឺសុទ្ធតែខ្លាចជីវិតអាពាហ៍ពិពាហ៍មួយដែលមិនសមប្រកប ខ្លាចដៃគូដែលចូលមកក្នុងជីវិត មិនល្អ និងមិនអាចរស់នៅចុះសម្រុងនឹងគ្នាបបាន។ មនុស្សប្រុសល្អៗ ខ្លាចបំផុតគឺ បានប្រពន្ធមិនចេះគោរព និងមិនទុកមុខមាត់ឱ្យប្ដី ជាមនុស្សស្រីដែលចិត្តចង្អៀតចង្អល់ គ្មានហេតុផល ខឹងផ្ដេសផ្ដាស ពេលខ្លះ គ្រាន់តែចេញក្រៅម្ដងម្កាល ក៏ខឹងរករឿងឈ្លោះគ្នា និងមួយវិញទៀត ប្រពន្ធដែលមិនចេះគិតគូរ ខ្ជីខ្ជា ខ្ជះខ្ជាយ មិនចេះសន្សំទុកដាក់ ដូចពាក្យគេថា ជាស្រីកញ្ជើធ្លុះនោះឯង។ ទាំងនេះហើយ ជាបញ្ហាដែលមនុស្សប្រុសទាំងអស់ សុទ្ធតែព្យាយាមចៀសវាង មិនចង់ឱ្យជួបប្រទះក្នុងជីវិតគូនោះឡើយ។ ចំណែកមនុស្សស្រីវិញ គឺខ្លាចបំផុត ជួបមនុស្សប្រុសចិត្តច្អៀតចង្អល់ មិនឱ្យតម្លៃនាង ទុកនាងដូចអ្នកបម្រើ…

New
សម្រង់

ប៉ូលិសមួយក្រុម បានចុះបង្ក្រាបនៅក្នុងផ្ទះមួយដែលបានធ្វើពិធីជួបជុំប្រមូលផ្ដុំគ្នា ដើម្បីអបអរពិធីបុណ្យ Easter

មន្ត្រីប៉ូលិសប្រហែលជាង ២០នាក់ ជាមួយនឹងគ្រូពេទ្យ៤នាក់ បានចុះបង្ក្រាបពិធីជប់លៀងនៅក្នុងផ្ទះមួយ នៅយប់ថ្ងៃសៅរិ៍ ដែលបានប្រមូលផ្ដុំគ្នា អបអរសាទរពិធីបុណ្យ Easter។ យុវជនមួយក្រុមនោះបានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះវិបត្តិ Covid-19 ដែលចក្រភពអង់គ្លេសចេញវិធានការណ៍ ហាមមិនឱ្យមានរៀបចំពិធី ឬការប្រមូលផ្ដុំគ្នា ក្នុងខណៈពេលដែល រដ្ឋាភិបាលបានអំពាវនាវជាដាច់ខាតចំពោះបញ្ហា ការប្រមូលផ្ដុំ ឬរៀបចំកម្មវិធីផ្សេងៗ។ សាក្សីបានឃើញផ្ទាល់ភ្នែកបានប្រាប់ភ្នាក់ងារទូរទស្សន៍ថា “ អ្នកដែលនៅសល់ផ្សេងទៀតត្រូវបានដេញចេញពីផ្ទះហើយបានស្នើសុំឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ អ្នកនាំពាក្យនៃសេវារថយន្តសង្គ្រោះបន្ទាន់ភាគឦសានបាននិយាយថា យើងបានទទួលការហៅដើម្បីទៅកន្លែងកើតហេតុនៅវេលាម៉ោងប្រហែល ៩ និង ១៥ នាទីពីប៉ូលីស ដើម្បីចូលទៅពិនិត្យក្រុមអ្នកជំងឺ។ ប៉ុន្តែនៅពេលមកដល់ អ្នកជំងឺខ្លះបានបដិសេធមិនព្រមត្រួតពិនិត្យនោះឡើយ។ ប្រភព ៖ Daily…

Cover Tree SR
សង្គម

សោកស្តាយណាស់! ដើមឈើអាយុកាលចំណាស់រាប់រយឆ្នាំ ដុះលើប្រាសាទតាព្រហ្មបានបាក់រលំហើយដោយសារខ្យល់ និងភ្លៀងខ្លាំង

កាលពីយប់ថ្ងៃទី ​១២ ​ខែមេសា ​ឆ្នាំ ​២០២០ ​រហូតដល់រំលងចូលថ្ងៃទី ​១៣ ​ខែមេសា ​ឆ្នាំ ​២០២០​ មានខ្យល់ខ្លាំង ​រួមជាមួយនឹងភ្លៀងមួយមេធំ ​ធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជាយើង ផ្តល់នូវភាពត្រជាក់ត្រជុំដោយកន្លែង ​តែទីតាំងខ្លះបានរងគ្រោះព្រោះតែខ្យល់កន្ត្រាក់ខ្លាំងខូចខាតសម្បត្តិផងដែរ។ តែអ្វីដែលកាន់តែសោកស្តាយនោះ ​ភ្លៀងមួយមេធំនោះ បានធ្វើឱ្យដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ បានបាក់រលំ ដែឡដើមឈើនោះដែរត្រូវបានគេដឹងថាដុះនៅលើប្រាសាទតាព្រហ្ម ជាប្រាង្គប្រាសាទបុរាណ រក្សាទុកដើមឈើឲ្យដុះលើប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរណ៍ព្រោះថាលើពិភពលោកយើងនេះ គ្មានប្រាសាទបុរាណណា ដែលមានដើមឈើធំៗអាយុរាប់រយឆ្នាំ ដុះលើប្រាសាទបុរាណដូចនៅប្រទេសកម្ពុជាយើងទេ។ ទោះជាយ៉ាងណាតាមប្រភពឱ្យដឹងថា  ដើមឈើដែលដុះលើប្រាសាទដែលបាក់ដួលរលំគឺជាដើមឈើមួយចំនួនប៉ុណ្ណោះ ​តែក៏នៅសេសសល់ដើមឈើមួយចំនួនទៀតលើប្រាង្គប្រាសាទដែរ ​ហើយពេលនេះអាជ្ញាធរកំពុងតែដុតដៃដុតជើងរៀបចំ និងបោសសម្អាតដូចដើម៕ ប្រភព…

New
សម្រង់

គិតខ្លី! ក្មេងស្រីវ័យជំទង់ម្នាក់សម្រេចចិត្តធ្វើ អត្ត.ឃាត ព្រោះតែភាពតានតឹង និងមានសម្ពាធខ្លាំង ដែលត្រូវឱ្យនៅតែក្នុងផ្ទះ មិនអាចដើរហើរចេញទៅខាងក្រៅបាន

ក្មេងស្រីវ័យជំទង់ម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់ខ្លួន បន្ទាប់ពីនាងត្រូវគេរាយការណ៍ថា បានព្យាយាមនៅតែក្នុងផ្ទះ មិនអាចចេញក្រៅបាន ដើម្បីទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺកូរ៉ូណា។ Jo’Vianni Smith អាយុ ១៥ ឆ្នាំ រស់នៅទីក្រុង Stockton ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងផ្ទះរបស់នាង បន្ទាប់ពីនាងបានចងកសម្លាប់ខ្លួនកាលពីសប្តាហ៍មុន។ គ្រូបង្វឹកម្នាក់នៅឯសាលា Jo’Vianni នៃវិទ្យាល័យ Bear Creek វិទ្យាល័យបានប្រាប់ Recordnet ថា “ មូលហេតុនៃការស្លាប់នេះ គឺដោយសារតែភាពតានតឹង និងសម្ពាធពីការត្រូវសម្ងំឃុំខ្លួនឯងនៅតែក្នុងផ្ទះ ព្រោះតែមិនអាចចេញក្រៅបានខ្លាចការឆ្លងនៃវីរុសកូវី១៩ ។ លោក Hunt…