ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សេដ្ឋកិច្ច

ឈ្មោះភ្នំ១០០៥ ឬ ភ្នំ១៥០០ ? មួយណាជាឈ្មោះផ្លូវការ?

១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។ ២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ។ ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។ សូមបញ្ជាក់៖ ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។ ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់…

Knongsrok
សម្រង់

២៧ រូបភាព ដ៏ស្រស់ស្អាតអស្ចារ្យ ដែលថតដោយកំពូលអ្នកថតរូបល្បីៗ នៅជុំវិញពិភពលោក!

មនុស្សដែលសំបូរគំនិតច្នៃប្រឌិត ហើយមើលអ្វីឃើញខុសពីមនុស្សផ្សេងទៀត។ អ្នកថតរូបម្នាក់មកពីទីក្រុងម៉ូស្គូដែលមានឈ្មោះថាគ្រីស្ទីណាចេវវ៉ា( Kristina Makeeva) ធ្វើឱ្យរូបភាពទាំងមានភាពអស្ចារ្យខ្លាំងណាស់។ ចង់ដឹងថាគាត់មានទេពកោសល្យយ៉ាងណានោះមកទស្សនាទាំងអស់គ្នា។ ១ A post shared by Kristina Makeeva↟Kotleta↟Timon (@hobopeeba) on Jul 10, 2018 at 3:15am PDT ២ A post shared by Kristina Makeeva↟Kotleta↟Timon (@hobopeeba) on Jun 29,…

5signs You Will Be Successfull
សម្រង់

សញ្ញា៥យ៉ាង បង្ហាញថាអ្នកនឹងជោគជ័យ

តើអ្នកគិតថាអនាគតអាចព្យាករណ៍បានដែរឬទេ? ប្រសិនបើអ្នកនិយាយថា «បាន» នោះអ្នកគិតត្រូវហេីយ។ អនាគតយ៉ាងហោចណាស់ក៏មានផ្នែកខ្លះ ដែលអាចព្យាករណ៍បានដែរ។ ហើយនៅទីនេះ ខ្ញុំនឹងនិយាយអំពីទម្លាប់ និងការសម្រេចចិត្ត ដេីម្បីជោគវាសនារបស់ពួកគេ មិនមែនការព្យាករណ៍អ្វីផ្សេងទេ។ ជោគជ័យ និងបរាជ័យ ទាំងពីរនេះជារឿងដែលគេអាចទស្សន៍ទាយបានច្បាស់ជាងអ្វីៗផ្សេង។ ដូច្នេះថ្ងៃនេះខ្ញុំនឹងនិយាយអំពីសញ្ញាសំខាន់បំផុតទាំង ៥ ដេីម្បីទទួលបានជោគជ័យ។ ប្រសិនបើអ្នកមានមួយចំនួនឬទាំងអស់នៃចំនុចទាំងនេះ ខ្ញុំសូមអបអរសាទរ នេះមានន័យថាអ្នកកំពុងដេីរលេីត្រូវហេីយ ផ្លូវដែលមានមាសប្រាក់ កេរ្តិ៍ឈ្មោះ សុខភាព និងអំណាច។ ហើយប្រសិនបើអ្នកមិនមានទេនោះ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជាការដាស់តឿនដល់អ្នក ឱ្យធ្វេីការផ្លាស់ប្តូរខ្លះៗដេីម្បីដេីរលេីផ្លូវជោគជ័យ។ សញ្ញាទី១៖ អ្នកដាក់ចិត្តធ្វេីការងារច្រើនជាងអ្នកដទៃ ធ្វើជាមនុស្សដែលខិតខំប្រឹងប្រែងបំផុតនៅក្នុងបន្ទប់ការិយាល័យ។ នៅទីបំផុត ភាពជោគជ័យនឹងរត់មករកអ្នក…

55c6dd5783b9b0aae78b266baf
ប្លែកៗ

២៥ រូបភាពពិតជាធ្វើឱ្យអ្នកចំណាយពេលយូរបន្តិច ដើម្បីយល់ពីន័យបាន

រូបថតមួយចំនួនដែលអាចបោកបញ្ឆោតភ្នែករបស់យើងបានយ៉ាងងាយ។ វាអាចបោកបញ្ឆោតភ្នែករបស់យើង ធ្វើឱ្យយើងមើលផ្លែស្រ្តបែរី ទៅជាផ្លែដំឡូងបារាំងក៏ថាបាន។ លើសពីនេះទៀតរូបភាពទាំងនេះបើសិនជាក្រឡេកមើលមួយភ្លែចគឺពិតជាធ្វើឱ្យយើងមានការយល់ច្រឡំពិតមែន។ ដូច្នេះ Knongsrok បានប្រមូលរូបភាពទាំងនេះមកជូនប្រិយមិត្តទាំងអស់គ្នា ឱ្យមានភាពរីករាយនៅពេលបានទស្សនារូបភាពទាំងនេះ។ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23…

១
សង្គម

តម្លៃនៃពេលវេលា! ជីវិតមនុស្សយើងម្នាក់ៗ មានពេលតែ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយ ចូរប្រើប្រាស់ពេលវេលាឱ្យបានល្អ និងមានន័យបំផុត

ទោះបីមនុស្សយើងមានជីវិត១០០ឆ្នាំក៏ដោយ ក៏យើងនៅតែមានពេលវេលា និងឱកាសតែ៣ថ្ងៃប៉ុណ្ណោះគឺ ថ្ងៃម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក ដូចនេះ កុំខ្ជះខ្ជាយពេលវេលាឱ្យកន្លងទៅឥតន័យ កុំឱ្យខ្លួនឯងសោកស្ដាយទៅថ្ងៃក្រោយ។ ១. ថ្ងៃម្សិលមិញ ម្សិលមិញ វាបានកន្លងផុតទៅហើយ មានរឿងជាច្រើនដែលបានធ្វើឱ្យយើងមានអារម្មណ៍នឹកថាសោកស្ដាយ ដែលបាត់បង់ឱកាសល្អៗ និងរបស់ល្អៗទៅ ដោយសារតែការធ្វេសប្រហែស និងភាពខ្ជះខ្ជាយ មិនឱ្យតម្លៃនៃពេលវេលារបស់យើង។ ប៉ុន្តែរឿងជាច្រើន បើទោះជាយើងនៅអាឡោះអាល័យ ស្ដាយក្រោយ ធ្វើឱ្យខ្លួនឯងខកចិត្ត ខូចចិត្តកម្រិតណា ក៏វានៅតែជារឿងម្សិលមិញ វាក៏នៅតែជាអតីតកាល វាបានកន្លងហួសអស់ទៅហើយ ដូច្នេះហើយប្រឹងស្ដាយវាក៏គ្មានន័យដែរ។ ២. ថ្ងៃនេះ ចូរប្រើប្រាស់ឯកាសថ្ងៃនេះឱ្យបានល្អ ដើម្បីកុំឱ្យកន្លងហួសទៅដូចម្សិលមិញ…

P=11672
ប្លែកៗ

ការពិតប្លែកៗទាំង ១៧ របស់ប្រទេសជប៉ុន បង្ហាញថាខុសដាច់ឆ្ងាយទៅនឹងប្រទេសដទៃ

តើអ្នកធ្លាប់ដឹងទេថាប្រទេសជប៉ុនមានប្រជាជនអាយុវែងបំផុតនៅក្នុងពិភពលោក? មនុស្សនៅទីនោះត្រូវតែមានចំណេះដឹងសម្ងាត់មួយចំនួនសម្រាប់ជីវិតដ៏យូរអង្វែងនេះ។ ប្រពៃណី ទំនៀមទម្លាប់ និងរបៀបរស់នៅ លើដីនៃព្រះអាទិត្យរះមុនគេនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលដល់ពួកយើងប៉ុន្តែមានអ្វីជាច្រើនដែលយើងអាចរៀនពីរបៀបរស់នៅក្នុងប្រទេសនេះ។ យើងបានប្រមូលផ្តុំទិន្ន័យការពិតមួយចំនួនអំពីប្រទេសជប៉ុនដែលបង្ហាញពីភាពស្មុគស្មាញនេះដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។  ទំលាប់ល្អ និងប្លែកខុសគេនេះបានធ្វើឲ្យប្រទេសនេះជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍បំផុត។ 17. ថែរក្សាបរិស្ថាន តើអ្នកធ្លាប់បានឃើញត្រីនៅក្នុងប្រឡាយបង្ហូរទឹកនៅស្រុកកំណើតរបស់អ្នកឬទេ? ប្រហែលជា​មិនមាននោះទេ។ ប៉ុន្តែនៅប្រទេសជប៉ុនវាមិនមែនជារឿងភ្ញាក់ផ្អើលទេពីព្រោះប្រឡាយទឹករបស់ពួកគេស្អាត ដែលមានត្រីហែលពាសពេញប្រឡាយ។ 16. ការសម្អាតត្រូវបានបង្រៀនតាំងពីក្មេង  ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលដោយសារតែជនជាតិជប៉ុនបានរើសសំរាមបន្ទាប់ពីការប្រកួតបាល់ទាត់អំឡុង World Cup ឆ្នាំនេះ។ ពួកគេបានសំអាតកីឡដ្ឋានបន្ទាប់ពីការប្រកួតនីមួយៗដោយមិនគិតថាក្រុមរបស់ពួកគេឈ្នះឬចាញ់នោះទេ។ សេចក្តីស្រឡាញ់ចំពោះការរស់នៅនិងការរក្សាបរិស្ថានត្រូវតែជាលក្ខណៈប្រពៃណីរបស់ជនជាតិជប៉ុន។ ចាប់តាំងពីពួកគេត្រូវបានបង្រៀនឱ្យចូលរួមក្នុងវគ្គសិក្សា “ពេលវេលានៃការសំអាត” នៅសាលារៀនតាំងពីក្មេងមកម្លេះ។ 15. យកចិត្តទុកដាក់លើអតិថិជន នៅគ្រប់ស្ថានីយ៍រថភ្លើងរបស់ប្រទេសជប៉ុនមានទូរសម្រាប់ឲ្យអតិថិជនអាចផ្ញើឥវ៉ានបាន។ 14. ជនជាតិជប៉ុនស្រឡាញ់ការអាន…

Wall Stop Text
សម្រង់

ទម្លាប់អាក្រក់ប្រាំមួយ អ្នកត្រូវតែឈប់ ដើម្បីជោគជ័យ

សហគ្រិនវ័យក្មេងជាច្រើន ដែលខ្ញុំជួប តាមរយៈការងាររបស់ខ្ញុំ ក្នុងនាមជាអ្នកនិពន្ធ វិនិយោគិន និងសហគ្រិន គឺមិនអាចឈានដល់ សក្តានុពលពេញលេញ របស់ពួកគេដែលមាន។ អ្វីដែលលើសពីនេះ គឺពួកគេមិនដឹង អំពីមូលហេតុ។ ពួកគេមាន គំនិតដ៏អស្ចារ្យ សម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុ របស់ពួកគេ ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ប៉ុន្តែទោះបីជា ពួកគេព្យាយាមយ៉ាងណាក៏ដោយ ពួកគេធ្វេីវាបានតិច។ តើអ្នកអញ្ចឹងដែរទេ? តើអ្នកជឿថា អ្នកគួរទទួលបានជោគជ័យ ប៉ុន្តែមិនអាច ទៅដល់កន្លែង ដែលអ្នកចង់ក្លាយជា ដែរទេ? ប្រសិនបើដូច្នេះ ខ្ញុំហ៊ានភ្នាល់ថា អ្នកកំពុងអនុញ្ញាតិ អោយទម្លាប់អាក្រក់របស់អ្នក…

6 Hustles Warren Buffett Used To Make 53000 By Age 16
សម្រង់

៨ មេរៀនដែលមិនដែលទាន់ហួសសម័យ “Warren Buffett”

មិនថាអ្នក កំពុងធ្វេីអាជីវកម្ម ឬ វិនិយោគនោះទេ អ្នកអាចរៀនពីលោក Warren Buffett ពីព្រោះគាត់ត្រូវបានគេចាត់ទុកថា ជាអ្នកវិនិយោគដ៏ល្បីល្បាញម្នាក់។ លោក Buffett បានធ្វេីការបំផុសគំនិត ដល់មនុស្សជាច្រើន និង សរសេរសៀវភៅជាច្រើន ដើម្បីណែនាំអ្នកដទៃ ដែលចង់ទទួលបានជោគជ័យដូចគាត់។ ហើយនេះ គឺ ជាមតិយោបល់តិចតួចពី លោក Buffett ដែលមិនទាន់ហួសសម័យ អ្នកអាចអនុវត្តវាទៅក្នុងជីវិតរបស់អ្នក ឬ អាជីវកម្មនៅពេលណាមួយ។ ១. ការវិនិយោគលេីចំណេះដឹង ពេលដែល Buffett ចាប់ផ្ដើមអ្វីៗគ្រប់យ៉ាង គាត់ទេីបមានអាយុតែ ២៥…

Untitled 1
សេដ្ឋកិច្ច

១១ អាថ៌កំបាំង គួរឱ្យភ្ញាក់ផ្អើល ដែលអ្នកវិទ្យាសាស្រ្តក៏មិនអាចពន្យល់បាន!

យើងទាំងអស់គ្នាប្រាកដជាគិតថាអ្នកវិទ្យាសាស្ដ្របាន សិក្សាអ្វីគ្រប់យ៉ាងនៅលើភពផែនដីរបស់យើងរួចទៅហើយ ប៉ុន្តែករណីខ្លះអ្នកវិទ្យាសាស្រ្តនៅតែមិនអាចពន្យល់បានពីឬសគល់នៃមូលហេតុដែលវាកើតឡើង។ ខាងក្រោមនេះគឹជាអាថ៌កំបាំង ១១ យ៉ាងដែលយើងគ្រប់គ្នាមិនដែលមានការចាប់អារម្មណ៍។ ១. តើសត្វឆ្មាបញ្ចេញសំលេងដូចស្រម៉ុកយ៉ាងដូចម្តេច? ឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាមានអារម្មណ៍សប្បាយរីករាយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីរបៀបដែលកើតឡើងនោះទេ។ នៅពេលដែលពួកវាបញ្ចេញសំលេងនោះ អ្នកមិនលឺសូម្បីតែបេះដូងរបស់ពួកវាកំពុងតែដើរនោះទេ! អ្នកវិទ្យាសាស្រ្តនិយាយថា សត្វឆ្មាធ្វើឱ្យសម្លេងរំញ័រ។ ប្រេកង់របស់វាបង្កើនល្បឿននៃការព្យាបាល និងបន្ថយការឈឺចាប់ដែលនេះជាមូលហេតុឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាត្រូវបានសង្កត់ធ្ងន់ ឬឈឺចាប់។ ២. តើសត្វមួយចំនួនកើតមកពីណា? ប្រភេទសត្វជាច្រើនមិនមានបុព្វបុរសរបស់វាទេ។ គ្មាននរណាម្នាក់ដឹងច្បាស់ទេថា តើសត្វដំរីបានវិវត្តន៍ពីត្រីដោយរបៀបណា សត្វពាហនៈដំបូងមានអវយវៈ និងក្បាលដែលលូតលាស់បានដោយរបៀបណា។ វាត្រូវបានគេនិយាយផងដែរថា ដាយណូស័របានផុតពូជ​កាលពី ៦៥លានឆ្នាំមុន។ ទន្ទឹមនឹងនេះដែរថនិកសត្វបានបង្ហាញខ្លួនពីកន្លែងណា ហេតុអ្វីបានជាវាមិនផុតពូជដែរទៅ? ៣.…

Knongsrok 36
ប្លែកៗ

យើងអាចមិនមែនជាមនុស្សដែលគេស្រឡាញ់ តែជឿថា យើងនឹងក្លាយជាមនុស្ស ដែលគេចងចាំបំផុតនៅក្នុងជីវិត …

ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ ទាល់តែទទួលបានការស្រឡាញ់ពីគេមកវិញទេ ពេលដែលអ្នក មានបេះដូងពិត មានក្ដីស្រឡាញ់ពិត អ្នកនឹងគ្មានចិត្តចង់បានអ្វីពីគេឡើយ គឺមានតែចិត្ត ដែលលះបង់ឱ្យគេតែប៉ុណ្ណោះ … ចិត្តស្មោះត្រង់ ការលះបង់ គឺសុំត្រឹមតែ ចង់ឃើញម្នាក់នោះមានក្ដីសុខ មានស្នាមញញឹម និងមានអ្វីៗគ្រប់យ៉ាង ទៅតាមអ្វីដែលគេត្រូវការ … ដូចពាក្យថា ក្ដីសុខរបស់គេ គឺជាក្ដីសុខរបស់យើង សុំត្រឹមបានឃើញគេ បាននៅក្បែរ មើលថែគេ ប៉ុណ្ណឹង គឺលើសលប់ណាស់ទៅហើយ … អ្វីដែលយើងបានធ្វើសម្រាប់គេ មិនអាចធ្វើឱ្យគេស្រឡាញ់យើងវិញបានទេ តែវានឹងធ្វើឱ្យគេ ចងចាំយើងខ្លាំងបំផុតនៅក្នុងជីវិតរបស់គេ ……

Knongsrok
សម្រង់

វិធីទាំង៦ នេះនឹងធ្វើឲ្យសក់របស់នារីៗ មិនជំពាក់ រក្សាបានស្អាត មិនបែកចុង

នារីស្ទើរតែទាំងអស់ទៅហើយដែលប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនេះ តើនារីគួរតែក្រោកពីព្រលឹមដើម្បីធ្វើសក់របស់នាងឬដេកលក់យូរជាងមុនដោយគ្រាន់តែចង់សក់ធម្មតា? យើងគ្មានជ្រើសរើសនោះទេ តែនៅពេលនេះអ្នកអាចគេងបានឆ្អែតហើយក្រោកវិញអាចធ្វើសក់ឱ្យបានស្អាតទៀតផង។ ១. គេងលើខ្នើយសូត ប្រសិនបើអ្នកចង់ឱ្យសក់របស់អ្នកស្រស់ស្អាតដោយមិនចាំបាច់ធ្វើអ្វីច្រើននោះទេ គ្រាន់តែឈប់ប្រើខ្នើយកាតុង ហើយប្ដូរមកប្រើខ្នើយសូត។ វាអាចស្រូបយកជាតិសំណើមពីសក់របស់អ្នកហើយធ្វើឱ្យសក់របស់អ្នករលោងនឹងកាត់បន្ថយភាពរញ៉េរញ៉ៃរបស់សក់អ្នក។ ២. ចង់សក់មូលឡើងលើ ដើម្បីទទួលបានស្ទីលម៉ូដសក់ដ៏ស្រស់ស្អាតនិងសាមញ្ញចងសក់សើមរបស់អ្នកមូលឡើងលើ។ សក់នឹងស្ងួតហើយអ្នកនឹងទទួលបានសក់ពោះវៀនជ្រូក។ អ្វីដែលអ្នកគួរធ្វើនោះគឺចងសក់កុំឱ្យរញ៉េរញ៉ៃ ធ្វើឱ្យមានភាពរលោងនិងតឹង។ ៣. ប្រើត្រគៀបសក់ អ្នកមិនចាំបាច់ធ្វើអ្វីច្រើននោះទេប្រសិនបើអ្នកចង់បានសក់អង្កាញ់។ មុនពេលដែលអ្នកចូលគេង គ្រាន់​តែលាបថ្នាំការពារសក់។ ហើយបែងចែកសក់របស់អ្នក។ បើសក់របស់អ្នកវែងអ្នកគ្រាន់តែប្រើត្រកៀបសក់ជាការស្រេច។ ៤.​ ប្រើក្រមាឬកន្សែង ប្រសិនបើអ្នកមានសក់រួញ មុនពេលចូលគេងអ្នកគួរតែយកកន្សែងមករុំសក់របស់អ្នក។ វាធ្វើឱ្យសក់របស់អ្នកមិនរញ៉េរញ៉ៃ នោះព្រឹកឡើងអ្នកនឹងមានសក់ដ៏ស្រស់ស្អាត  ៥. ចង់សក់ទីទុយមូល លាបប្រេងបន្ទន់សក់ហើយសក់របស់អ្នកនៅសើមហើយវែកសក់របស់អ្នកជាពី។…

Cover
សង្គម

តក់ស្លុត! បើដឹងរឿងដ៏រន្ធត់ នៃកន្លែងដែលគួរឱ្យខ្លា ចបំផុតទាំង ​១១ ក្នុងប្រទេសថៃ

បើនិយាយពីប្រទេសថៃ ​គ្រប់គ្នាប្រហែលជាកំពុងតែស្រមៃទៅដល់កន្លែងកម្សាន្ត កន្លែងដើរលេងសប្បាយៗ និងហាងទិញទំនិញជាមិនខាន។ តែបើងាកមួយជ្រុងទៀត ​ប្រទេសថៃក៏មានជំនឿមិនចាញ់ខ្មែរយើងដែរទៅលើការបន់ស្រន់ ​លើទេវត្តា ​និងខ្មោចព្រាយបិសាចជាដើម។ នៅក្នុងនោះ ​ប្រទេសថៃ ​ក៏មានកន្លែងរន្ធត់គួរឱ្យខ្លាចជាច្រើនកន្លែងផងដែរ ​ដែលលោកអ្នកគួរតែដឹង ​ប្រសិនជាអាចគួរឱ្យចៀសវាងឆ្លងកាត់កាន់តែប្រសើរ ​ដោយគេជឿថាវាជាកន្លែងដ៏គួរឱ្យខ្លាច និងមានរឿងញាក់សាច់កើតឡើងទៀតផង ​ដោយកន្លែងទាំងនោះរួមមាន៖ ១. វត្ត Wat Pai Ngoen ក្នុងឆ្នាំ ២០១០ ទីកន្លែងនេះធ្លាប់ត្រូវបានគេរកឃើញបាវ ឬកញ្ចប់ច្រកសាកសពទារកជាង ២០០០នាក់ ដែលមិនទាន់កើតជាច្រើន ដែលអាចប៉ាន់ស្មានថាវាជាទីកន្លែងដែលគ្លីនិកឯកជនពន្លូតកូនខុសច្បាប់យកសាកសពក្មេងមកចោល។ បន្ទាប់ពីបានរកឃើញរឿងដ៏រន្ធត់នេះ គេបានសាងសង់ស្តូបគោរពបូជា និងមានសំណែនសម្រាប់ក្មេងៗផងដែរ តែពេលយប់ឡើងមានមនុស្សមួយចំនួនអះអាងថា…