ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សម្រង់

មេរៀន​ផ្តាំ​អ្នក​ចូលចិត្ត Private! ខាង​ប្រុស​ខឹង​ខាង​ស្រី ទៅ​ណា​មក​ណា​ផុស​ធ្វើ​ខ្លួន Alone ឥឡូវ​បែក​គ្នា​មួយ​បាត់

ជា​រឿង​ពិត​មួយ​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចែកចាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​អត្ថន័យ​ថា៖ “ខាង​ស្រី​មាន​មិត្ត​ប្រុស​ហើយ​ តែ​ចូលចិត្ត​ផុស​លើ Facebook ថា​ខ្លួន Alone ទី​បំផុត​ចុង​ក្រោយ​ខាង​ប្រុស​សុំ​បែក”។ រឿង​នេះ​អាច​ចាក់ដោត​ដល់​ស្នេហា​យុវវ័យ​មួយ​ចំនួន ដែល​ចូលចិត្ត​លាក់បាំង​ឬ​យើង​និយម​ហៅ​ថា ស្នេហា Private ពោល​គឺ​គូ​ស្នេហ៍​ប្រភេទ​នេះ​ទៅ​ណា​មក​ណា​មិន​ហ៊ាន​បើកចំហ​នោះ​ទេ ហើយ​ត្រឹម​ផុស​ធ្វើ​ខ្លួន​ធម្មតាៗ ល្មមអ្នកខ្លះ​មើលមក គេច្រឡំថានៅ Single ទៀតផង។ នៅ​ឯ​ប្រទេស​វៀតណាម​ឯ​ណោះ​វិញ គូ​ស្នេហ៍​មួយ​គូ​បាន​បែកបាក់​គ្នា​ដោយ​សារ​តែ​បញ្ហា​ចង់ Private នេះ​ឯង ដោយ​រៀងរាល់​ការ​ចេញ​ក្រៅ​ណាត់​ជួប ខាង​ស្រី​ត្រឹមបង្ហោះ​រូបភាព​របៀប​ទៅ​មក​តែ​ម្នាក់​ឯង ធ្វើ​ឲ្យ​ខាង​ប្រុស​ទប់​ចិត្ត​លែង​បាន ហើយ​សុំ​បែក​គ្នា​ទាំង​មិន​ញញើត​សោះ​ឡើយ ណា​មួយ​គឺ​ដោយ​សារ​ទម្លាប់​បែប​នោះ​មិនមែន​ទើប​តែ​ម្តង​ទេ ពោល​គឺ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ជា​សារ​ណែនាំ​ដ៏​ល្អ​មួយ ប្រសិន​អ្នក​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​មាន​ភាព​ច្បាស់លាស់​ជាមួយ​គ្នា ហើយ​ច្បាស់​ថា​អាច​ចាប់ដៃ​គ្នា​សាង​អនាគត…

KNONGSROK
សេដ្ឋកិច្ច

១២ សន្លឹក​ចាក់​បេះដូង​កូនប្រុសស្រី​មួយ​ទំហឹង ថា​ម្ដាយ​គ្រប់​រូប​គឺ​ជា ‘វីរនារី’ ពិតៗ

នៅ​លើ​ពិភពលោក​នេះ​មាន​ស្រ្តី​ជា​ម្តាយ​ច្រើន​ជាង ២ ពាន់​លាន​នាក់ ហើយ​ក្នុង​ទឹក​ចិត្ត​របស់​ពួក​គាត់​សឹង​តែ ១០០ ភាគរយ សុទ្ធ​សឹង​ស្រលាញ់​កូនៗ​អស់​ពី​ចិត្ត រហូត​ពេល​ខ្លះ​ព្រម​ទុក​ដាក់​ឲ្យ​កូន​បាន​សុខ​ស្រួល​ទោះ​ខ្លួន​ត្រូវ​លំបាក​ក៏​ដោយ។ ជា​វីរនារី​ដ៏​អស្ចារ្យ​មួយ​រូប ដែល​កូនៗ​គ្រប់​រូប​ត្រូវ​គោរព​ដឹង​គុណ​ដល់​ម្តាយ ជា​ពិសេស​ពេល​កូន​នៅ​តូចៗ​គឺ​ម្តាយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ដោយ​សូម្បី​តែ​ស្រមោច​វា​កាត់​ក៏​កៀស​ចេញ​មិន​ឲ្យ​ខាំ​ក្រហម​សាច់​កូន​នោះ​ដែរ។ យើង​បង្ហាញ​រូបភាព​ចាក់ដោត ១២ សន្លឹក​ដូច​ខាង​ក្រោម៖ ១.ម្តាយ​អាច​ព្យាបាល​សមាជិក​គ្រួសារ​គ្រប់រូប ទាំង​ខ្លួន​កំពុង​ឈឺ​ក៏​ដោយ ២.ទម្រាំ​បង្កើត​បាន​កូន​មួយ​រូបៗ រាងកាយ​ម្តាយ​ផ្លាស់ប្តូរ​អស់​ហើយ ៣.ភ្នែក​ម្តាយ​ស្លក់ ភ្នែក​ម្តាយ​ខ្មៅ ឲ្យ​តែ​កូន​បាន​គេង​គ្រប់គ្រាន់ ៤.ព្រម​ឆ្កួត ព្រម​ឡប់​គ្រប់​យ៉ាង ឲ្យ​តែ​កូនៗ​ព្រម​បរិភោគ​អាហារ ៥.មិន​ថា​កំពុង​ធ្វើអ្វី ឲ្យ​តែ​លឺ​សំឡេង​កូន​ស្រែក​ហៅ រួសរាន់​ចេញ​មក​អស់​ហើយ ៦.ជា​ជំនួយការ​មិន​ដែល​ប្រកែក​នៅ​ពេល​យប់ មិនថា​ម៉ោង​ប៉ុន្មាន​ក៏​ដោយ ៧.ម្តាយ​តែងតែ​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​យើង​គ្រប់​បែប​យ៉ាង ៨.ពេល​ខ្លះ​បោះបង់​អ្វី​ដែល​ខ្លួន​ត្រូវ​ការ…

KNONGSROK
សម្រង់

តិច​ដើរ​ហើរ​ដល់​ប្រទេស ២ នេះ សួរ​រក​ចង់​ផឹក កូកាកូឡា ច្រឡំ​ធំ​ហើយ​អត់​មាន​លក់​ទេ!!!

កូកាកូឡា​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ទូទាំង​សកលលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក John S.Pemberton នៅ​ឆ្នាំ ១៨៨៦ ពោល​គិត​មក​ទល់​ពេល​នេះ​វា​មាន​អាយុ​កាល​លើស​ពី ១០០ ឆ្នាំ​ទៅ​ហើយ។ គ្រប់​បណ្តា​ប្រទេស​ទូទាំង​សកលលោក​មិន​ថា​ចាស់​ក្មេង​គឺ​និយម​ការ​ទទួល​ទាន​កូកាកូឡា​ខ្លាំង​បំផុត ទាំង​ក្នុង​ពិធី​ជប់​លៀង ឬ​ការ​ទទួល​ទាន​អាហារ​ក្នុង​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ផ្សេងៗ។ តើ​អ្នក​ដឹង​ទេ​មាន​ប្រទេស​ ២ ក្នុង​លោក​ត្រូវ​បាន​ហាម​ផ្តាច់​មិន​ឲ្យ​លក់​កូកាកូឡា​ដាច់​ខាត ពោល​មិន​អាច​ចរាចរ​ជា​ផ្លូវការ​បាន​ទេ។ នោះ​គឺ​ប្រទេស​កុយបា​និង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​នៅ​កុយបា​កាល​ពី​ឆ្នាំ ១៩០៦ ​ក្រុមហ៊ុន Coca-Cola ធ្លាប់​ទៅ​បើក​រោងចក្រ​នៅ​ទី​នោះ​ទៀត​ផង លុះ​ចាប់​តាំង​ពី​លោក Fidel Castro ចូល​មក​កាន់កាប់​ប្រទេស ស្ថានភាព​នយោបាយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សហរដ្ឋអាមេរិក ដែល​ញាំង​ឲ្យ​ការ​ជាប់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​បាន​ធ្លាក់​មក​លើ​ប្រទេស​នេះ​ដូច​គ្នា។ មិន​ខុស​ពី​កូរ៉េ​ខាង​ជើង ដែល​ប្រជាជន​លែង​អនុញ្ញាត​ឲ្យ​ពិសារ​កូកាកូឡា​បាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ ពេល​ផ្ទុះ​សង្រ្គាម​កូរ៉េ Korean…

P=89949
ប្លែកៗ

១៨ រូបភាពប្លែកៗ ប្រមូលមកពីជុំវិញពិភពលោក ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក

យើងទាំងអស់គ្នាប្រឈមមុខនឹងរឿងប្លែកៗរាល់ថ្ងៃហើយបច្ចុប្បន្នយើងមានស្មាតហ្វូនដែលអាចចាប់យកបានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ សព្វថ្ងៃនេះនៅលើអ៊ិនធរណេតមនុស្សជួបរឿងរ៉ាវប្លែកៗរាល់ថ្ងៃដែលភាគច្រើននៃចំណេះដឹងមានរឿងជាច្រើនដែលគួរអោយភ្ញាក់ផ្អើលនិងមានការកម្សាន្តជាច្រើន។ សម្រាប់ថ្ងៃនេះយើងជ្រើសរើសរូបភាពគួរឱ្យចាប់អារម្មណ៍ចំនួន 18 សន្លឹកនៅលើអ៊ីនធឺណិត។ ប្រិយមិត្តចង់ដឹងថាប្លែកយ៉ាងណា តោះ! ទៅទស្សនាទាំងអស់គ្នា។ #1 ចង់លុបក្តាខៀនឲ្យលឿង មានតែធ្វើចឹងទេ! #2 ដំបូងខ្ញុំគិតថាអគារមួយកន្លែងណាមួយ។ ប៉ុន្តែតាមពិតវាជាបង្គន់ទេ #3 តើនេះជាឡានរឺគំនរសំរាម? #4 មើលដោយយកចិត្តទុកដាក់ហើយអ្នកនឹងដឹង។ #5 រូបសញ្ញាដើម Avengers #6 គ្រាន់តែមើលដ៏ដឹងដែរថាគាត់មានបទពិសោធន៏ខ្ពស់ ។ #7 កៅអីដែលត្រូវបានរចនាដូចជា Macbook ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ #8 តារាល្បីឈ្មោះនៅក្នុងរឿង Game of…

FeatureImage
Inspiration

រឿងខ្សែចង់ជើងដំរី (The Elephant Rope)

សុភាពបុរសម្នាក់កំពុងដើរឆ្លងកាត់ជំរុំដំរីហើយគាត់បានឃើញថាសត្វដំរីមិនត្រូវបានគេយកទៅដាក់ក្នុងទ្រុងឬដាក់ដោយប្រើច្រវាក់ទេ។ អ្វីទាំងអស់ដែលកំពុងរារាំងពួកគេពីការរត់ចេញពីជំរុំគឺជាបំណែកតូចមួយនៃខ្សែពួរជាប់នឹងជើងមួយរបស់ពួកគេ។ នៅពេលបុរសសំឡឹងមើលសត្វដំរីគាត់មានការភាន់ច្រលំថាហេតុអ្វីបានជាសត្វដំរីមិនប្រើកម្លាំងរបស់ពួកគេដើម្បីបំបែកខ្សែពួរហើយរត់ចេញពីជំរំ។ ពួកគេអាចធ្វើបានយ៉ាងងាយស្រួលប៉ុន្តែផ្ទុយទៅវិញពួកគេមិនបានព្យាយាមទាល់តែសោះ។ ដោយការចង់ដឹងគាត់បានសួរគ្រូបង្វឹកដំរីម្នាក់នៅក្បែរថាហេតុអ្វីបានជាសត្វដំរីដែលឈរនៅទីនោះហើយមិនដែលព្យាយាមរត់គេច។ គ្រូបង្វឹកដំរីក៏បានឆ្លើយ៖៉ “ពេលពួកវានៅតូច យើងប្រើខ្សែដែលមានទំហំប៉ុនគ្នាដើម្បីចងវា ហើយវាមិនមានកម្លាំងដើម្បីផ្តាច់នោះទេ។ ដល់ពេលវាធំឡើង ពួកវាក៏នៅតែជឿថាពួកវាមិនផ្តាច់ដដែរ។ ពួកវាជឿជាក់ថាខ្សែពួរនេះនៅតែអាចទប់ពួកវា ហើយមិនដែលព្យាយាមផ្តាច់ចេញម្តងណាឡើយ។” ហេតុផលតែមួយគត់ដែលសត្វដំរីមិនត្រូវបានដោះលែងនិងរត់គេចពីជំរំគឺដោយសារតែពួកគេបានទទួលយកជំនឿថាវាមិនអាចធ្វើទៅបាន។ អត្ថន័យនៃរឿង៖ មិនថាពិភពលោកព្យាយាមទប់អ្នកយ៉ាងណាក៏ដោយ ចូរបន្តដោយមានជំនឿថាអ្វីដែលអ្នកចង់សម្រេចបានគឺអាចទៅរួច។ ជឿជាក់លើខ្លួនឯងថាអ្នកពិតជាអាចធ្វើបាន គឺជាជំហានសំខាន់បំផុតក្នុងការសម្រេចបានភាពជោគជ័យ។

៣
ប្លែកៗ

មនុស្សដែលមានលក្ខណៈសម្គាល់ទាំង៣នេះ បង្ហាញថា ជីវិតមិនល្អប្រសើរឡើយ​ មានតែការលំបាក និងរឿងពិបាកចិត្ត

តាមទស្សនៈវិស័យនរវិទ្យា អ្នកដែលមានមុខដូចខាងក្រោមច្រើនតែជួបប្រទះការលំបាក ពេញមួយជីវិតមិនមានរឿងល្អ និងរឿងសប្បាយចិត្តឡើយ។ ១. ចិញ្ចើមទាប ឬចិញ្ចើមធ្លាក់ចុះ តាមទស្សនៈរបស់វិទ្យាសាស្រ្ត ចិញ្ចើមគឺមានសារៈសំខាន់ណាស់ ដើម្បីវាយតម្លៃទ្រព្យសម្បត្តិ និងអាជីពរបស់មនុស្សម្នាក់។ រោមចិញ្ចើម និងភ្នែកបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់មនុស្សម្នាក់ក្នុងរយៈពេលវែងផងដែរ។ អ្នកដែលមានរោមចិញ្ចើមទាប ឬចិញ្ចើមធ្លាក់ចុះ ជាញឹកញាប់មានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ តែងតែទុទិដ្ឋិនិយមនៅពេលប្រឈមនឹងការលំបាក ឬបញ្ហា។ មនុស្សប្រភេទនេះតែងតែមើលទៅក្រៀមក្រំ និងមិនសប្បាយចិត្តទេ។ លើសពីនេះ មនុស្សដែលមានលក្ខណៈបែបនេះងាយនឹងជួបរឿងដែលគ្មានសំណាង និងបញ្ហាជាច្រើន មិនថាអាជីព ឬស្នេហានោះឡើយ។ ២. ថ្ងាសតូច អ្នកដែលមានក្បាលមូល និងថ្ងាសតូចចង្អៀតពិតជាឆ្លាត ប៉ុន្តែមានទំនោរឆ្លាតបែបគំនិតអាក្រក់។ មនុស្សប្រភេទនេះមិនមានចក្ខុវិស័យល្អទេ ជារឿយ…

៣
ប្លែកៗ

តើទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នក បន្ទាប់ពីរៀបការរួច នឹងប្រែប្រួលផ្លាស់ប្ដូរបែបណាខ្លះ?

ជ្រើសរើសរូបទ្វាមួយដែលអ្នកគិតថា មាំជាងគេ ដើម្បីដឹងថា ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នក បន្ទាប់ពីរៀបការរួច តើនឹងមានភាពប្រែប្រួលផ្លាស់ប្ដូរបែបណាខ្លះ? ក. ទ្វា ក បន្ទាប់ពីរៀបការរួច ប្តី ឬប្រពន្ធអ្នកមានអារម្មណ៍ថាសមិទ្ធិផលនៅក្នុងព្រឹត្តិការណ៍ជីវិតដ៏សំខាន់មួយ។ ដូច្នេះពួកគេនឹងដោះលែងធម្មជាតិរបស់ពួកគេទាំងស្រុង។ គាត់គិតថាដរាបណាអ្នកទាំងពីររៀបការហើយ វាពិតជាលំបាកខ្លាំងណាស់ក្នុងការឃ្លាតឆ្ងាយពីគ្នា។ ពួកគេកាន់តែមានភាពកក់ក្តៅជាមួយខ្លួនឯង ហើយមិនចាំបាច់ដាក់កម្រិតលើពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេដូចដែលពួកគេបានធ្វើនៅពេលពួកគេណាត់ជួបគ្នា។ ពួកគេចាប់ផ្តើមបង្ហាញពីចំណុចអាក្រក់ជាច្រើន ដែលត្រូវបានលាក់ពីអ្នកពីមុន។ នេះធ្វើឱ្យអ្នកភ្ញាក់ផ្អើលដោយមានអារម្មណ៍ថាដៃគូររបស់អ្នក ពិតជាប្លែកខ្លាំងលែងអស្ចារ្យ និងស៊ាំដូចពេលដែលអ្នកស្រលាញ់ដំបូង។ គម្លាតនៅក្នុងបេះដូងរបស់អ្នកកាន់តែធំទៅៗ អ្នកមានអារម្មណ៍ថាមានប្រតិកម្មរវាងប្តី និងប្រពន្ធ មុន និងក្រោយរៀបការគឺខុសគ្នាឆ្ងាយណាស់។ ខ. ទ្វា ខ ទោះបីមុនរៀបការ…

Thumnail 2
ប្លែកៗ

សើចចុកពោះ! រូបភាព ៤៨សន្លឹក ពីកំពូលអ្នកដេក ដែលថតដោយកំពូលអ្នកថតរូប ឃើញហើយទប់សំណើចមិនបាន!

ការគេង ជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការ ព្រោះពេលវេលាគេងជាពេលវេលាដែលរាងកាយត្រូវការ ការសម្រាកយ៉ាងចាំបាច់មួយ ប៉ុន្តែពេលខ្លះការដែលយើងធ្វើការលើសកំណត់ ឬមិនបានគេងគ្រប់គ្រាន់ អាចបណ្ដាលឱ្យយើងគេងលក់ដោយមិនបានដឹងខ្លួន ហើយរូបភាពដែលគេងលក់មិនបានដឹងខ្លួនទាំងនោះ បែរជាបង្កឱ្យក្លាយជារូបភាពដ៏អស់សំណើចទៅវិញ។ រូបថតខាងក្រោមជាកម្រងរូបថតដែលកំពូលអ្នកលួចថត តាមប្រមាញ់កំពូលអ្នកដេក ដែលមើលហើយពិតជាទប់សំណើចមិនបាន។ ទស្សនារូបភាពខាងក្រោម៖ ១. គេងដូចខានគេងរាប់ម៉ោងអ៊ីចឹងកូន ២. វិធីបន្លំកុំឱ្យគេដឹងថាយើងគេងលក់ ហិហិ ៣. គាត់ថាតែងងុយហើយ នៅណាក៏គាត់គេងលក់ដែរ ៤. សង្ស័យយល់សប្តិថាកំពុងរាំរបាំបាឡេហ្មងចែនេះ ៥. គេងលក់ទាំងមានសិល្បៈនៃការរាំមកជាមួយ ៦. ពីយប់ដាក់ជ្រុលទេដឹង? ៧. គេធ្វើបាបអូន ៨. សៀវភៅនេះ បានផលរបស់គេមែន!…

KNONGSROK
សេដ្ឋកិច្ច

មកស្គាល់មហាសេដ្ឋីលំដាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិច្រើនមហាសាល មិនគួរឱ្យជឿ!

បើយើងក្រឡេកមើលនាពេលបច្ចុប្បន្ន គ្រប់គ្នានឹងគិតថា មហាសេដ្ឋីដែលមានប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គឺលោក Jeff Bezos, Bill Gates ឬ Warren Buffett។ ប៉ុន្តែផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងដោយ Business Insider និងអ្នកផ្សេងទៀត នឹងធ្វើការអញ្ជើញអ្នកឱ្យធ្វើដំណើរទៅអតីតកាល ដែលបង្ហាញពីអ្នកមានបំផុតទាំង ១០ នាក់នៃសហស្សវត្សរ៍ចុងក្រោយហើយស្វែងយល់ពីរបៀបដែលពួកគេក្លាយជាអ្នកមាននិងពួកគេបានប្រើលុយរបស់ពួកគេសម្រាប់ធ្វើអ្វី។ 10. Cornelius Vanderbilt, $185 billion © wikimedia   © wikipedia ជាអ្នកជំនួញល្បីល្បាញបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រអាមេរិក បានក្លាយជាអ្នកមានដោយសារតែគាត់បានបង្កើតផ្លូវដែកនិងខ្សែដឹកជញ្ជូននៅទសវត្សឆ្នាំ ១៨០០ ។…

ចំបាប់
កីទ្បា

សហព័ន្ធកីឡាចំបាប់កម្ពុជាត្រៀម១០វិញ្ញាសាសម្រាប់ស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញថា សហព័ន្ធកីឡាចំបាប់កម្ពុជា​បានត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម ក្នុងចន្លោះពី៨ទៅ១០វិញ្ញាសា នៃវិញ្ញាសាសរុបចំនួន១៨ លើប្រភេទកីឡា​ចំបាប់ ដែលម្ចាស់ផ្ទះវៀតណាមកំណត់បង្ហាញកន្លងទៅថ្មីៗនេះ។ បច្ចុប្បន្នយើងបានត្រៀមខ្លួនរួចហើយ ប៉ុន្តែមិនមាន​សង្ឃឹមខ្ពស់ពេកទេ នៅក្នុងស្ថាភាពវិបត្តិជំងឺកូវីដ-១៩នៅតែបន្តវាយលុកជាបន្តបន្ទាប់ ដែលជា​ផលបង្កអាក្រក់ដល់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ។ លោកបាន​បន្ដ​ថា អ្វីដែលសង្ឃឹម គឺលុះត្រាតែស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ហើយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជូនក្រុមជម្រើសជាតិចេញទៅហ្វឹកហាត់នៅប្រទេសបន្ថែម ដូចជា​នៅប្រទេសចិនជាដើម ទើបយើងមានសង្ឃឹមខ្ពស់ ក្នុងការប្រកួតប្រជែងស្វែងរក​មេដាយ​បាន។ លោក ធិន…

២
ប្លែកៗ

មនុស្សស្រីដែលមានសំណាង ទទួលពរពីឋានលើ តែងតែមានលក្ខណៈសម្គាល់ត្រង់៣ចំណុចនេះ

យោងទៅតាមវិទូវិទ្យាសាស្រ្ត ស្ត្រីដែលមានលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំង ៣ ខាងក្រោមនេះ គឺជាអ្នកដែលមានសិទ្ធិទទួលអំណោយទាននៃឋានលើ ទទួលពរពីទេវតា បញ្ជាក់ថា នាងមានសំណាង មានបុណ្យវាសនាខ្ពស់ណាស់។ ១. បបូរមាត់កោង មនុស្សស្រីមានបបូរមាត់កោង ដែលបញ្ចោញរាង បង្កើតជាខ្សែកោងដែលបង្ហាញថា នាងមានមន្តស្នេហ៍ដ៏គួរឱ្យទាក់ទាញបំផុត។ នេះជាប្រភេទមនុស្សពូកែនិយាយ ងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ ជាលទ្ធផលពួកគេបង្កើតទំនាក់ទំនងសង្គមជាច្រើន ដែលជួយឱ្យការងាររបស់ពួកគេដំណើរការទៅដោយរលូន។ យោងទៅតាមទ្រឹស្តីនរវិទ្យាទូទៅ ស្ត្រីម្នាក់ដែលមានបបូរមាត់បែបនេះ គឺជាអ្នកទទួលផលពីព្រះជាច្រើន។ រឿងរ៉ាវស្នេហារបស់មនុស្សម្នាក់នេះ ក៏ដំណើរការទៅដោយរលូនដែរ ដោយព្យាករណ៍ថា នឹងមានអាពាហ៍ពិពាហ៍ពេញលេញ។ ពួកគេមិនត្រឹមតែមានវិធីនៃការអភិវឌ្ឍទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវសំណាងដល់ក្រុមគ្រួសារ ជួយប្តីរបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងកូន ៗ គោរពប្រតិបត្តិបានល្អថែមទៀតផង។…

២
គ្រួសារ

៥ចំណុច ដែលតែងតែបង្កឱ្យជីវិតគូកើតមានទំនាស់ មិនអាចគេចផុតបាន

មិនថាអ្នកស្រឡាញ់គ្នាខ្លាំងយ៉ាងណា ឬជីវិតមុនពេលរៀបការល្អកម្រិតណាក៏ដោយ តែបើពេលរៀបការហើយ អ្នកមានចំណុចទាំង៥ខាងក្រោមនេះ នោះជីវិតគូរបស់អ្នកច្បាស់ជាគេចមិនផុតពីបញ្ហារកាំរកូស ជម្លោះ ទាស់ទែង គ្នានោះឡើយ។ ១. ទំនាស់ឈ្លោះប្រកែកគ្នាកាន់តែច្រើន ដោយសារតែការបែងចែកទំនួលខុសត្រូវនៅក្នុងផ្ទះ ខុសគ្នាពីជីវិតមុនពេលមានកូន គូស្នេហ៍នឹងមានភាពធូរស្បើយ មានផាសុកភាពបន្ទាប់ពីម៉ោងធ្វើការពួកគេអាចណាត់ជួបមិត្តភក្តិ ឬក៏ពួកគេទាំងពីរនាក់ទៅហាងកាហ្វេ … ដោយមិនគិតពីពេលវេលាអ្វីទាំងអស់។ ប៉ុន្តែបន្ទាប់ពីមានកូន អ្វីៗនឹងផ្លាស់ប្តូរទាំងស្រុង ផ្លាស់ប្ដូរ ១៨០ ដឺក្រេ ដែលមានកិច្ចការជាច្រើនត្រូវធ្វើដូចជា មើលថែកូនបង្រៀនកូន រៀបចំអាហារនីមួយៗ រួមទាំងការគេងផងដែរ…បើប្តីមិនជួយសម្រាលបន្ទុករបស់នាងទេ នាងច្បាស់ជាត្រូវរ៉ាបរងតែម្នាក់ឯង ធ្វើកិច្ចការគ្រប់សព្វបែបយ៉ាង ចំណុចនេះហើយ ដែលនឹងធ្វើឱ្យនាងឆាប់អស់កម្លាំង និងតែងតែកើតមានអារម្មណ៍មួម៉ៅស្ទើរតែគ្រប់ពេល។ ហើយជាការពិតវាងាយស្រួលសម្រាប់ប្រពន្ធក្នុងការខឹងសម្បារ…