
អត់ទុកយូរទេ! តែជាង ៣ ខែទៀត R.Madrid បើកភ្លើងខៀវ លក់កីឡាករថ្លៃបំផុតរូបនេះចេញហើយ
ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា នឹងបើកភ្លើងខៀវស្តាប់សំណើពីបណ្តាក្លឹបដែលចង់បានខ្សែប្រយុទ្ធ Eden Hazard របស់ខ្លួន នៅកំឡុងខែមករា ឆ្នាំ ២០២២ ខាងមុខ ឬជាទីផ្សារដោះដូររដូវរងា។ ការគ្រោងផ្ទេរចេញ Hazard សម្រាប់ស្តេចសមានបំណងចង់ប្រមូលលុយទុកទូទាត់ថ្លៃពលកម្មក្រាស់ក្រែលឲ្យគោលដៅថ្មី គឺ Kylian Mbappe ដែលក្លឹបអាចជានឹងយកបាននៅបញ្ចប់រដូវកាលនេះ។ បើតាមសារព័ត៌មាន todofichajes បានឲ្យដឹងថា ក្រុមដឹកនាំដោយលោក Carlo Ancelotti មានចេតនាចង់លក់ Hazard ដើម្បីទុកចន្លោះនៃការមកដល់របស់យុវជនធ្លាប់លើកពាន World Cup ជាមួយបារាំង…











