
ស៊ែឲ្យមេផ្ទះដឹងផង! គំនិតឆ្លាតវៃ ៥ យ៉ាង ក្នុងការកែច្នៃវត្ថុចាស់ៗដាក់ដាំគ្រឿងទេស និងបង្កើនសម្រស់ផ្ទះបាយកាន់តែទាក់ទាញ
ប្រសិនបើអ្នកចូលចិត្តបន្ថែមគ្រឿងទេសដើម្បីធ្វើឱ្យក្នុងចានរបស់អ្នកកាន់តែទាក់ទាញ និងគួរឲ្យចង់ទទួលទាន ហេតុអ្វីមិនសាកល្បងដាំវាឱ្យត្រឹមត្រូវនៅក្នុងផ្ទះបាយរបស់អ្នក? ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំវិធីសាមញ្ញនិងគួរឱ្យចាប់អារម្មណ៍មួយចំនួនក្នុងការដាំគ្រឿងទេសដូចខាងក្រោម! ១. ដាំក្នុងប្រអប់តាមបង្អួច៖ ផ្ទះបាយភាគច្រើនមានទីតាំងនៅជិតបង្អួចដែលមានពន្លឺថ្ងៃនិងខ្យល់ចាំងចូលបាន ដូចនេះ ការតុបតែងដាក់ដាំគ្រឿងទេសតាមបង្អួចផ្ទះបាយឲ្យបានត្រឹមត្រូវ ពិតជាមានសារសំខាន់ណាស់។ មិនតែប៉ុណ្ណោះ ការដាំទាំងអស់នេះ មិនត្រឹមតែទទួលបានគ្រឿងទេសសម្រាប់អាហារប៉ុណ្ណោះទេ ថែមទាំងបានតុបតែងផ្ទះឱ្យកាន់តែស្រស់ស្អាតទៀតផង។ ២. ដាំក្នុងដបឬកែវ៖ ដបឬកែវដែលប្រើរួចសូមកុំបោះចោល ព្រោះវាមានសារសំខាន់ និងមានប្រយោជន៍ខ្លាំងណាស់ ក្នុងការកែច្នៃដាំរុក្ខជាតិចាំបាច់ ក៏ដូចជាឱសថតូចៗជាច្រើន ដោយអ្នកគ្រាន់តែដាក់ក្នុងដី ក្រួស បន្ទាប់មកសាបព្រួសគ្រាប់ពូជ រង់ចាំរហូតលូតលាស់ជាការស្រេច។ ៣. ដាំក្នុងប្រអប់ការ៉េមប្លាស្ទិក៖ វាមានលក្ខណៈស្រដៀងនឹងកែវដែរ ហេតុនេះកុំព្រងើយកន្តើយនឹងការកែច្នៃបន្ទាប់ពីញ៉ាំរួច។ ថ្វីត្បិតតែប្រអប់ប្លាស្ទិចមានរូបរាងសាមញ្ញមែន…











